ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “យើងនឹងឲ្យអ្នកបានសុខដុមរមនា ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងឥតគណនា ដូចខ្សាច់នៅឆ្នេរសមុទ្រ”»។
អេសាយ 43:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូររៀបរាប់ប្រាប់យើងមកមើល! យើងទាំងពីរនឹងវិនិច្ឆ័យរកខុសត្រូវជាមួយគ្នា ចូរនិយាយការពារខ្លួន ដើម្បីបញ្ជាក់ថា អ្នកពិតជាគ្មានទោស! ព្រះគម្ពីរខ្មែរសាកល ចូររំលឹកយើងចុះ ចូរឲ្យយើងតវ៉ាក្ដីជាមួយគ្នា! ចូររៀបរាប់រឿងក្ដីរបស់អ្នកមក៍ ដើម្បីឲ្យអ្នកត្រូវបានបញ្ជាក់ថាឥតទោស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូររំឭកយើង ឲ្យយើងបានតវ៉ាគ្នា ចូររៀបរាប់ប្រាប់ពីហេតុផលរបស់អ្នក ដើម្បីបង្ហាញឲ្យឃើញថាអ្នកសុចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូររំឭកអញចុះ ឲ្យយើងបានតវ៉ាគ្នា ចូររាប់រៀបប្រាប់ពីហេតុរបស់ឯងមក ដើម្បីឲ្យឯងបានតាំងឡើងជាសុចរិត អាល់គីតាប ចូររៀបរាប់ប្រាប់យើងមកមើល! យើងទាំងពីរនឹងវិនិច្ឆ័យរកខុសត្រូវជាមួយគ្នា ចូរនិយាយការពារខ្លួន ដើម្បីបញ្ជាក់ថា អ្នកពិតជាគ្មានទោស! |
ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “យើងនឹងឲ្យអ្នកបានសុខដុមរមនា ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងឥតគណនា ដូចខ្សាច់នៅឆ្នេរសមុទ្រ”»។
សូមឲ្យសាក្សីរបស់ខ្ញុំបានធ្វើជា អាជ្ញាកណ្ដាលរវាងព្រះជាម្ចាស់ និងខ្ញុំ ដូចគេធ្លាប់ធ្វើជាអាជ្ញាកណ្ដាលរវាង មនុស្ស និងមនុស្ស។
សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ ឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំ ដូចតង្វាយនៅពេលល្ងាច!
ព្រះជាម្ចាស់អើយ សូមក្រោកឡើង ការពារព្រះកិត្តិនាមរបស់ព្រះអង្គ សូមកុំបំភ្លេចពាក្យដែលជនល្ងីល្ងើទាំងនេះ បានត្មះតិះដៀលព្រះអង្គជារៀងរាល់ថ្ងៃ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ចូរមកយើងពិភាក្សាជាមួយគ្នា ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់ យ៉ាងណាក្ដី ក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរ ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ វានឹងប្រែជា សដូចកប្បាស ។
មនុស្សម្នានៅតាមកោះ ទាំងឡាយអើយ ចូរនៅស្ងៀមស្ងាត់ស្ដាប់ខ្ញុំនិយាយ! ប្រជារាស្ត្រទាំងឡាយអើយ ចូរមានកម្លាំងឡើងវិញ ចូរនាំគ្នាបោះជំហានចូលមក រួចសឹមនិយាយ! យើងឡើងមក ដើម្បីរកខុសត្រូវជាមួយគ្នា។
ចូរឲ្យប្រជាជាតិទាំងអស់មកជួបជុំគ្នា ឲ្យប្រជាជនទាំងឡាយមកប្រមូលផ្ដុំគ្នា ក្នុងចំណោមព្រះរបស់ពួកគេ តើមានព្រះណាបានប្រាប់ ដំណឹងជាមុនអំពីហេតុការណ៍ទាំងនេះ? តើព្រះណាបានប្រាប់ឲ្យយើងដឹង អំពីព្រឹត្តិការណ៍ដើមដំបូង? ឲ្យព្រះទាំងនោះរកសាក្សី និងបង្ហាញភស្ដុតាងមក ដើម្បីឲ្យអ្នកឯទៀតឮ រួចពោលថា ពាក្យសម្ដីរបស់ព្រះនោះត្រឹមត្រូវមែន។
ព្រះអង្គដែលរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់គង់នៅក្បែរខ្ញុំ តើនរណាចង់ប្ដឹងខ្ញុំ? សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា! តើនរណាចង់ចោទប្រកាន់ខ្ញុំ សុំអញ្ជើញមកជួបខ្ញុំចុះ!
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទុកឲ្យពូជពង្សអ៊ីស្រាអែលហៅរកយើងតទៅទៀត យើងនឹងជួយពួកគេ ដោយធ្វើឲ្យពួកគេកើនចំនួនច្រើនឡើង។
ប៉ុន្តែ អាចារ្យនោះចង់បង្ហាញថា សំណួររបស់គាត់ជាសំណួរត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាតែងតែសម្តែងឫកពាឲ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាជនសុចរិត ប៉ុន្តែ ព្រះជាម្ចាស់ឈ្វេងយល់ចិត្តអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថាជាការគួរឲ្យស្អប់ខ្ពើម។
ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកឲ្យសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិតនេះទេ។
តើនរណាអាចចោទប្រកាន់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស បើព្រះអង្គប្រោសគេឲ្យសុចរិតហើយនោះ?