គឺតិណជាតិ ធញ្ញជាតិដែលមានគ្រាប់បន្តពូជ តាមពូជរបស់វា និងរុក្ខជាតិដែលមានផ្លែ មានគ្រាប់បន្តពូជ តាមពូជរបស់វា ដុះចេញពីដីមក។ ព្រះជាម្ចាស់ទតឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។
១ កូរិនថូស 2:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតក្នុងគម្ពីរមានចែងថា៖ «តើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើអ្នកណាអាចថ្វាយយោបល់ ព្រះអង្គបាន?»។ រីឯយើងវិញ យើងមានគំនិតរបស់ព្រះគ្រិស្ត*ហើយ។ ព្រះគម្ពីរខ្មែរសាកល “តើនរណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណានឹងបង្រៀនព្រះអង្គ?”។ ប៉ុន្តែយើងមានគំនិតរបស់ព្រះគ្រីស្ទ៕ Khmer Christian Bible ដ្បិតតើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់បាន? តើអ្នកណានឹងបង្រៀនព្រះអង្គបាន? រីឯយើងវិញ យើងមានគំនិតរបស់ព្រះគ្រិស្ដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ដ្បិតតើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់ ដើម្បីនឹងបង្រៀនព្រះអង្គបាន? » តែយើងមានគំនិតរបស់ព្រះគ្រីស្ទហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតតើអ្នកណាបានស្គាល់គំនិតនៃព្រះអម្ចាស់ តើអ្នកណានឹងបង្រៀនទ្រង់បាន តែយើងរាល់គ្នាមានគំនិតជារបស់ផងព្រះគ្រីស្ទវិញ។ អាល់គីតាប ដ្បិតក្នុងគីតាបមានចែងថា៖ «តើអ្នកណាស្គាល់គំនិតរបស់អុលឡោះតាអាឡា? តើអ្នកណាអាចជូនយោបល់ ទ្រង់បាន?»។ រីឯយើងវិញ យើងមានគំនិតរបស់អាល់ម៉ាហ្សៀសហើយ។ |
គឺតិណជាតិ ធញ្ញជាតិដែលមានគ្រាប់បន្តពូជ តាមពូជរបស់វា និងរុក្ខជាតិដែលមានផ្លែ មានគ្រាប់បន្តពូជ តាមពូជរបស់វា ដុះចេញពីដីមក។ ព្រះជាម្ចាស់ទតឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។
«តើមនុស្សមានប្រយោជន៍អ្វី សម្រាប់ព្រះជាម្ចាស់? គ្មានទេ! មនុស្សដែលមានសុភនិច្ឆ័យ នាំមកនូវ ផលប្រយោជន៍សម្រាប់តែខ្លួនឯងប៉ុណ្ណោះ!
«អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត? អ្នកចូលចិត្តជជែកតវ៉ាជាមួយ ព្រះជាម្ចាស់ដូច្នេះ តើអ្នកមានចម្លើយឬទេ?»។
ក្នុងចំណោមអ្នកទាំងនោះ តើនរណាបានរួមប្រជុំជាមួយព្រះអម្ចាស់? តើនរណាបានឃើញ និងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ? តើនរណាយកចិត្តទុកដាក់ស្ដាប់ ព្រះបន្ទូលរបស់ព្រះអង្គ?
ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្តសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឲ្យអ្នករាល់គ្នាដឹងហើយដែរ។
គឺព្រះអង្គប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់។