នៅគ្រានោះ ផែនដីគ្មានរូបរាង និងនៅទទេ មានតែភាពងងឹតពីលើទីជម្រៅទឹក ហើយព្រះវិញ្ញាណ របស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។
អេសាយ 40:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះអង្គសុំនរណាឲ្យធ្វើជាទីប្រឹក្សា ដើម្បីថ្វាយយោបល់ព្រះអង្គ? តើនរណាបង្រៀនព្រះអង្គអំពីមាគ៌ាដ៏សុចរិត? តើនរណាបង្រៀនព្រះអង្គឲ្យស្គាល់ប្រាជ្ញា ហើយណែនាំព្រះអង្គឲ្យស្គាល់មាគ៌ា នៃបញ្ញាឈ្លាសវៃ? ព្រះគម្ពីរខ្មែរសាកល តើព្រះអង្គបានប្រឹក្សាជាមួយអ្នកណា? តើនរណាបានធ្វើឲ្យព្រះអង្គមានការយល់ច្បាស់ ហើយបង្រៀនព្រះអង្គក្នុងគន្លងនៃសេចក្ដីយុត្តិធម៌ ក៏បង្រៀនព្រះអង្គនូវចំណេះដឹង ព្រមទាំងធ្វើឲ្យព្រះអង្គស្គាល់ផ្លូវនៃការយល់ដឹង? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះអង្គបានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ព្រះអង្គ ឬបង្រៀនព្រះអង្គក្នុងផ្លូវយុត្តិធម៌? ឬឲ្យព្រះអង្គមានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ព្រះអង្គ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទ្រង់បានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ទ្រង់ ឬបង្រៀនទ្រង់ក្នុងផ្លូវយុត្តិធម៌ ឬឲ្យទ្រង់មានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ទ្រង់ អាល់គីតាប តើទ្រង់បានសុំនរណាឲ្យធ្វើជាទីប្រឹក្សា ដើម្បីជូនយោបល់ទ្រង់? តើនរណាបង្រៀនទ្រង់អំពីមាគ៌ាដ៏សុចរិត? តើនរណាបង្រៀនទ្រង់ឲ្យស្គាល់ប្រាជ្ញា ហើយណែនាំទ្រង់ឲ្យស្គាល់មាគ៌ា នៃបញ្ញាឈ្លាសវៃ? |
នៅគ្រានោះ ផែនដីគ្មានរូបរាង និងនៅទទេ មានតែភាពងងឹតពីលើទីជម្រៅទឹក ហើយព្រះវិញ្ញាណ របស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។
គ្មាននរណាអាចបង្រៀនព្រះជាម្ចាស់ ឲ្យចេះដឹងបានឡើយ ដ្បិតសូម្បីតែអស់អ្នកដែលនៅស្ថានដ៏ខ្ពស់ ក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរ។
តើនរណាអាចបញ្ជាព្រះអង្គអំពីមាគ៌ារស់នៅ តើនរណាអាចពោលថា: “ព្រះអង្គធ្វើដូច្នេះ ខុសហើយ!”?
នៅគ្រាដែលយើងបង្កបង្កើតផែនដី នោះតើអ្នកនៅឯណា? ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ ចូរថ្លែងមកចុះ។
សូមនាំទូលបង្គំដើរតាមមាគ៌ា នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំពេញចិត្តនឹងបទបញ្ជា ទាំងនេះណាស់។
យើងក្រឡេកមើលទៅ ពុំឃើញមាននរណាម្នាក់ទាល់តែសោះ ក្នុងចំណោមព្រះទាំងនោះ គ្មាននរណាម្នាក់ផ្ដល់យោបល់ ឬឆ្លើយនឹងសំណួរ ដែលយើងសាកសួរនោះទេ។
ដ្បិតព្រះតម្រិះ និងព្រះប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់ របស់ព្រះជាម្ចាស់ សុទ្ធតែលាក់ទុកក្នុងអង្គព្រះគ្រិស្តហ្នឹងហើយ។
គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺមកពីព្រះបិតាដែលបង្កើតពន្លឺ ។ ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងព្រះអង្គ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។