ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 3:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ប្រសិន​បើ​អ្វីៗ​ដែល​មិន​ស្ថិត‌ស្ថេរ​មាន​សិរី‌រុងរឿង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​អ្វីៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​វិញ តើ​នឹង​រឹត​តែ​មាន​សិរី‌រុងរឿង​យ៉ាង​ណា​ទៅ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ប្រសិនបើ​អ្វី​ដែល​រមែងតែងតែ​សាបសូន្យ​បាន​ប្រកបដោយ​សិរីរុងរឿង​ទៅហើយ ចុះទម្រាំ​អ្វី​ដែល​នៅគង់វង្ស តើនឹង​ប្រកបដោយ​សិរីរុងរឿង​ជាយ៉ាងណាទៅ​!

សូមមើលជំពូក

Khmer Christian Bible

ហើយ​បើ​អ្វី​ដែល​នឹង​បាត់​ទៅ​មាន​សិរី​រុងរឿង​ នោះ​អ្វី​ដែល​នៅ​ស្ថិតស្ថេរ​នឹង​មាន​សិរី​រុងរឿង​លើស​ជាង​ទៅ​ទៀត។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​បើ​អ្វី​ដែល​សាប​សូន្យ​ទៅ បាន​មក​ទាំង​មាន​សិរី​ល្អ​ទៅ​ហើយ នោះ​អ្វី​ដែល​នៅ​ស្ថិត​ស្ថេរ នឹង​រឹត​តែ​មាន​សិរី​ល្អ​លើស​ជាង​ទៅ​ទៀត​មិន​ខាន!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​បើ​សិន​ជា​សេចក្ដី​នោះ ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ បាន​មក​ដោយ‌សារ​សិរី‌ល្អ នោះ​សេចក្ដី​ដែល​ជាប់​នៅ ប្រាកដ​ជា​មាន​សិរី‌ល្អ​លើស​ទៅ​ទៀត

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ប្រសិន​បើ​អ្វីៗ​ដែល​មិន​ស្ថិត‌ស្ថេរ​មាន​សិរី‌រុង‌រឿង​ទៅ​ហើយ ចុះ​ទំរាំ​បើ​អ្វីៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​វិញ តើ​នឹង​រឹត​តែ​មាន​សិរី‌រុង‌រឿង​យ៉ាង​ណា​ទៅ?

សូមមើលជំពូក



២ កូរិនថូស 3:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​យើង​ប្រៀប‌ធៀប​សិរី‌រុងរឿង​ពី​សម័យ​ដើម និង​សិរី‌រុងរឿង​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នា​បច្ចុប្បន្ន‌កាល​នេះ យើង​នឹង​ឃើញ​ថា សិរី‌រុងរឿង​ពី​ដើម​ដូច​ជា​មិន​រុងរឿង​ទាល់​តែ​សោះ។


ដោយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ យើង​ក៏​មាន​ចិត្ត​រឹង‌ប៉ឹង ឥត​រង្គើ​ដែរ។


បើ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ប្រគល់​មុខងារ​នេះ​មក​ឲ្យ​យើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ។


ដោយ​ព្រះអង្គ​ហៅ​សម្ពន្ធ‌មេត្រី​នេះ​ថា​ជា​សម្ពន្ធ‌មេត្រី​ថ្មី​ដូច្នេះ ព្រះអង្គ​ចាត់​ទុក​សម្ពន្ធ‌មេត្រី​មុន​ថា​ជា​សម្ពន្ធ‌មេត្រី​ចាស់។ ធម្មតា អ្វីៗ​ដែល​ចាស់ ហើយ​កាន់​តែ​ចាស់​ទៅៗ នោះ​មុខ​ជា​ត្រូវ​សាប‌សូន្យ​បាត់​ទៅ​មិន​ខាន។