១ កូរិនថូស 4:8 - Khmer Christian Bible8 អ្នករាល់គ្នាបានស្កប់ស្កល់ហើយ អ្នករាល់គ្នាបានត្រលប់ជាអ្នកមានហើយ អ្នករាល់គ្នាបានសោយរាជ្យហើយ ដោយគ្មានយើង ហើយខ្ញុំចង់ឲ្យអ្នករាល់គ្នាសោយរាជ្យណាស់ ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 អ្នករាល់គ្នាបានស្កប់ស្កល់ហើយ អ្នករាល់គ្នាមានស្ដុកស្ដម្ភហើយ អ្នករាល់គ្នាបានសោយរាជ្យដោយគ្មានយើងហើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាសោយរាជ្យណាស់ ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាដែរ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 អ្នករាល់គ្នាឆ្អែតស្កប់ស្កល់ហើយ! អ្នករាល់គ្នាមានស្ដុកស្ដម្ភហើយ! បើឥតមានយើង អ្នករាល់គ្នាបានត្រឡប់ជាស្ដេចហើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានសោយរាជ្យមែន ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាផង! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 បងប្អូនបានឆ្អែតស្កប់ស្កល់ហើយ! បងប្អូនមានស្ដុកស្ដម្ភហើយ! បងប្អូនបានឡើងសោយរាជ្យហើយ តែយើងអត់បានទេ!។ ខ្ញុំចង់ឲ្យបងប្អូនបានឡើងសោយរាជ្យពិតប្រាកដមែន ដើម្បីឲ្យយើងបានឡើងសោយរាជ្យរួមជាមួយបងប្អូនផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 អ្នករាល់គ្នាឆ្អែតហើយ ក៏ជាអ្នកមានផង កាលឥតពីយើងខ្ញុំ នោះអ្នករាល់គ្នាបានសោយរាជ្យឡើង ហើយខ្ញុំក៏សុខចិត្តឲ្យអ្នករាល់គ្នាបានសោយរាជ្យដែរ ដើម្បីឲ្យយើងខ្ញុំបានសោយរាជ្យជាមួយគ្នា សូមមើលជំពូកអាល់គីតាប8 បងប្អូនបានឆ្អែតស្កប់ស្កល់ហើយ! បងប្អូនមានស្ដុកស្ដម្ភហើយ! បងប្អូនបានឡើងគ្រងរាជ្យហើយ តែយើងអត់បានទេ!។ ខ្ញុំចង់ឲ្យបងប្អូនបានឡើងគ្រងរាជ្យពិតប្រាកដមែន ដើម្បីឲ្យយើងបានឡើងគ្រងរាជ្យរួមជាមួយបងប្អូនផង។ សូមមើលជំពូក |
ដូច្នេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរសម្រេចឲ្យបាននូវសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយការកោតខ្លាច និងញាប់ញ័រចុះ គឺដូចដែលអ្នករាល់គ្នាបានស្ដាប់បង្គាប់ជាដរាបមកហើយ មិនមែនគ្រាន់តែនៅពេលដែលខ្ញុំនៅប៉ុណ្ណោះទេ ប៉ុន្ដែឥឡូវនេះ នៅពេលខ្ញុំមិននៅ ចូរស្ដាប់បង្គាប់ឲ្យកាន់តែខ្លាំងឡើងថែមទៀតចុះ