អ្នកខ្លះតាំងខ្លួនជាអ្នកមានតែក្ររហាម រីឯអ្នកខ្លះទៀតដាក់ខ្លួនជាអ្នកក្រតែមានស្ដុកស្ដម្ភ។
១ កូរិនថូស 4:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនបានឆ្អែតស្កប់ស្កល់ហើយ! បងប្អូនមានស្ដុកស្ដម្ភហើយ! បងប្អូនបានឡើងសោយរាជ្យហើយ តែយើងអត់បានទេ!។ ខ្ញុំចង់ឲ្យបងប្អូនបានឡើងសោយរាជ្យពិតប្រាកដមែន ដើម្បីឲ្យយើងបានឡើងសោយរាជ្យរួមជាមួយបងប្អូនផង។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាបានស្កប់ស្កល់ហើយ អ្នករាល់គ្នាមានស្ដុកស្ដម្ភហើយ អ្នករាល់គ្នាបានសោយរាជ្យដោយគ្មានយើងហើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាសោយរាជ្យណាស់ ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាដែរ! Khmer Christian Bible អ្នករាល់គ្នាបានស្កប់ស្កល់ហើយ អ្នករាល់គ្នាបានត្រលប់ជាអ្នកមានហើយ អ្នករាល់គ្នាបានសោយរាជ្យហើយ ដោយគ្មានយើង ហើយខ្ញុំចង់ឲ្យអ្នករាល់គ្នាសោយរាជ្យណាស់ ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាឆ្អែតស្កប់ស្កល់ហើយ! អ្នករាល់គ្នាមានស្ដុកស្ដម្ភហើយ! បើឥតមានយើង អ្នករាល់គ្នាបានត្រឡប់ជាស្ដេចហើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានសោយរាជ្យមែន ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាឆ្អែតហើយ ក៏ជាអ្នកមានផង កាលឥតពីយើងខ្ញុំ នោះអ្នករាល់គ្នាបានសោយរាជ្យឡើង ហើយខ្ញុំក៏សុខចិត្តឲ្យអ្នករាល់គ្នាបានសោយរាជ្យដែរ ដើម្បីឲ្យយើងខ្ញុំបានសោយរាជ្យជាមួយគ្នា អាល់គីតាប បងប្អូនបានឆ្អែតស្កប់ស្កល់ហើយ! បងប្អូនមានស្ដុកស្ដម្ភហើយ! បងប្អូនបានឡើងគ្រងរាជ្យហើយ តែយើងអត់បានទេ!។ ខ្ញុំចង់ឲ្យបងប្អូនបានឡើងគ្រងរាជ្យពិតប្រាកដមែន ដើម្បីឲ្យយើងបានឡើងគ្រងរាជ្យរួមជាមួយបងប្អូនផង។ |
អ្នកខ្លះតាំងខ្លួនជាអ្នកមានតែក្ររហាម រីឯអ្នកខ្លះទៀតដាក់ខ្លួនជាអ្នកក្រតែមានស្ដុកស្ដម្ភ។
អ្នកណាអួតពីទានដែលខ្លួនមិនបានធ្វើ អ្នកនោះប្រៀបដូចជាពពក និងខ្យល់ដែលមិនបង្អុរទឹកភ្លៀង។
អស់អ្នកដែលនឹកស្មានថាខ្លួនមានប្រាជ្ញា ហើយចាត់ទុកខ្លួនឯងថាជាអ្នកចេះដឹង មុខជាត្រូវវេទនាពុំខាន!
«អាម៉ែន! សូមព្រះអម្ចាស់ធ្វើតាមពាក្យរបស់លោក! សូមព្រះអម្ចាស់សម្រេចតាមពាក្យដែលលោកប្រកាសនេះចុះ! គឺសូមព្រះអង្គនាំសម្ភារៈរបស់ព្រះវិហារ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ!
លោកម៉ូសេតបថា៖ «តើអ្នកមានចិត្តច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ត្ររបស់ព្រះអម្ចាស់ទៅជាព្យាការីទាំងអស់គ្នា។ សូមព្រះអម្ចាស់ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យមកសណ្ឋិតលើពួកគេទាំងអស់គ្នា!»។
ព្រះយេស៊ូទតឃើញមហាជនទាំងនេះ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សិស្ស*នាំគ្នាចូលមកគាល់ព្រះអង្គ
អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ! អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នា នឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។
លោកប៉ូលទូលតបវិញថា៖ «ទោះបីនៅតែបន្ដិចទៀត ឬយូរទៀតក្ដី ក៏ទូលបង្គំអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រោសប្រណី មិនត្រឹមតែដល់ព្រះរាជាប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ទូលបង្គំនៅថ្ងៃនេះ សូមឲ្យព្រះរាជា និងអស់លោកបានដូចទូលបង្គំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ!»។
ខ្ញុំសូមជម្រាបបងប្អូន តាមព្រះអំណោយទានដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំថា ម្នាក់ៗមិនត្រូវលើកតម្លៃខ្លួនឯងខ្ពស់ ហួសពីគំនិតដែលត្រូវគិតនោះឡើយ តែត្រូវគិតឲ្យបានសមរម្យតាមកម្រិតនៃជំនឿ ដែលព្រះជាម្ចាស់ប្រទានឲ្យម្នាក់ៗ។
ដោយរួមជាមួយព្រះអង្គ បងប្អូនបានបរិបូណ៌សព្វគ្រប់ទាំងអស់ ទាំងខាងព្រះបន្ទូល ទាំងខាងការស្គាល់ព្រះអង្គ។
បងប្អូនមិនគួរអួតខ្លួនសោះឡើយ! បងប្អូនមិនជ្រាបទេឬ “មេតែបន្តិចអាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន!”។
សូមបងប្អូនអត់ឱនឲ្យខ្ញុំផង ពេលនេះ ខ្ញុំនិយាយដូចជាមនុស្សលេលា សូមអត់ឱនឲ្យខ្ញុំផង!
យើងសប្បាយចិត្ត នៅពេលណាយើងទន់ខ្សោយ ហើយបងប្អូនមានកម្លាំង។ យើងអធិស្ឋានសុំសេចក្ដីតែមួយនេះ គឺសូមឲ្យបងប្អូនបានគ្រប់លក្ខណៈ។
ប្រសិនបើនរណាម្នាក់ស្មានថាខ្លួនជាមនុស្សសំខាន់ តែតាមពិត ខ្លួនជាអ្នកឥតបានការ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។
សូមបងប្អូនកាន់កិរិយាមារយាទឲ្យបានសមរម្យនឹងដំណឹងល្អរបស់ព្រះគ្រិស្តផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬនៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមឲ្យខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួនដោយមានចិត្តគំនិតតែមួយ ព្រមទាំងរួមចិត្តថ្លើមគ្នាតយុទ្ធ ដើម្បីជំនឿលើដំណឹងល្អ ទៀតផង
ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេស ពេលខ្ញុំនៅឆ្ងាយ សូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល
ព្រោះអ្នកពោលថា “ខ្ញុំជាអ្នកមាន ខ្ញុំមានស្ដុកស្ដម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ” អ្នកពុំដឹងថា ខ្លួនកំពុងតែវេទនារហេមរហាម ក្រតោកយ៉ាក ខ្វាក់ភ្នែក គ្មានសម្លៀកបំពាក់បិទបាំងកាយនោះឡើយ។
ព្រះអង្គបានធ្វើឲ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ* បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។