១ កូរិនថូស 10:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ បើគេប្រាប់បងប្អូនថា «ម្ហូបនេះជាម្ហូបសែន» សូមកុំពិសាឲ្យសោះ។ ធ្វើដូច្នេះ មកពីយល់ដល់អ្នកដែលបានប្រាប់បងប្អូន និងមកពីមនសិការដាស់តឿន។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើមានអ្នកណាប្រាប់អ្នករាល់គ្នាថា៖ “នេះជាអាហារដែលសែនដល់រូបបដិមាករ” នោះកុំហូបឡើយ ដោយយល់ដល់អ្នកដែលប្រាប់នោះ និងដោយយល់ដល់សតិសម្បជញ្ញៈ។ Khmer Christian Bible ប៉ុន្ដែបើមានអ្នកណាម្នាក់ប្រាប់អ្នករាល់គ្នាថា នេះជាសំណែនដល់រូបព្រះ ចូរកុំបរិភោគឡើយ ដោយយល់ដល់អ្នកដែលប្រាប់នោះ និងដោយយល់ដល់មនសិការ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើមានអ្នកណាប្រាប់អ្នកថា៖ «ម្ហូបនេះជាសំណែន» សូមកុំបរិភោគឡើយ ព្រោះដោយយល់ដល់អ្នកដែលបានប្រាប់ និងដោយយល់ដល់មនសិការ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ បើអ្នកណាប្រាប់អ្នកថា មុខនេះជាដង្វាយថ្វាយដល់រូបព្រះហើយ នោះកុំឲ្យបរិភោគឡើយ ដោយយល់ដល់អ្នកដែលប្រាប់នោះ នឹងបញ្ញាចិត្តផង អាល់គីតាប ប៉ុន្ដែ បើគេប្រាប់បងប្អូនថា «ម្ហូបនេះជាម្ហូបសែន» សូមកុំពិសាឲ្យសោះ។ ធ្វើដូច្នេះ មកពីយល់ដល់អ្នកដែលបានប្រាប់បងប្អូន និងមកពីមនសិការដាស់តឿន។ |
ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
លោកម៉ូសេតបវិញថា៖ «ពេលទូលបង្គំចាកចេញពីទីក្រុង ទូលបង្គំនឹងលើកដៃប្រណម្យ ទូលអង្វរព្រះអម្ចាស់ នោះផ្គរលាន់ និងព្រឹលមុខជាស្ងប់បាត់អស់ ហើយព្រះករុណានឹងទទួលស្គាល់ថា ផែនដីជារបស់ព្រះអម្ចាស់។
ប្រសិនបើអ្នកនាំឲ្យបងប្អូនអ្នកពិបាកចិត្តព្រោះតែរឿងអាហារ នោះបានសេចក្ដីថា អ្នកមិនប្រព្រឹត្តតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើឲ្យនរណាម្នាក់វិនាសបាត់បង់ឲ្យសោះ ព្រោះព្រះគ្រិស្តបានសោយទិវង្គតសម្រាប់គេហើយ។
ដ្បិត «ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ទាំងអស់» ។
ប៉ុន្តែ មិនមែនគ្រប់គ្នាទេដែលដឹងសេចក្ដីនេះ។ អ្នកខ្លះនៅតែជំពាក់ចិត្តនឹងព្រះក្លែងក្លាយនៅឡើយ គេបរិភោគសាច់ទាំងនោះទុកដូចជាសំណែន ហើយដោយគេរិះគិតមិនបានដិតដល់ ក៏នឹកស្មានថា ខ្លួនត្រូវសៅហ្មង។
ហេតុនេះ សូមបងប្អូនប្រុងប្រយ័ត្នខ្លួន កុំឲ្យសិទ្ធិសេរីភាពរបស់បងប្អូននាំឲ្យអ្នកដែលមានជំនឿទន់ខ្សោយធ្លាក់ក្នុងអំពើបាបនោះឡើយ។
ផ្ទៃមេឃ អាកាសវេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។