Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 9:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ប៉ុន្តែ នៅ​ពេល​យប់ ពួក​សិស្ស​របស់​លោក​បាន​ដាក់​លោក​ក្នុង​ជាល​មួយ សម្រូត​ចុះ​ទៅ​ខាង​ក្រៅ​កំពែង​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 យ៉ាងណាមិញ ពួក​សិស្ស​របស់​គាត់​បាន​ដាក់​គាត់​ក្នុង​កញ្ឆេ សម្រូតចុះ​តាម​កំពែងក្រុង​នៅ​ពេលយប់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 ដូច្នេះ​ពួក​សិស្ស​របស់​គាត់​បាន​ដាក់​គាត់​ក្នុង​កញ្ជើ​មួយ​ ហើយ​សម្រូត​គាត់​ចុះ​តាម​កំផែង​ក្រុង​ទាំង​យប់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ប៉ុន្ដែ នៅ​ពេល​យប់ ពួក​សិស្ស​របស់​លោក​ក៏​យក​លោក​ដាក់​ក្នុង​កញ្ជើ​មួយ សម្រូត​ចុះ​តាម​កំផែង​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ហើយ​ក្នុង​វេលា​យប់ ពួក​សិស្ស​យក​កញ្ជើ​មក​ដាក់​គាត់​សំរូត​ចុះ​តាម​កំផែង​ក្រុង​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ប៉ុន្ដែ នៅ​ពេល​យប់ ពួក​សិស្ស​របស់​គាត់​បាន​ដាក់​គាត់​ក្នុង​ជាល​មួយ សំរូត​ចុះ​ទៅ​ខាង​ក្រៅ​កំពែង​ក្រុង។

សូមមើលជំពូក ចម្លង




កិច្ចការ 9:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បរិ‌ភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ប្រមូល​នំប៉័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំ‌ពីរ​ជាល។


ពួក​សិស្ស*​នាំ​គ្នា​សម្រេច​ចិត្ត​ផ្ញើ​ជំនួយ តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួន ទៅ​ជូន​បងប្អូន​នៅ​ស្រុក​យូដា។


តែ​លោក​បាន​ជ្រាប​គម្រោង‌ការ​របស់​គេ។ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ចាំ​នៅ​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សម្លាប់​លោក។


កាល​លោក​សូល​មក​ដល់​ក្រុង​យេរូ‌សាឡឹម លោក​ចង់​ទៅ​ចូល​រួម​ក្នុង​ចំណោម​ពួក​សិស្ស តែ​ពួក​គេ​ខ្លាច​លោក​ទាំង​អស់​គ្នា ព្រោះ​គេ​ពុំ​ជឿ​ថា​លោក​ជា​សិស្ស​ដែរ​នោះ​ឡើយ។


ប៉ុន្តែ គេ​បាន​ដាក់​ខ្ញុំ​ក្នុង​ជាល​មួយ​សម្រូត​ចុះ​តាម​បង្អួច​កំពែង ហើយ​ខ្ញុំ​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​លោក ។


បន្ទាប់​មក នាង​បាន​ដាក់​ខ្សែ‌ពួរ​ឲ្យ​បុរស​ទាំង​ពីរ​ចុះ​តាម​បង្អួច ព្រោះ​ផ្ទះ​របស់​នាង​សង់​ជាប់​នឹង​កំពែង​ក្រុង គឺ​ស្ថិត​នៅ​លើ​កំពែង​នោះ​តែ​ម្ដង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម