១ ពង្សាវតារក្សត្រ 9:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះបាទសាឡូម៉ូនចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងសំណង់ពីរ គឺព្រះដំណាក់របស់ព្រះអម្ចាស់ និងវាំងរបស់ស្ដេច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 លុះផុតម្ភៃឆ្នាំដែលព្រះបាទសាឡូម៉ូនស្អាងទាំងព្រះវិហាររបស់ព្រះយេហូវ៉ា និងព្រះរាជវាំងទាំងពីររួចជាស្រេចហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 លុះផុត២០ឆ្នាំដែលសាឡូម៉ូនស្អាងទាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំងទាំង២រួចជាស្រេចហើយ សូមមើលជំពូកអាល់គីតាប10 ស្តេចស៊ូឡៃម៉ានចំណាយពេលអស់ម្ភៃឆ្នាំដើម្បីកសាងសំណង់ពីរ គឺដំណាក់របស់អុលឡោះតាអាឡា និងវាំងរបស់គាត់។ សូមមើលជំពូក |
ព្រះបាទសាឡូម៉ូនបានចងសម្ពន្ធមិត្តជាមួយព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ដោយរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទផារ៉ោន។ ព្រះរាជានាំមហេសីមកគង់ក្នុងបុរីព្រះបាទដាវីឌ រហូតទាល់តែវាំងរបស់ស្ដេច ព្រមទាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងកំពែងក្រុងយេរូសាឡឹមត្រូវបានសង់ចប់សព្វគ្រប់។