ប៉ុន្តែ កាលទូលបង្គំជាប់រវល់ធ្វើនេះធ្វើនោះ ឈ្លើយសឹកក៏រត់បាត់ទៅ»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការមកគាត់ថា៖ «អ្នកកាត់ទោសខ្លួនឯងស្រាប់ហើយ!»។
១ ពង្សាវតារក្សត្រ 20:39 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលស្ដេចយាងកាត់តាមផ្លូវនោះ គាត់ក៏ស្រែកទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំបានចេញទៅច្បាំង ពេលនោះ មានម្នាក់ចេញពីសមរភូមិ ហើយនាំឈ្លើយសឹកម្នាក់មកឲ្យទូលបង្គំ ដោយបញ្ជាថា “ចូរមើលឈ្លើយសឹកនេះផង! ប្រសិនបើគេរត់រួច អ្នកត្រូវយកជីវិតសងជំនួស ឬត្រូវយកប្រាក់ប្រាំបួនរយតម្លឹងមកសងខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលស្ដេចយាងមកតាមផ្លូវ គាត់ស្រែកទូលថា៖ «ទូលបង្គំបានចេញទៅឯកណ្ដាលទីចម្បាំង ហើយមើល៍ មានម្នាក់ទៀតបែរមក នាំមនុស្សម្នាក់មកឯទូលបង្គំ ដោយបង្គាប់ថា "ចូររក្សាមនុស្សនេះទុក បើវាបាត់ទៅដោយហេតុណា នោះត្រូវយកជីវិតឯងជំនួសវាវិញ ឬឯងត្រូវសងយើងជាប្រាក់មួយហាប"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលស្តេចទ្រង់យាងមកតាមផ្លូវ នោះគាត់ស្រែកឡើងទូលថា ទូលបង្គំបានចេញទៅឯកណ្តាលទីចំបាំង ហើយមើល មានម្នាក់ទៀតបែរមក នាំមនុស្សម្នាក់មកឯទូលបង្គំ ដោយបង្គាប់ថា ចូររក្សាមនុស្សនេះទុក បើវាបាត់ទៅដោយហេតុណា នោះត្រូវយកជីវិតឯងជំនួសវាវិញ ឬត្រូវឲ្យឯងសងអញជាប្រាក់១ហាប អាល់គីតាប កាលស្តេចមកកាត់តាមផ្លូវនោះ គាត់ក៏ស្រែកថា៖ «សូមជម្រាបស្តេច! ខ្ញុំបានចេញទៅច្បាំង ពេលនោះមានម្នាក់ចេញពីសមរភូមិ ហើយនាំឈ្លើយសឹកម្នាក់មកឲ្យខ្ញុំ ដោយបញ្ជាថា “ចូរមើលឈ្លើយសឹកនេះផង! ប្រសិនបើគេរត់រួច អ្នកត្រូវយកជីវិតសងជំនួស ឬត្រូវយកប្រាក់ប្រាំបួនរយតម្លឹងមកសងខ្ញុំ”។ |
ប៉ុន្តែ កាលទូលបង្គំជាប់រវល់ធ្វើនេះធ្វើនោះ ឈ្លើយសឹកក៏រត់បាត់ទៅ»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការមកគាត់ថា៖ «អ្នកកាត់ទោសខ្លួនឯងស្រាប់ហើយ!»។
គាត់ទូលស្ដេចថា៖ «ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ដោយអ្នកលែងមនុស្សដែលយើងបានកាត់ទោសប្រហារជីវិត អ្នកត្រូវស្លាប់ជំនួសគេ ហើយប្រជារាស្ត្ររបស់អ្នកក៏ត្រូវស្លាប់ជំនួសប្រជារាស្ត្ររបស់គេដែរ»។
ពេលនោះ លោកយេហ៊ូវ និងលោកយ៉ូណាដាប់ក៏ចូលទៅក្នុងវិហារ ដើម្បីថ្វាយយញ្ញបូជា និងតង្វាយដុតទាំងមូលដែរ។ លោកយេហ៊ូវបានដាក់ទាហានប៉ែតសិបនាក់ឲ្យចាំនៅខាងក្រៅ ដោយបញ្ជាថា៖ «ខ្ញុំប្រគល់អ្នកទាំងនេះមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ អ្នកណាបណ្ដោយឲ្យមនុស្សម្នាក់រត់រួច អ្នកនោះនឹងត្រូវស្លាប់ជំនួស»។
សូមកុំបណ្ដោយឲ្យកំហឹងទាក់ទាញលោក រហូតដល់ទៅមាក់ងាយព្រះអង្គ ហើយក៏កុំបណ្ដោយឲ្យសំណូកដ៏ច្រើន ទាក់ទាញលោកឲ្យវង្វេងដែរ!
ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ
ប្រសិនបើគេទាមទារឲ្យម្ចាស់គោបង់ប្រាក់លោះជីវិតខ្លួន នោះគាត់ត្រូវតែបង់ប្រាក់ទាំងប៉ុន្មានដែលគេបង្គាប់។
អ្នកមានតែងតែអាងលើទ្រព្យ ដើម្បីធានាជីវិតរបស់ខ្លួន រីឯអ្នកក្រីក្រវិញ គ្មាននរណាគំរាមកំហែងគេឡើយ។
គេមិនព្រមទទួលសំណង គេមិនអត់ទោសឲ្យ ទោះបីយកជំងឺចិត្តទៅសងច្រើនយ៉ាងណាក៏ដោយ។
អ្នកណាបំពេញកិច្ចការរបស់ព្រះអម្ចាស់ ដោយខ្ជីខ្ជា គឺពុំបានធ្វើឲ្យដាវរបស់ខ្លួន ប្រឡាក់ជោកទៅដោយឈាមទេ អ្នកនោះត្រូវបណ្ដាសាជាពុំខាន!