យើងបានរួចជីវិត ដូចបក្សាបក្សី គេចផុតពីលប់របស់ព្រាន គឺលប់បានធ្លុះធ្លាយ ហើយយើងក៏រត់រួច។
២ កូរិនថូស 11:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ គេបានដាក់ខ្ញុំក្នុងជាលមួយសម្រូតចុះតាមបង្អួចកំពែង ហើយខ្ញុំបានគេចផុតពីកណ្ដាប់ដៃលោក ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែខ្ញុំត្រូវគេសម្រូតចុះក្នុងកញ្ឆេតាមបង្អួចនៅកំពែងក្រុង ហើយបានគេចផុតពីកណ្ដាប់ដៃរបស់គាត់៕ Khmer Christian Bible ប៉ុន្ដែមានគេដាក់ខ្ញុំនៅក្នុងកញ្ជើ រួចសម្រូតចុះតាមបង្អួចកំផែង ហើយខ្ញុំក៏បានរួចផុតពីដៃរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេបានដាក់ខ្ញុំក្នុងកញ្ជើមួយ សម្រូតចុះតាមបង្អួចកំផែង ឲ្យខ្ញុំបានគេចផុតពីកណ្តាប់ដៃរបស់លោក ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ មានគេដាក់ខ្ញុំក្នុងកញ្ជើ សំរូតចុះ តាមបង្អួចកំផែង ឲ្យខ្ញុំរួចពីកណ្តាប់ដៃលោកចេញ។ អាល់គីតាប ប៉ុន្ដែ គេបានដាក់ខ្ញុំក្នុងជាលមួយ សំរូតចុះតាមបង្អួចកំពែង ហើយខ្ញុំបានគេចផុតពីកណ្ដាប់ដៃគេ។ |
យើងបានរួចជីវិត ដូចបក្សាបក្សី គេចផុតពីលប់របស់ព្រាន គឺលប់បានធ្លុះធ្លាយ ហើយយើងក៏រត់រួច។
ប៉ុន្តែ នៅពេលយប់ ពួកសិស្សរបស់លោកបានដាក់លោកក្នុងជាលមួយ សម្រូតចុះទៅខាងក្រៅកំពែងក្រុង។
ពេលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពណ៌ក្រហមនៅមាត់បង្អួច ដែលនាងបានឲ្យយើងចុះនោះ។ បន្ទាប់មក ចូរប្រមូលឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារទាំងមូល ឲ្យមកជួបជុំជាមួយនាង។