Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 6:37 - អាល់គីតាប

37 ក្នុង​ឆ្នាំ​ទី​បួន នៃ​រជ្ជកាល​ស្តេច​ស៊ូឡៃ‌ម៉ាន​នៅ​ខែ​ពិសាខ គេ​បាន​ចាក់​គ្រឹះ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 នៅ​ឆ្នាំ​ទី​បួន ខែ​ទីពីរ​នោះ គេ​បាន​ដាក់​ចុះ​ជើង​ជញ្ជាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ក្នុង​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន នៅ​ខែ​ពិសាខ គេ​បាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 នៅ​ឆ្នាំ​ទី​៤ ខែ​ពិសាខ នោះ​គេ​បាន​ដាក់​ចុះ​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 6:37
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សង់​ដំណាក់​ជូន អុលឡោះ‌តាអាឡា នៅ​ឆ្នាំ​ទី​បួន‌រយ‌ប៉ែត‌សិប ក្រោយ​ពេល​កូន​ចៅ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ស្តេច​ស៊ូឡៃ‌ម៉ាន ក្នុង​ខែ​ពិសាខ​ដែល​ត្រូវ​ជា​ខែ​ទី​ពីរ។


ក្នុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ស្តេច​ស៊ូឡៃ‌ម៉ាន នៅ​ខែ​កត្តិក គឺ​ជា​ខែ​ទី​ប្រាំ​បី គេ​បាន​សង់​ដំណាក់​រួច​ជា​ស្រេច តាម​គម្រោង​សំណង់។ ដូច្នេះ ស្តេច​ស៊ូឡៃ‌ម៉ាន​សង់​ដំណាក់ អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ។


កាល​ស្តេច​ស៊ូឡៃ‌ម៉ាន សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​គាត់​ចង់​ធ្វើ​នោះ​សព្វ​គ្រប់​ហើយ


ស្តេច​ស៊ូឡៃ‌ម៉ាន​ចំណាយ​ពេល​អស់​ម្ភៃ​ឆ្នាំ​ដើម្បី​កសាង​សំណង់​ពីរ គឺ​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​វាំង​របស់​គាត់។


ស្តេច​ស៊ូឡៃ‌ម៉ាន​ចាប់​ផ្តើម​សង់​ដំណាក់​នៅ​ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​របស់​គាត់។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សម្រេច​គម្រោង‌ការ​ទាំង​អស់​ជា​ស្ថាពរ គឺ​ចាប់​ពី​ថ្ងៃ​ចាក់​គ្រឹះ​ដំណាក់​របស់អុលឡោះ‌តាអាឡា រហូត​ដល់​ថ្ងៃ​បង្ហើយ គឺ​ការ​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា​បាន​ចប់​សព្វ​គ្រប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម