Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 8:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌បាទ​សាឡូម៉ូន​បាន​សម្រេច​គម្រោង‌ការ​ទាំង​អស់​ជា​ស្ថាពរ គឺ​ចាប់​ពី​ថ្ងៃ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​ថ្ងៃ​បង្ហើយ គឺ​ការ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន​ចប់​សព្វ​គ្រប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 កិច្ច‌ការ​ទាំង​អស់​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ នោះ​បាន​ធ្វើ​ទុក​ជា​ស្រេច ចាប់​ពី ថ្ងៃ​ដែល​គេ​ចាក់គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា រហូត​ដល់​បាន​ធ្វើ​ហើយ ដូច្នេះ ព្រះ‌ដំណាក់​របស់​‌យេហូវ៉ា​បាន​ស្អាង​រួច​ជា​ស្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រីឯ​ការ​ទាំង​អស់​ដែល​សាឡូម៉ូន​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​ធ្វើ​ទុក​ជា​ស្រេច តាំង​ពី​ថ្ងៃ​ដែល​គេ​ដាំ​ឫស​ជញ្ជាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា រហូត​ដល់​បាន​ហើយ ដូច្នេះ ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្អាង​ឡើង​ជា​ស្រេច។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សម្រេច​គម្រោង‌ការ​ទាំង​អស់​ជា​ស្ថាពរ គឺ​ចាប់​ពី​ថ្ងៃ​ចាក់​គ្រឹះ​ដំណាក់​របស់អុលឡោះ‌តាអាឡា រហូត​ដល់​ថ្ងៃ​បង្ហើយ គឺ​ការ​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា​បាន​ចប់​សព្វ​គ្រប់។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 8:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ពល‌ករ​របស់​ព្រះ‌បាទ​សាឡូម៉ូន និង​ព្រះ‌បាទ​ហ៊ីរ៉ាម ព្រម​ទាំង​ជាង​ពី​ស្រុក​កេបាល​នាំ​គ្នា​ដាប់​ថ្ម ហើយ​រៀបចំ​ត្រៀម​ឈើ និង​ថ្ម​សម្រាប់​សង់​ព្រះ‌ដំណាក់។


ក្នុង​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន នៅ​ខែ​ពិសាខ គេ​បាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។


ក្នុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន នៅ​ខែ​កត្ដិក គឺ​ជា​ខែ​ទី​ប្រាំ​បី គេ​បាន​សង់​ព្រះ‌ដំណាក់​រួច​ជា​ស្រេច តាម​គម្រោង​សំណង់។ ដូច្នេះ ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ។


គេ​សង់​ព្រះ‌ដំណាក់ ដោយ​ប្រើ​ថ្ម​ដែល​គេ​ដាប់​ទុក​ជា​មុន ហេតុ​នេះ ក្នុង​ពេល​សង់ គេ​ពុំ​ឮ​ស្នូរ​ញញួរ​ដែក​ដាប់ ឬ​គ្រឿង​ប្រដាប់​ធ្វើ​ពី​ដែក​ណា​មួយ​នៅ​ក្នុង​ព្រះ‌ដំណាក់​ទេ។


គេ​ពុំ​បាន​ប្រព្រឹត្ត​ខុស​នឹង​បញ្ជា​ដែល​ស្ដេច​បាន​ចែង​ទុក ស្ដី​ពី​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ឬ​បញ្ជា​ផ្សេង​ទៀត ស្ដី​អំពី​ទ្រព្យ​សម្បត្តិ​របស់​ព្រះ‌ដំណាក់​ឡើយ។


គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​យាង​ទៅ​ក្រុង​អេស៊ាន-‌គេប៊ើរ និង​ក្រុង​អេឡុត ដែល​នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដុម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម