Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 3:11 - អាល់គីតាប

11 ដូច្នេះ ប្រសិន​បើ​អ្វីៗ​ដែល​មិន​ស្ថិត‌ស្ថេរ​មាន​សិរី‌រុង‌រឿង​ទៅ​ហើយ ចុះ​ទំរាំ​បើ​អ្វីៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​វិញ តើ​នឹង​រឹត​តែ​មាន​សិរី‌រុង‌រឿង​យ៉ាង​ណា​ទៅ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ដូច្នេះ ប្រសិនបើ​អ្វី​ដែល​រមែងតែងតែ​សាបសូន្យ​បាន​ប្រកបដោយ​សិរីរុងរឿង​ទៅហើយ ចុះទម្រាំ​អ្វី​ដែល​នៅគង់វង្ស តើនឹង​ប្រកបដោយ​សិរីរុងរឿង​ជាយ៉ាងណាទៅ​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ហើយ​បើ​អ្វី​ដែល​នឹង​បាត់​ទៅ​មាន​សិរី​រុងរឿង​ នោះ​អ្វី​ដែល​នៅ​ស្ថិតស្ថេរ​នឹង​មាន​សិរី​រុងរឿង​លើស​ជាង​ទៅ​ទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដ្បិត​បើ​អ្វី​ដែល​សាប​សូន្យ​ទៅ បាន​មក​ទាំង​មាន​សិរី​ល្អ​ទៅ​ហើយ នោះ​អ្វី​ដែល​នៅ​ស្ថិត​ស្ថេរ នឹង​រឹត​តែ​មាន​សិរី​ល្អ​លើស​ជាង​ទៅ​ទៀត​មិន​ខាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ដូច្នេះ ប្រសិន​បើ​អ្វីៗ​ដែល​មិន​ស្ថិត‌ស្ថេរ​មាន​សិរី‌រុងរឿង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​អ្វីៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​វិញ តើ​នឹង​រឹត​តែ​មាន​សិរី‌រុងរឿង​យ៉ាង​ណា​ទៅ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដ្បិត​បើ​សិន​ជា​សេចក្ដី​នោះ ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ បាន​មក​ដោយ‌សារ​សិរី‌ល្អ នោះ​សេចក្ដី​ដែល​ជាប់​នៅ ប្រាកដ​ជា​មាន​សិរី‌ល្អ​លើស​ទៅ​ទៀត

សូមមើលជំពូក ចម្លង




២ កូរិនថូស 3:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​យើង​ប្រៀប‌ធៀប​សិរី‌រុង‌រឿង​ពី​សម័យ​ដើម និង​សិរី‌រុង‌រឿង​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នា​បច្ចុប្បន្ន‌កាល​នេះ យើង​នឹង​ឃើញ​ថា​សិរី‌រុង‌រឿង​ពី​ដើម ដូច​ជា​មិន​រុង‌រឿង​ទាល់​តែ​សោះ។


ដោយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ យើង​ក៏​មាន​ចិត្ដ​រឹង‌ប៉ឹង​ឥត​រង្គើ​ដែរ។


បើ​អុលឡោះ​មេត្ដា‌ករុណា ប្រគល់​មុខ‌ងារ​នេះ​មក​ឲ្យ​យើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ដ​ឡើយ។


ដោយ​ទ្រង់​ហៅ​សម្ពន្ធ‌មេត្រី​នេះ​ថា ជា​សម្ពន្ធ‌មេត្រី​ថ្មី​ដូច្នេះ ទ្រង់​ចាត់​ទុក​សម្ពន្ធ‌មេត្រី​មុន​ថា ជា​សម្ពន្ធ‌មេត្រី​ចាស់។ ធម្មតា​អ្វីៗ​ដែល​ចាស់ ហើយ​កាន់​តែ​ចាស់​ទៅៗ​នោះ មុខ​ជា​ត្រូវ​សាប​សូន្យ​បាត់​ទៅ​មិន​ខាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម