ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 65:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ធ្វើ​ឲ្យ​មាន​ពូជ‌ពង្ស​មួយ កើត​ចេញ​ពី​កូន​ចៅ​របស់​យ៉ាកុប ហើយ​ឲ្យ​ម្នាក់​ដែល​គ្រប់‌គ្រង​លើ ភ្នំ​របស់​យើង កើត​ចេញ​ពី​កូន​ចៅ​របស់​យូដា។ អស់​អ្នក​ដែល​យើង​ជ្រើស​រើស នឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ អ្នក​បម្រើ​របស់​យើង​ក៏​នឹង​រស់​នៅ​ទី​នេះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​នឹង​ឲ្យ​មាន​ពូជពង្ស​មួយ​ចេញ​ពី​យ៉ាកុប ក៏​នឹង​ឲ្យ​មាន​អ្នកដែល​ទទួល​ភ្នំ​របស់យើង​ជាមរតក​ចេញ​ពី​យូដា​; ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង​នឹង​ទទួល​ស្រុកនោះ​ជាមរតក ហើយ​ពួក​អ្នកបម្រើ​របស់យើង​នឹង​រស់នៅ​ទីនោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​បង្កើត​ជំនួរ​វង្ស​មួយចេញ​ពី​យ៉ាកុប ហើយ​ឲ្យ​មាន​ពួក​មួយ​ចេញ​ពី​យូដា ដែល​នឹង​គ្រង​បាន​ស្រុក​ភ្នំ​របស់​យើង​ទុក​ជា​មត៌ក ពួក​អ្នក​រើស​តាំង​របស់​យើង​នឹង​ទទួល​បាន​ស្រុក​នោះ ហើយ​ពួក​អ្នក​បម្រើ​របស់​យើង​នឹង​អាស្រ័យ​នៅ​ទីនោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​បង្កើត​ជំនួរ​វង្ស​១ ចេញ​ពី​យ៉ាកុប​មក ហើយ​ឲ្យ​មាន​ពួក​១ ចេញ​ពី​យូដា​មក ដែល​នឹង​គ្រង​បាន​ស្រុក​ភ្នំ​របស់​អញ​ទុក​ជា​មរដក ពួក​អ្នក​រើស​តាំង​របស់​អញ​នឹង​ទទួល​បាន​ស្រុក​នោះ ហើយ​ពួក​អ្នក​បំរើ​របស់​អញ​នឹង​អាស្រ័យ​នៅ​ឯ​នោះ​ផង

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​ធ្វើ​ឲ្យ​មាន​ពូជ‌ពង្ស​មួយ កើត​ចេញ​ពី​កូន​ចៅ​របស់​យ៉ាកកូប ហើយ​ឲ្យ​ម្នាក់​ដែល​គ្រប់‌គ្រង​លើ ភ្នំ​របស់​យើង កើត​ចេញ​ពី​កូន​ចៅ​របស់​យូដា។ អស់​អ្នក​ដែល​យើង​ជ្រើស​រើស នឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ អ្នក​បម្រើ​របស់​យើង​ក៏​នឹង​រស់​នៅ​ទី​នេះ​ដែរ។

សូមមើលជំពូក



អេសាយ 65:9
25 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​អនាគត​កាល ពូជ‌ពង្ស​របស់​លោក​យ៉ាកុប នឹង​ចាក់​ឫស ពូជ‌ពង្ស​របស់​លោក​អ៊ីស្រា‌អែល នឹង​មាន​ពន្លក​ដុះ​ចេញ​មក រួច​មាន​ផ្កា មាន​ផ្លែ​ពាស‌ពេញ​លើ​ផែនដី។


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​នឹង​លែង​យំ​សោក​ទៀត​ហើយ! ពេល​ណា​អ្នក​ស្រែក​ហៅ​រក​ព្រះអង្គ ព្រះអង្គ​នឹង​ប្រណី​សន្ដោស ពេល​ណា​ព្រះអង្គ​ឮ​សំឡេង​អ្នក ព្រះអង្គ​នឹង​ឆ្លើយ​តប​មក​អ្នក​ជា​មិន​ខាន។


ប្រជា‌ជន​របស់​យើង​នឹង​រស់​នៅ ក្នុង​កន្លែង​ស្ងប់​ស្ងាត់ គេ​អាស្រ័យ​នៅ​កន្លែង​សាន្ត​ត្រាណ ហើយ​សម្រាក​នៅ​កន្លែង​សុខ​ក្សេម‌ក្សាន្ត។


យើង​មិន​ដែល​និយាយ​ដោយ​លាក់‌លៀម ក្នុង​ទី​ងងឹត​នៃ​ផែនដី​ឡើយ។ យើង​ក៏​មិន​ដែល​ប្រាប់​ពូជ‌ពង្ស​របស់​យ៉ាកុប ឲ្យ​ស្វែង​រក​យើង នៅ​កន្លែង ដែល​គ្មាន​អ្វី​សោះ​នោះ​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​តែង​និយាយ​ត្រឹម​ត្រូវ អ្វីៗ​ដែល​យើង​ប្រកាស​សុទ្ធ​តែ​ពិត​ត្រង់”។


ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​បាន​សុចរិត ហើយ​ខ្ពស់​មុខ​ដោយ‌សារ​ព្រះ‌អម្ចាស់។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​ដែល​យើង​គាប់​ចិត្ត យើង​បាន​ឆ្លើយ​តប​មក​អ្នក ដល់​ថ្ងៃ​កំណត់​ដែល​យើង​សង្គ្រោះ យើង​ក៏​បាន​ជួយ​អ្នក។ យើង​បាន​ញែក​អ្នក​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេ ដើម្បី​ធ្វើ​ជា​សម្ពន្ធ‌មេត្រី​សម្រាប់​ប្រជា‌ជន។ យើង​នឹង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ យើង​ចែក​ដី​ដែល​គេ​បាន​បោះ​បង់​ចោល ឲ្យ​ប្រជា‌ជន


ពេល​អ្នក​ស្រែក​អង្វរ​ករ ឲ្យ​រូប​ព្រះ​ទាំង​នោះ​រំដោះ​អ្នក​ទៅ! រូប​ព្រះ​ទាំង​នោះ​នឹង​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ រីឯ​អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​យើង នឹង​គ្រប់‌គ្រង​ស្រុក​ទេស​ទុក​ជា​មត៌ក ហើយ​ក៏​នឹង​បាន​ទទួល​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ទុក​ជា​កម្មសិទ្ធិ​ដែរ។


ប្រជា‌ជន​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​សុចរិត ពួក​គេ​នឹង​គ្រប់‌គ្រង​ទឹក​ដី​នេះ​រហូត​ត​ទៅ។ ពួក​គេ​ប្រៀប​ដូច​ជា​កូន​ឈើ​ដែល​យើង​បាន​ដាំ យើង​បង្កើត​ពួក​គេ​មក ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង។


ប្រជា‌ជន​ដែល​យើង​បាន​ជ្រើស​រើស នឹង​យក​ឈ្មោះ​អ្នក​រាល់​គ្នា​សម្រាប់​ដាក់​បណ្ដាសា ថា “សូម​ព្រះ‌ជា‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​ស្លាប់ ដូច​ជន​នេះ ឬ​ជន​នោះ”។ រីឯ​អ្នក​បម្រើ​របស់​យើង​វិញ គេ​នឹង​ជូន​ពរ​គ្នា ដោយ​ប្រើ​នាម​ថ្មី។


គឺ​គេ​មិន​សង់​ផ្ទះ​ឲ្យ​អ្នក​ផ្សេង​មក​នៅ គេ​មិន​ដាំ​ដំណាំ​ទុក​ឲ្យ​អ្នក​ផ្សេង បរិភោគ​ផល​ឡើយ ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មាន​អាយុ​វែង ដូច​អាយុ​ដើម​ឈើ​ធំៗ អស់​អ្នក​ដែល​យើង​ជ្រើស​រើស នឹង​ប្រើ‌ប្រាស់​អ្វីៗ​ដែល​ខ្លួន​បាន​បង្ក​បង្កើត ។


យើង​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​គ្រប់​ស្រុក​នាំ​ត្រឡប់​មក​មាតុ‌ភូមិ​វិញ។


នៅ​ថ្ងៃ​នោះ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​មក​វិញ ព្រោះ​ជា​ពេល​ដែល​យើង​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ពេល​យើង​ស្ដារ​ស្រុក​អ្នក​រាល់​គ្នា​ឡើង​វិញ នៅ​ចំពោះ​មុខ​របស់​អ្នក​រាល់​គ្នា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន កេរ្តិ៍​ឈ្មោះ​ល្បី និង​មាន​កិត្តិយស​ក្នុង​ចំណោម ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ប្រសិន​បើ​ព្រះ‌ជាម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​រួច​ជីវិត​ឡើយ ប៉ុន្តែ ព្រះអង្គ​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ ដោយ​យោគ‌យល់​ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស។


បើ​គិត​តាម​ដំណឹង‌ល្អ* សាសន៍​អ៊ីស្រា‌អែល​ជា​សត្រូវ​នឹង​ព្រះ‌ជា‌ម្ចាស់​ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន។ បើ​គិត​តាម​ការ​ជ្រើស​រើស​វិញ ព្រះ‌ជា‌ម្ចាស់​ស្រឡាញ់​គេ មក​ពី​ព្រះអង្គ​គិត​ដល់​បុព្វបុរស​របស់​គេ។