២ ពង្សាវតារក្សត្រ 8:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 អ្នកជំនិតរបស់ព្រះជាម្ចាស់ សម្លឹងមុខលោកហាសែលមិនដាក់ភ្នែក រួចលោកយំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 អ្នកសំណព្វរបស់ព្រះក៏សម្លឹងមើលមុខហាសែល ទាល់តែគាត់ខ្មាស ហើយអ្នកសំណព្វរបស់ព្រះក៏យំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 នោះអ្នកសំណប់របស់ព្រះក៏ផ្តោតភ្នែក សំឡឹងមើលមុខ ហាសែល ទាល់តែខ្មាស រួចលោកក៏យំ សូមមើលជំពូកអាល់គីតាប11 អ្នកជំនិតរបស់អុលឡោះសម្លឹងមុខលោកហាសែលមិនដាក់ភ្នែក រួចគាត់យំ។ សូមមើលជំពូក |
ក្នុងរជ្ជកាលព្រះបាទពេកា ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានវាយដណ្ដើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។