បុរសនោះពោលថា៖ «ទុកឲ្យខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ លោកតបវិញថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែឲ្យពរខ្ញុំសិន»។
អេសាយ 45:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ ជនជាតិអ៊ីស្រាអែល ជាព្រះដែលបានបង្កើតជនជាតិនេះមក ទ្រង់មានព្រះបន្ទូលថា “តើអ្នករាល់គ្នាចង់សាកសួរយើង អំពីកិច្ចការដែលយើងត្រូវធ្វើ នៅពេលអនាគត សម្រាប់កូនចៅរបស់យើងឬ? អ្នករាល់គ្នាចង់បញ្ជាយើងអំពីកិច្ចការ ដែលយើងត្រូវធ្វើឬ? ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ជាអ្នកដែលសូនពួកគេឡើង មានបន្ទូលដូច្នេះថា៖ “ចូរសួរយើងអំពីការដែលនឹងមកដល់ ហើយបង្គាប់យើងទាក់ទងនឹងកូនចៅរបស់យើង និងកិច្ចការនៃដៃរបស់យើងចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះដែលបង្កើតគេមក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «ចូរសួរយើងពីអស់ទាំងការដែលត្រូវមកនៅពេលខាងមុខចុះ តើអ្នកនឹងបង្គាប់យើងពីដំណើរពួកកូនរបស់យើង និងពីកិច្ចការដែលដៃរបស់យើងធ្វើឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកសាសន៍អ៊ីស្រាអែល គឺជាព្រះដែលបង្កើតគេមក ទ្រង់មានបន្ទូលដូច្នេះថា ចូរសួរអញពីអស់ទាំងការដែលត្រូវមកខាងមុខ ចូរបង្គាប់មកអញ ពីដំណើរកូនអញទាំងប៉ុន្មាន ហើយពីដំណើរការដែលដៃអញធ្វើផង អាល់គីតាប រីឯអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ ជនជាតិអ៊ីស្រអែល ជាម្ចាស់ដែលបានបង្កើតជនជាតិនេះមក ទ្រង់មានបន្ទូលថា “តើអ្នករាល់គ្នាចង់សាកសួរយើង អំពីកិច្ចការដែលយើងត្រូវធ្វើ នៅពេលអនាគត សម្រាប់កូនចៅរបស់យើងឬ? អ្នករាល់គ្នាចង់បញ្ជាយើងអំពីកិច្ចការ ដែលយើងត្រូវធ្វើឬ? |
បុរសនោះពោលថា៖ «ទុកឲ្យខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ លោកតបវិញថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែឲ្យពរខ្ញុំសិន»។
ព្រះអម្ចាស់នៃពិភពទាំងមូលនឹងប្រទានពរដល់ពួកគេថា: «សូមឲ្យអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរី ដែលយើងបានបង្កើតមក និងអ៊ីស្រាអែលជាចំណែកមត៌ករបស់យើង បានទទួលពរ!»។
ដ្បិតពេលណាកូនចៅរបស់គេឃើញ កិច្ចការដ៏អស្ចារ្យដែលយើងនឹងប្រព្រឹត្ត ចំពោះពួកគេ នោះពួកគេនឹងទទួលស្គាល់ នាមដ៏វិសុទ្ធរបស់យើង ពួកគេនឹងទទួលស្គាល់ថា យើងជាព្រះដ៏វិសុទ្ធរបស់លោកយ៉ាកុប ហើយពួកគេនឹងកោតខ្លាចយើង ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
ជនជាតិអ៊ីស្រាអែលជាកូនចៅ របស់លោកយ៉ាកុបអើយ ឥឡូវនេះ ព្រះអម្ចាស់ដែលបានបង្កើត និងសូនអ្នក ទ្រង់មានព្រះបន្ទូលថា៖ កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។
យើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា យើងជាព្រះមហាក្សត្រដែលបាន បង្កើតអ្នករាល់គ្នា។
ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ជាព្រះសង្គ្រោះរបស់អ្នក។ យើងបានប្រគល់ប្រជាជនអេស៊ីបឲ្យសត្រូវ ដើម្បីលោះអ្នក យើងក៏បានប្រគល់ស្រុកអេត្យូពី និងស្រុកសេបា ជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។
គឺអស់អ្នកដែលយកឈ្មោះយើងធ្វើជាត្រកូល ជាអស់អ្នកដែលយើងបានសូន និងបង្កើត ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។
ព្រះអម្ចាស់ដែលបានបង្កើតអ្នក ព្រះអង្គដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ ព្រះអង្គដែលជួយអ្នក ទ្រង់មានព្រះបន្ទូលថា យ៉ាកុបជាអ្នកបម្រើរបស់យើង យេស៊ូរូន ដែលយើងបានស្រោចស្រង់អើយ កុំភ័យខ្លាចអ្វីឡើយ!
អ្នកណាពោលទៅកាន់ឪពុកម្ដាយរបស់ខ្លួនថា “ម្ដេចក៏បង្កើតកូនបែបនេះមក” អ្នកនោះមុខជាត្រូវវេទនាពុំខាន។
ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រាអែល ដែលបានលោះអ្នក មានព្រះបន្ទូលថា: យើងនេះហើយជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមាន ប្រយោជន៍ដល់អ្នក យើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ា ដែលអ្នកកំពុងតែដើរ។
ស្វាមីរបស់អ្នក គឺព្រះអង្គដែលបានបង្កើតអ្នក! ព្រះអង្គមានព្រះនាមថា «ព្រះអម្ចាស់នៃពិភពទាំងមូល»។ ព្រះដែលបានលោះអ្នកមកនោះ គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះនាមថា «ព្រះជាម្ចាស់នៃផែនដីទាំងមូល»។
ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
បពិត្រព្រះអម្ចាស់ ព្រះអង្គពិតជាព្រះបិតារបស់យើងខ្ញុំ។ លោកអប្រាហាំពុំដែលបានស្គាល់យើងខ្ញុំទេ លោកអ៊ីស្រាអែលក៏ពុំដែលបានឃើញ យើងខ្ញុំដែរ គឺមានតែព្រះអង្គប៉ុណ្ណោះ ដែលជាព្រះបិតារបស់យើងខ្ញុំ ហើយតាំងពីដើមរៀងមក យើងតែងហៅ ព្រះអង្គថាជាព្រះដែលលោះយើងខ្ញុំ។
ឱព្រះអម្ចាស់អើយ សូមកុំព្រះពិរោធ នឹងយើងខ្ញុំខ្លាំងពេក សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ រហូតតទៅឡើយ សូមទតមើលចុះ យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។
ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា «ចូរទៅរកគ្រូខាប គ្រូទាយ និងគ្រូស្ដោះផ្លុំ ដ្បិតប្រជាជននីមួយៗត្រូវតែរកព្រះរបស់ខ្លួន ហើយបញ្ជាន់អារក្ស ដើម្បីជួយអ្នកនៅរស់»។
យើងគិតថា យើងសប្បាយចិត្ត នឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេ ព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេ ក្នុងចំណោមប្រជាជាតិទាំងឡាយឲ្យអ្នក។ យើងគិតថា អ្នកនឹងហៅយើងថា “ព្រះបិតា” ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រានោះ យើងនឹងធ្វើជា ព្រះរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។
ពួកគេមកដល់ ទាំងយំផង ទាំងទូលអង្វរផង យើងនឹងដឹកនាំពួកគេដើរតាមផ្លូវរាបស្មើ គ្មានអ្វីជំពប់ជើង តម្រង់ទៅកន្លែង ដែលមានទឹកហូរ ដ្បិតយើងជាឪពុករបស់ជនជាតិអ៊ីស្រាអែល ហើយអេប្រាអ៊ីមជាកូនច្បងរបស់យើង»។
«ចូរអង្វររកយើង នោះយើងនឹងឆ្លើយតបមកអ្នកវិញ។ យើងនឹងសម្តែងឲ្យអ្នកដឹងអំពីការអស្ចារ្យផ្សេងៗ ជាការលាក់កំបាំង ដែលអ្នកពុំធ្លាប់ដឹងពីមុនមក»។
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទុកឲ្យពូជពង្សអ៊ីស្រាអែលហៅរកយើងតទៅទៀត យើងនឹងជួយពួកគេ ដោយធ្វើឲ្យពួកគេកើនចំនួនច្រើនឡើង។
យើងនឹងធ្វើឲ្យអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ស្គាល់នាមដ៏វិសុទ្ធរបស់យើង ហើយយើងមិនបណ្ដោយឲ្យពួកគេប្រមាថនាមដ៏វិសុទ្ធរបស់យើងទៀតហើយ។ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
ហើយបបួលគ្នាទូលអង្វរព្រះជាម្ចាស់នៃស្ថានបរមសុខ សូមទ្រង់អាណិតមេត្តាបំភ្លឺលោកឲ្យយល់អាថ៌កំបាំងនេះ កុំឲ្យគេប្រហារជីវិតលោក និងមិត្តភក្ដិ ព្រមទាំងអ្នកប្រាជ្ញឯទៀតៗនៅស្រុកបាប៊ីឡូនឡើយ។
ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រាអែល នឹងកើនចំនួនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។ នៅទីណាព្រះអម្ចាស់មានព្រះបន្ទូលថា: “អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង” នៅទីនោះនឹងមានគេពោលថា: “អ្នករាល់គ្នាជាបុត្ររបស់ ព្រះដ៏មានព្រះជន្មគង់នៅ”។
ពេលនៅក្នុងផ្ទៃម្ដាយ លោកយ៉ាកុបបានតោងកែងជើងបងរបស់ខ្លួន លុះដល់ពេលធំពេញវ័យ គាត់បានបោកចំបាប់ជាមួយព្រះជាម្ចាស់។
ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋាន*សុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។
យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ធ្វើជាកូនប្រុសកូនស្រី របស់យើងដែរ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
យើងជាស្នាព្រះហស្ដដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងអង្គព្រះគ្រិស្តយេស៊ូ ដើម្បីឲ្យយើងប្រព្រឹត្តអំពើល្អ ដែលព្រះអង្គបានបម្រុងទុកជាមុន សម្រាប់ឲ្យយើងប្រព្រឹត្តតាម។
នៅថ្ងៃដែលព្រះអម្ចាស់ប្រទានឲ្យជនជាតិអ៊ីស្រាអែលមានជ័យជម្នះលើជនជាតិអាម៉ូរី លោកយ៉ូស្វេទូលទៅព្រះអម្ចាស់ ហើយមានប្រសាសន៍នៅចំពោះមុខប្រជាជនអ៊ីស្រាអែលថា៖ «ព្រះអាទិត្យអើយ ចូរឈប់ស្ងៀម នៅលើក្រុងគីបៀនទៅ! ព្រះច័ន្ទអើយ ចូរឈប់ស្ងៀម នៅលើជ្រលងភ្នំអាយ៉ាឡូនទៅ»។
ថ្ងៃមួយ ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបានប្រមូលគ្នា ដើម្បីធ្វើបុណ្យអបអរសាទរចំពោះជ័យជម្នះរបស់គេ ព្រមទាំងថ្វាយយញ្ញបូជាដល់ព្រះដាកុនរបស់គេថែមទៀតផង។ គេនាំគ្នាច្រៀងថា៖ «ព្រះរបស់យើងបានប្រគល់សាំសុន ជាខ្មាំងសត្រូវរបស់យើង មកក្នុងកណ្ដាប់ដៃយើងហើយ!»។