វិវរណៈ 5:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះអង្គបានធ្វើឲ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ* បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ព្រមទាំងបានធ្វើឲ្យពួកគេទៅជាអាណាចក្រមួយ និងជាបូជាចារ្យ សម្រាប់ព្រះនៃយើង ហើយពួកគេនឹងសោយរាជ្យលើផែនដី”។ សូមមើលជំពូកKhmer Christian Bible10 និងបានធ្វើឲ្យពួកគេត្រលប់ជានគរមួយ និងជាពួកសង្ឃសម្រាប់ព្រះជាម្ចាស់នៃយើង ហើយអ្នកទាំងនោះនឹងសោយរាជ្យលើផែនដី»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ព្រះអង្គបានធ្វើឲ្យពួកគេទៅជារាជាណាចក្រមួយ និងជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើង ហើយពួកគេនឹងសោយរាជ្យលើផែនដី»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី។ សូមមើលជំពូកអាល់គីតាប10 អ្នកបានធ្វើឲ្យគេទៅជារាជាណាចក្រ និងជាក្រុមអ៊ីមុាំ បម្រើអុលឡោះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។ សូមមើលជំពូក |
ខ្ញុំឃើញបល្ល័ង្កជាច្រើន ហើយអស់អ្នកដែលអង្គុយនៅលើបល្ល័ង្កទាំងនោះ បានទទួលអំណាចនឹងវិនិច្ឆ័យទោស។ ខ្ញុំក៏ឃើញវិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលស្លាប់ ដោយគេកាត់ក ព្រោះតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូ និងអំពីព្រះបន្ទូលរបស់ព្រះអង្គ។ ខ្ញុំក៏ឃើញវិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន ឬថ្វាយបង្គំរូបចម្លាក់របស់វា ហើយមិនបានទទួលសញ្ញាសម្គាល់លើថ្ងាស និងនៅលើដៃដែរ ។ អ្នកទាំងនោះមានជីវិតរស់ឡើងវិញ សោយរាជ្យជាមួយព្រះគ្រិស្តក្នុងរយៈពេលមួយពាន់ឆ្នាំ។