Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 3:11 - ព្រះគម្ពីរខ្មែរសាកល

11 ដូច្នេះ ប្រសិនបើ​អ្វី​ដែល​រមែងតែងតែ​សាបសូន្យ​បាន​ប្រកបដោយ​សិរីរុងរឿង​ទៅហើយ ចុះទម្រាំ​អ្វី​ដែល​នៅគង់វង្ស តើនឹង​ប្រកបដោយ​សិរីរុងរឿង​ជាយ៉ាងណាទៅ​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ហើយ​បើ​អ្វី​ដែល​នឹង​បាត់​ទៅ​មាន​សិរី​រុងរឿង​ នោះ​អ្វី​ដែល​នៅ​ស្ថិតស្ថេរ​នឹង​មាន​សិរី​រុងរឿង​លើស​ជាង​ទៅ​ទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដ្បិត​បើ​អ្វី​ដែល​សាប​សូន្យ​ទៅ បាន​មក​ទាំង​មាន​សិរី​ល្អ​ទៅ​ហើយ នោះ​អ្វី​ដែល​នៅ​ស្ថិត​ស្ថេរ នឹង​រឹត​តែ​មាន​សិរី​ល្អ​លើស​ជាង​ទៅ​ទៀត​មិន​ខាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ដូច្នេះ ប្រសិន​បើ​អ្វីៗ​ដែល​មិន​ស្ថិត‌ស្ថេរ​មាន​សិរី‌រុងរឿង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​អ្វីៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​វិញ តើ​នឹង​រឹត​តែ​មាន​សិរី‌រុងរឿង​យ៉ាង​ណា​ទៅ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដ្បិត​បើ​សិន​ជា​សេចក្ដី​នោះ ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ បាន​មក​ដោយ‌សារ​សិរី‌ល្អ នោះ​សេចក្ដី​ដែល​ជាប់​នៅ ប្រាកដ​ជា​មាន​សិរី‌ល្អ​លើស​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ដូច្នេះ ប្រសិន​បើ​អ្វីៗ​ដែល​មិន​ស្ថិត‌ស្ថេរ​មាន​សិរី‌រុង‌រឿង​ទៅ​ហើយ ចុះ​ទំរាំ​បើ​អ្វីៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​វិញ តើ​នឹង​រឹត​តែ​មាន​សិរី‌រុង‌រឿង​យ៉ាង​ណា​ទៅ?

សូមមើលជំពូក ចម្លង




២ កូរិនថូស 3:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

តាមពិត​ក្នុង​ករណី​នេះ អ្វី​ដែល​បាន​ប្រកបដោយសិរីរុងរឿង​តាំងពីដើម ក៏​លែងមានសិរីរុងរឿង ដោយសារតែ​សិរីរុងរឿង​ដ៏​ប្រសើរហួសវិស័យ​។


ដោយ​មាន​សេចក្ដីសង្ឃឹម​បែបនេះ យើង​ក៏​ប្រព្រឹត្ត​ដោយ​ភាពក្លាហាន​យ៉ាងខ្លាំង


ហេតុនេះហើយបានជា​យើង​មិន​ធ្លាក់ទឹកចិត្ត​ឡើយ ដោយ​បាន​ទទួល​ការងារបម្រើ​នេះ ដូចដែល​យើង​បាន​ទទួលសេចក្ដីមេត្តា​ដែរ​។


ដោយ​ព្រះ​មានបន្ទូលថា“សម្ពន្ធមេត្រីថ្មី” នោះ​ព្រះអង្គ​បាន​ធ្វើឲ្យ​សម្ពន្ធមេត្រី​ទីមួយ​ទៅជាចាស់​វិញ​។ រីឯ​អ្វី​ដែល​ត្រូវបាន​ធ្វើឲ្យចាស់ ក៏​ចាស់ទៅៗ រហូតដល់​ជិត​សាបសូន្យ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម