អេសេគាល 23:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ហេតុនេះហើយបានជាយើងប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់សហាយនាង គឺជនជាតិអាស្ស៊ីរីដែលនាងឈ្លក់ចិត្តជាខ្លាំងនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ហេតុនោះ យើងបានប្រគល់វាទៅក្នុងកណ្ដាប់ដៃនៃពួកសហាយវា គឺក្នុងកណ្ដាប់ដៃនៃពួកសាសន៍អាសស៊ើរ ដែលវាបានជាប់ចិត្តស្រឡាញ់នោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ហេតុនោះ អញបានប្រគល់វាទៅក្នុងកណ្តាប់ដៃនៃពួកសហាយវា គឺក្នុងកណ្តាប់ដៃនៃពួកសាសន៍អាសស៊ើរ ដែលវាបានជាប់ចិត្តស្រឡាញ់នោះ សូមមើលជំពូកអាល់គីតាប9 ហេតុនេះហើយបានជាយើងប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់សហាយនាង គឺជនជាតិអាស្ស៊ីរីដែលនាងឈ្លក់ចិត្តជាខ្លាំងនោះ។ សូមមើលជំពូក |
ក្នុងរជ្ជកាលព្រះបាទពេកា ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានវាយដណ្ដើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។
ហេតុនេះ ព្រះរបស់ជនជាតិអ៊ីស្រាអែលបានបណ្ដាលចិត្តព្រះបាទពូល និងព្រះបាទទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ព្រះបាទទីកឡាត-ពីលេស៊ើរក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។