Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 11:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​បាន​ដុត​បំផ្លាញ​ចោល​ក្រុង​នានា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ទេ លើក‌លែង​តែ​ក្រុង​ហា‌សោរ​មួយ​ប៉ុណ្ណោះ ដែល​លោក​យ៉ូស្វេ​បាន​ដុត​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្ដែ ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​តំបន់​ខ្ពង់​រាប ពួក​អ៊ីស្រា‌អែល​មិន​បាន​ដុត​ទេ លើក​តែ​ក្រុង​ហាសោរ​មួយប៉ុណ្ណោះ ដែល​លោក​យ៉ូស្វេ​បាន​ដុត​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​ទី​ទំនួល នោះ​ពួក​អ៊ីស្រាអែល​មិន​បាន​ដុត​ទេ លើក​តែ​ក្រុង​ហាសោរ​១ ដែល​យ៉ូស្វេ​បាន​ដុត​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​បាន​ដុត​បំផ្លាញ​ចោល​ក្រុង​នានា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ទេ លើក​លែង​តែ​ក្រុង​ហាសោរ​មួយ​ប៉ុណ្ណោះ ដែល​យ៉ូស្វេ​បាន​ដុត​ចោល។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 11:13
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​ស្ដារ​ពូជ‌ពង្ស​របស់​យ៉ាកុប​ឡើង​វិញ យើង​នឹង​អាណិត​អាសូរ​ក្រុម​គ្រួសារ​របស់​គេ។ គេ​នឹង​សង់​ក្រុង​នៅ​លើ​គំនរ​បាក់​បែក​ឡើង​វិញ ហើយ​សង់​វិមាន​នៅ​កន្លែង​ដើម​វិញ​ដែរ។


លោក​យ៉ូស្វេ​វាយ​យក​ក្រុង​ទាំង​អស់ និង​ចាប់​ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​ផង។ លោក​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌ជាម្ចាស់ ស្រប​តាម​បញ្ជា​របស់​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់។


ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រឹប​អូស​យក​សម្បត្តិ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ក្រុង​ទាំង​នោះ ទុក​ជា​ជយ‌ភណ្ឌ តែ​គេ​ប្រហារ​មនុស្ស​ទាំង​អស់​ដោយ​មុខ​ដាវ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។


យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​អ្នក​រាល់​គ្នា​មិន​បាន​នឿយ‌ហត់​ភ្ជួរ​រាស់ អ្នក​រាល់​គ្នា​មាន​ទីក្រុង​ស្នាក់​នៅ​ដោយ​អ្នក​រាល់​គ្នា​មិន​បាន​សង់ ហើយ​អ្នក​រាល់​គ្នា​បរិភោគ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​អូលីវ ពី​ចម្ការ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដាំ”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម