Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 10:28 - Khmer Christian Bible

28 ប៉ុន្ដែ​បើ​មាន​អ្នកណា​ម្នាក់​ប្រាប់​អ្នក​រាល់គ្នា​ថា​ នេះ​ជា​សំណែន​ដល់​រូប​ព្រះ​ ចូរ​កុំ​បរិភោគ​ឡើយ​ ដោយ​យល់​ដល់​អ្នក​ដែល​ប្រាប់​នោះ​ និង​ដោយ​យល់​ដល់​មនសិការ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ប្រាប់​អ្នករាល់គ្នា​ថា​៖ “នេះ​ជា​អាហារដែលសែនដល់រូបបដិមាករ” នោះ​កុំ​ហូប​ឡើយ ដោយយល់ដល់​អ្នក​ដែល​ប្រាប់​នោះ និង​ដោយយល់ដល់​សតិសម្បជញ្ញៈ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ប៉ុន្តែ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​ថា៖ «ម្ហូប​នេះ​ជា​សំណែន» សូម​កុំ​បរិ‌ភោគ​ឡើយ ព្រោះ​ដោយ​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់ និង​ដោយ​យល់​ដល់​មន‌សិការ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ប៉ុន្តែ បើ​គេ​ប្រាប់​បងប្អូន​ថា «ម្ហូប​នេះ​ជា​ម្ហូប​សែន» សូម​កុំ​ពិសា​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ មក​ពី​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់​បងប្អូន និង​មក​ពី​មន‌សិការ​ដាស់‌តឿន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ប៉ុន្តែ បើ​អ្នក​ណា​ប្រាប់​អ្នក​ថា មុខ​នេះ​ជា​ដង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ហើយ នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ ដោយ​យល់​ដល់​អ្នក​ដែល​ប្រាប់​នោះ នឹង​បញ្ញា​ចិត្ត​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ប៉ុន្ដែ បើ​គេ​ប្រាប់​បង​ប្អូន​ថា «ម្ហូប​នេះ​ជា​ម្ហូប​សែន» សូម​កុំ​ពិសា​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ មក​ពី​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់​បង​ប្អូន និង​មក​ពី​មន‌សិការ​ដាស់‌តឿន។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 10:28
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ បើ​អ្នក​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ព្រួយចិត្ដ​ដោយសារ​តែ​រឿង​អាហារ​ នោះ​អ្នក​មិន​បាន​រស់នៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត​ទេ​ ដូច្នេះ​ ​កុំ​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ដែល​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ជំនួស​ត្រូវ​វិនាស​ដោយសារ​តែ​អាហារ​របស់​អ្នក​ឡើយ។​


ដ្បិត​ផែនដី​ និង​របស់​សព្វ​សារពើ​នៅ​ផែនដី​ជា​របស់​ព្រះអម្ចាស់‍។​


ប៉ុន្ដែ​មិន​មែន​មនុស្ស​ទាំង​អស់​មាន​ការ​ចេះដឹង​បែប​នេះ​ទេ​ ដ្បិត​មាន​អ្នក​ខ្លះ​ ដោយសារ​តែ​ធ្លាប់​ថ្វាយ​បង្គំ​រូប​ព្រះ​រហូត​ដល់​ពេល​នេះ​ បានជា​គេ​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ ដូច្នេះ​ហើយ​មនសិការ​ទន់ខ្សោយ​របស់​គេ​ត្រលប់​ជា​ស្មោកគ្រោក។​


ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​ក្រែងលោ​ ​សិទ្ធិ​របស់​អ្នក​រាល់គ្នា​នេះ​ត្រលប់​ជា​ធ្វើ​ឲ្យ​ពួកអ្នក​ទន់ខ្សោយ​ជំពប់​ដួល​តាម​របៀប​ណា​មួយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម