Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 10:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ខ្ញុំ​មិន​និយាយ​អំពី​មន‌សិការ​របស់​បងប្អូន​ទេ គឺ​សំដៅ​ទៅ​លើ​មន‌សិការ​របស់​អ្នក​ដែល​បាន​ប្រាប់​បងប្អូន​នោះ​វិញ។ ហេតុ​អ្វី​បាន​ជា​សេរី‌ភាព​របស់​ខ្ញុំ​ក្នុង​ការ​ប្រព្រឹត្ត បែរ​ជា​ត្រូវ​សម្រប​ទៅ​តាម​មន‌សិការ​របស់​អ្នក​ដទៃ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ខ្ញុំ​និយាយ​នេះ មិនមែន​សំដៅលើ​សតិសម្បជញ្ញៈ​របស់​ខ្លួនអ្នក​ទេ គឺ​សតិសម្បជញ្ញៈ​របស់​អ្នកនោះ​វិញ ដ្បិត​ហេតុអ្វីបានជា​សេរីភាព​របស់ខ្ញុំ​ត្រូវ​សតិសម្បជញ្ញៈ​របស់​អ្នកដទៃ​វិនិច្ឆ័យ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ខ្ញុំ​មិន​និយាយ​អំពី​មនសិការ​ផ្ទាល់​ខ្លួន​ទេ​ ប៉ុន្ដែ​អំពី​មនសិការ​របស់​អ្នក​ដទៃ​វិញ​ តើ​ហេតុអ្វី​បាន​ជា​មនសិការ​របស់​អ្នក​ដទៃ​វិនិច្ឆ័យ​សេរីភាព​របស់​ខ្ញុំ​ដូច្នេះ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ខ្ញុំ​និយាយ​នេះ​មិន​មែន​សំដៅ​លើ​មន​សិការ​របស់​អ្នក​ទេ គឺ​មន‌សិការ​របស់​អ្នក​ដទៃ។ ហេតុ​អ្វី​បាន​ជា​មន​សិការ​របស់​អ្នក​ដទៃ​កំណត់​សេរីភាព​របស់​ខ្ញុំ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដែល​ខ្ញុំ​ថា បញ្ញា​ចិត្ត​នេះ នោះ​មិន​មែន​បញ្ញា​ចិត្ត​របស់​អ្នក​ទេ គឺ​របស់​គេ​វិញ ដ្បិត​ហេតុ​អ្វី​បាន​ជា​សេរី‌ភាព​របស់​ខ្ញុំ​ត្រូវ​បញ្ញា​ចិត្ត​របស់​គេ​ជំនុំ‌ជំរះ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ខ្ញុំ​មិន​និយាយ​អំពី​មន‌សិការ​របស់​បង​ប្អូន​ទេ គឺ​សំដៅ​ទៅ​លើ​មន‌សិការ​របស់​អ្នក​ដែល​បាន​ប្រាប់​បង​ប្អូន​នោះ​វិញ។ ហេតុ​អ្វី​បាន​ជា​សេរី‌ភាព​របស់​ខ្ញុំ​ក្នុង​ការ​ប្រព្រឹត្ដ បែរ​ជា​ត្រូវ​សំរប​ទៅ​តាម​មន‌សិការ​របស់​អ្នក​ដទៃ​ដូច្នេះ?

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 10:29
8 ការដាក់ឲ្យឆ្លើយតបគ្នា  

«ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​មើល​ឃើញ​វិញ។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន


សូម​បងប្អូន​កុំ​ធ្វើ​ឲ្យ​សាសន៍​យូដា សាសន៍​ក្រិក ឬ​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់ ជំពប់​ចិត្ត​ឡើយ។


តើ​ខ្ញុំ​គ្មាន​សេរី‌ភាព​ទេ​ឬ? តើ​ខ្ញុំ​មិន​មែន​ជា​សាវ័ក*​ទេ​ឬ? តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​យើង​ទេ​ឬ? តើ​បងប្អូន​មិន​មែន​ជា​ស្នាដៃ​របស់​ខ្ញុំ ក្នុង​ការ​បម្រើ​ព្រះ‌អម្ចាស់​ទេ​ឬ?


ទោះ​បី​ខ្ញុំ​ជា​មនុស្ស​មាន​សេរី‌ភាព គ្មាន​ជាប់​ចំណង​របស់​នរណា​ក៏​ដោយ ក៏​ខ្ញុំ​សុខ​ចិត្ត​ដាក់​ខ្លួន ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទាំង​អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត។


ដ្បិត​យើង​ចង់​ធ្វើ​ការ​ល្អ មិន​ត្រឹម​តែ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​ទៀត​ផង។


ត្រូវ​ចៀស​ចេញ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម