ព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់ថ្វាយ ព្រះអម្ចាស់ នៅឆ្នាំទីបួនរយប៉ែតសិប ក្រោយពេលកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប គឺនៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទសាឡូម៉ូន ក្នុងខែពិសាខ ដែលត្រូវជាខែទីពីរ។
១ ពង្សាវតារក្សត្រ 6:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងឆ្នាំទីបួននៃរជ្ជកាលព្រះបាទសាឡូម៉ូន នៅខែពិសាខ គេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីបួន ខែទីពីរនោះ គេបានដាក់ចុះជើងជញ្ជាំងព្រះវិហាររបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី៤ ខែពិសាខ នោះគេបានដាក់ចុះជើងជញ្ជាំងព្រះវិហារនៃព្រះយេហូវ៉ា អាល់គីតាប ក្នុងឆ្នាំទីបួន នៃរជ្ជកាលស្តេចស៊ូឡៃម៉ាននៅខែពិសាខ គេបានចាក់គ្រឹះដំណាក់របស់អុលឡោះតាអាឡា។ |
ព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់ថ្វាយ ព្រះអម្ចាស់ នៅឆ្នាំទីបួនរយប៉ែតសិប ក្រោយពេលកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប គឺនៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទសាឡូម៉ូន ក្នុងខែពិសាខ ដែលត្រូវជាខែទីពីរ។
ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសាឡូម៉ូន នៅខែកត្ដិក គឺជាខែទីប្រាំបី គេបានសង់ព្រះដំណាក់រួចជាស្រេច តាមគម្រោងសំណង់។ ដូច្នេះ ព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់អស់រយៈពេលប្រាំពីរឆ្នាំ។
កាលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ វាំង និងអ្វីៗទាំងប៉ុន្មាន ដែលស្ដេចចង់ធ្វើនោះសព្វគ្រប់ហើយ
ព្រះបាទសាឡូម៉ូនចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងសំណង់ពីរ គឺព្រះដំណាក់របស់ព្រះអម្ចាស់ និងវាំងរបស់ស្ដេច។
ព្រះបាទសាឡូម៉ូនចាប់ផ្ដើមសង់ព្រះដំណាក់នៅខែទីពីរ ក្នុងឆ្នាំទីបួននៃរជ្ជកាលរបស់ស្ដេច។
ព្រះបាទសាឡូម៉ូនបានសម្រេចគម្រោងការទាំងអស់ជាស្ថាពរ គឺចាប់ពីថ្ងៃចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់ រហូតដល់ថ្ងៃបង្ហើយ គឺការសង់ព្រះដំណាក់របស់ព្រះអម្ចាស់បានចប់សព្វគ្រប់។