Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 45:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដែល​បង្កើត​គេ​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​សួរ​យើង​ពី​អស់​ទាំង​ការ​ដែល​ត្រូវ​មក​នៅ​ពេល​ខាង​មុខចុះ តើ​អ្នក​នឹង​បង្គាប់​យើង​ពី​ដំណើរ​ពួក​កូន​របស់​យើង និង​ពី​កិច្ច‌ការ​ដែល​ដៃ​របស់​យើង​ធ្វើ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ព្រះយេហូវ៉ា​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ជា​អ្នកដែល​សូន​ពួកគេ​ឡើង មានបន្ទូល​ដូច្នេះ​ថា​៖ “ចូរ​សួរ​យើង​អំពី​ការដែល​នឹង​មកដល់ ហើយ​បង្គាប់​យើង​ទាក់ទងនឹង​កូនចៅ​របស់យើង និង​កិច្ចការ​នៃ​ដៃ​របស់យើង​ចុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 រីឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ព្រះ​ដែល​បាន​បង្កើត​ជន‌ជាតិ​នេះ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​ចង់​សាក​សួរ​យើង អំពី​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ នៅ​ពេល​អនាគត សម្រាប់​កូន​ចៅ​របស់​យើង​ឬ? អ្នក​រាល់​គ្នា​ចង់​បញ្ជា​យើង​អំពី​កិច្ចការ ដែល​យើង​ត្រូវ​ធ្វើ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដែល​បង្កើត​គេ​មក ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​សួរ​អញ​ពី​អស់​ទាំង​ការ​ដែល​ត្រូវ​មក​ខាង​មុខ ចូរ​បង្គាប់​មក​អញ ពី​ដំណើរ​កូន​អញ​ទាំង​ប៉ុន្មាន ហើយ​ពី​ដំណើរ​ការ​ដែល​ដៃ​អញ​ធ្វើ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

11 រីឯអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ម្ចាស់​ដែល​បាន​បង្កើត​ជន‌ជាតិ​នេះ​មក ទ្រង់​មាន​បន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​ចង់​សាក​សួរ​យើង អំពី​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ នៅ​ពេល​អនាគត សម្រាប់​កូន​ចៅ​របស់​យើង​ឬ? អ្នក​រាល់​គ្នា​ចង់​បញ្ជា​យើង​អំពី​កិច្ចការ ដែល​យើង​ត្រូវ​ធ្វើ​ឬ?

សូមមើលជំពូក ចម្លង




អេសាយ 45:11
34 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរស​នោះ​ពោល​ថា៖ «ចូរ​លែង​ខ្ញុំ​ទៅ ដ្បិត​ភ្លឺ​ហើយ»។ ប៉ុន្ដែ លោក​យ៉ាកុបតប​ថា៖ «ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់​តែ​លោក​ឲ្យ​ពរ​ខ្ញុំ​សិន»។


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​ប្រទាន​ពរ​ដល់​គេ ដោយ​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​សាសន៍​អេស៊ីព្ទ ជា​ប្រជា‌រាស្ត្រ​របស់​យើង និង​សាសន៍​អាស‌ស៊ើរ ជា​ស្នាដៃ​របស់​យើង ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​មត៌ក​របស់​យើង បាន​ប្រកប​ដោយ​ពរ​ចុះ»។


តែ​កាល​ណា​កូន​ចៅ​គេ​បាន​ឃើញ​ការ​ដែល​ដៃ​យើង នឹង​ធ្វើ​នៅ​កណ្ដាល​ពួក​គេ នោះ​គេ​នឹង​រាប់​ឈ្មោះ​យើង​ជា​បរិសុទ្ធ ក៏​រាប់​ព្រះ​ដ៏​បរិសុទ្ធ​របស់​លោក​យ៉ាកុប​ទុក​ជា​បរិសុទ្ធ​ដែរ ព្រម​ទាំង​កោត​ខ្លាច​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង។


ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​អ្នក​មក ហើយ​ឱ​ពួក​អ៊ីស្រា‌អែល​អើយ ព្រះ​ដែល​ជប​សូន​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ យើង​បាន​ហៅ​ចំ​ឈ្មោះ​អ្នក យើង​នឹង​នៅ​ជា​មួយ​អ្នក។


យើង​នេះ គឺ​យេហូវ៉ា យើង​ជា​ព្រះ​ដ៏​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​ដែល​បង្កើត​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​មហា‌ក្សត្រ​របស់​អ្នក​រាល់​គ្នា។


ជា​ប្រជា‌រាស្ត្រ​ដែល​យើង​បាន​ជប‌សូន​សម្រាប់​តែ​ខ្លួនយើង ដើម្បី​ឲ្យ​គេ​បាន​សម្ដែង​ចេញ ជា​សេចក្ដី​សរសើរ​របស់​យើង​ផង។


ដ្បិត​យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​សង្គ្រោះ​របស់​អ្នក យើង​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​អ្នក ព្រម​ទាំង​ស្រុក​អេធី‌យ៉ូពី និង​ស្រុក​សេបា ជំនួស​អ្នក​ផង។


គឺ​គ្រប់​មនុស្ស​ដែល​បាន​ហៅ​តាម​នាម​ឈ្មោះ​យើង ជា​អ្នក​ដែល​យើង​បាន​បង្កើត​មក​សម្រាប់​សិរី‌ល្អ​នៃយើង គឺ​ជា​អ្នក​ដែល​យើង​បាន​ជប​សូន និង​បាន​បង្កើត​មក។


ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​បាន​បង្កើត​អ្នក​មក ហើយ​បាន​ជប‌សូន​អ្នក​ចាប់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ គឺ​ជា​អ្នក​ដែល​នឹង​ជួយ​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឱ​ពួក​យ៉ាកុប ជា​អ្នក​បម្រើយើង ហើយ​យេស៊ូរុន​ដែល​យើង​បាន​រើស​អើយ កុំ​ខ្លាច​ឡើយ។


វេទនា​ដល់​អ្នក​ណា​ដែល​សួរ​ដល់​ឪពុក​ថា តើ​បាន​បង្កើត​អ្វី​ដូច្នេះ? ឬ​ដល់​ម្តាយ​ខ្លួន​ថា តើ​បាន​សម្រាល​អ្វី​មក​យ៉ាង​នេះ?»។


ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ជា​អ្នក​ដែល​បង្រៀន​ឲ្យ​អ្នក​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​អ្នក​ទៅ​ក្នុង​ផ្លូវ​ដែល​អ្នក​គួរ​ដើរ។


ដ្បិត​ព្រះ​ដែល​បង្កើត​អ្នក​មក ព្រះ‌អង្គ​ជា​ប្តី​របស់​អ្នក​ហើយ ព្រះ‌នាម​ព្រះ‌អង្គ គឺ​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ព្រះ​ដ៏​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ហៅ​ព្រះ‌អង្គ​ថា ជា​ព្រះ​នៃ​លោកីយ​ទាំង​មូល។


ពួក​អ្នក​នៅ​ក្នុង​អ្នក​នឹង​បាន​ជា​មនុស្ស​សុចរិត​ទាំង​អស់ គេ​នឹង​គ្រង​បាន​ស្រុក​ជា​មត៌ក​នៅ​ជា​ដរាប គេ​ជា​មែក​ដែល​យើង​បាន​ផ្សាំ ជា​ការ​ដែល​ដៃ​យើង​បាន​ធ្វើ ដើម្បី​ឲ្យ​យើង​បាន​តម្កើង​ឡើង។


ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​របស់​យើង​ខ្ញុំ ទោះ​បើ​លោក​អ័ប្រា‌ហាំ​មិន​បាន​ស្គាល់​យើង​ខ្ញុំ ហើយ​ពួក​អ៊ីស្រា‌អែល​មិន​ព្រម​ទទួល​ស្គាល់​យើង​ខ្ញុំ​ក៏​ដោយ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ​ពិត ហើយ​តាំង​ពី​អស់​កល្ប​រៀង​មក ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ប្រោស​លោះ​យើង​ខ្ញុំ។


ប៉ុន្តែ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ព្រះ‌អង្គ​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នាដៃ​នៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទាំង​អស់​គ្នា។


កាល​បើ​អ្នក​ណា​ពោល​ដល់​អ្នក​ថា ចូរ​រក​ពួក​គ្រូ​ខាប និង​គ្រូ​គា​ថា ដែល​ចេញ​សំឡេង​អ៊ី‌អ៊ុ ហើយ​ងុមៗ នោះ​ត្រូវ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​បណ្ដា‌ជន​ស្វែង​រក​ព្រះ​របស់​ខ្លួន​វិញ តើ​នឹង​រក​ចំពោះ​រូប​ខ្មោច​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ធ្វើ​អ្វី


យើង​បាន​នឹក​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដាក់​អ្នក នៅ​ជា‌មួយ​ពួក​កូន​ចៅ​បាន ព្រម​ទាំង​ឲ្យ​ស្រុក​ដ៏​គាប់​ចិត្ត គឺ​ជា​មត៌ក​យ៉ាង​ល្អ​របស់​ពួក​កក‌កុញ នៅ​អស់​ទាំង​សាសន៍​ដល់​អ្នក។ យើង​បាន​ឆ្លើយ​ថា អ្នក​រាល់​គ្នា​នឹង​ហៅ​យើង​ថា​ជា​ព្រះ‌វរ‌បិតា​របស់​អ្នក ក៏​នឹង​លែង​ងាក​បែរ​ចេញ​ពី​យើង​តទៅ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គ្រប់​ទាំង​គ្រួ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​គេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង។


គេ​នឹង​មក​ទាំង​យំ និង​ទាំង​ពាក្យ​ទូល‌អង្វរ​សូម​សេចក្ដី​មេត្តា​ករុណា យើង​នឹង​នាំ​គេ​ត្រឡប់​មក​វិញ យើង​នឹង​ឲ្យ​គេ​ដើរ​ក្បែរ​កន្លែង​ដែល​មាន​ទឹក​ហូរ តាម​ផ្លូវ​ត្រង់ជា​ផ្លូវ​ដែល​គេ​មិន​ចំពប់​ដួល​ឡើយ ដ្បិត​យើង​ជា​ឪពុក​ដល់​សាសន៍​អ៊ីស្រា‌អែល ហើយ​ពួក​អេប្រាអិម​ជា​កូន​ច្បង​របស់​យើង។


ចូរ​អំពាវ‌នាវ​ដល់​យើង នោះ​យើង​នឹង​ឆ្លើយ​តប ហើយ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុត‌មាំ ដែល​អ្នក​មិន​ដឹង


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មួយ​ទៀត យើង​នឹង​បើក​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល បាន​សួរ​យើង​ពី​ដំណើរ​នោះ ដើម្បី​ឲ្យ​យើង​បាន​សម្រេច​ការ​នោះ​ដល់​គេ គឺ​យើង​នឹង​ឲ្យ​គេ​ចម្រើន​គ្នា​ជា​ច្រើន​ដូច​ជា​ហ្វូង​ចៀម។


យើង​នឹង​ឲ្យ​មនុស្ស​ស្គាល់​ឈ្មោះ​ដ៏​បរិសុទ្ធ​របស់​យើង នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ក៏​មិន​ឲ្យ​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ត្រូវ​បង្អាប់​ទៀត ដូច្នេះ អស់​ទាំង​សាសន៍​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល


ដើម្បី​ឲ្យ​គេ​បាន​ទូល​សូម​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ឲ្យ​ព្រះ‌អង្គ​បាន​ប្រោស​មេត្តា​ដល់​គេ ពី​ដំណើរ​អាថ៌‌កំបាំង​នេះ ប្រ‌យោជន៍​ឲ្យ​ដានី‌យ៉ែល និង​គូ​កន​របស់​លោក​មិន​ត្រូវ​វិនាស ព្រម​ទាំង​ពួក​អ្នក​ប្រាជ្ញ​ឯ​ទៀតៗ នៅ​ស្រុក​បាប៊ី‌ឡូនផង។


ប៉ុន្តែ កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មាន​ចំនួន​ដូច​ខ្សាច់​នៅ​សមុទ្រ ដែល​មិន​អាច​វាល់ ឬ​កំណត់​ចំនួន​បាន​ឡើយ ហើយ​ទោះ​បើ​មាន​ពាក្យ​ពោល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ទេ» នោះ​នឹង​បែរ​ទៅ​ជា​មាន​ពាក្យ​ថា៖ «អ្នក​រាល់​គ្នា​ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់»។


លោក​បាន​បោក​ចំបាប់​ជាមួយ​ទេវតា ហើយ​ក៏​បាន​ឈ្នះ លោក​បាន​យំ ហើយ​អង្វរ​សុំ​ការ​ប្រណី​សន្ដោស លោក​បាន​ជួប​ព្រះ‌អង្គ​នៅ​បេត-អែល នៅ​ទី​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក


ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​អ្នក​នឹង​បាន​មែន។


យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត» ។


ដ្បិត​យើង​ជា​ស្នា​ព្រះ‌ហស្ត ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក​ក្នុង​ព្រះគ្រីស្ទ‌យេស៊ូវ​សម្រាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ជា​មុន ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​តាម។


នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​មក​ក្នុង​កណ្ដាប់​ដៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល លោក​យ៉ូស្វេ​ទូល​ព្រះ‌យេហូវ៉ា​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ព្រះ​អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម​នៅ​លើ​ក្រុង​គីបៀន​ទៅ ហើយ​ព្រះ​ច័ន្ទ​ក៏​ដែរ ចូរឈប់​ស្ងៀម​នៅលើ​ជ្រលង​ភ្នំ​អាយ៉ា‌ឡូន​ទៅ»។


គ្រា​នោះ ពួក​មេ​សាសន៍​ភីលី‌ស្ទីនបាន​ប្រមូល​គ្នា ដើម្បី​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ឱឡារិក​ដល់​ដាកុន ជា​ព្រះ​របស់​គេ ហើយ​នាំ​គ្នា​អរ​សប្បាយ គេ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំសុន​ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ!»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម