Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 40:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 តើ​នរណា​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា​ជួយ​គំនិត​ព្រះអង្គ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 តើ​នរណា​បាន​ស្ទង់​ព្រះវិញ្ញាណ​របស់​ព្រះយេហូវ៉ា ឬ​ធ្វើជា​ទីប្រឹក្សា​របស់ព្រះអង្គ​ដើម្បី​បង្រៀន​ព្រះអង្គ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ឬ​បាន​បង្រៀន​ព្រះ‌អង្គ​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ឬ​បាន​បង្រៀន​ទ្រង់​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា

សូមមើលជំពូក ចម្លង

អាល់គីតាប

13 តើ​អ្នក​ណា​ស្គាល់​គំនិត​របស់អុលឡោះ‌តាអាឡា តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា​ជូន​យោបល់​ទ្រង់?

សូមមើលជំពូក ចម្លង




អេសាយ 40:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ របស់​ព្រះ‌ជាម្ចាស់​នៅ​រេរា​ពី​លើ​ផ្ទៃ​ទឹក។


គ្មាន​នរណា​អាច​បង្រៀន​ព្រះ‌ជាម្ចាស់ ឲ្យ​ចេះ​ដឹង​បាន​ឡើយ ដ្បិត​សូម្បី​តែ​អស់​អ្នក​ដែល​នៅ​ស្ថាន​ដ៏​ខ្ពស់ ក៏​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ​ដែរ។


យើង​ក្រឡេក​មើល​ទៅ ពុំ​ឃើញ​មាន​នរណា​ម្នាក់​ទាល់​តែ​សោះ ក្នុង​ចំណោម​ព្រះ​ទាំង​នោះ គ្មាន​នរណា​ម្នាក់​ផ្ដល់​យោបល់ ឬ​ឆ្លើយ​នឹង​សំណួរ ដែល​យើង​សាក​សួរ​នោះ​ទេ។


ក្នុង​ចំណោម​អ្នក​ទាំង​នោះ តើ​នរណា​បាន​រួម​ប្រជុំ​ជា​មួយ​ព្រះ‌អម្ចាស់? តើ​នរណា​បាន​ឃើញ និង​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ? តើ​នរណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ព្រះ‌បន្ទូល​របស់​ព្រះអង្គ?


ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ។ គ្មាន​នរណា​ស្គាល់​ព្រះ‌បុត្រា​ក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតា​ក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ​សម្តែង​ឲ្យ​ស្គាល់​នោះ​ដែរ»។


អ្នក​ទាំង​នោះ​ពុំ​មែន​កើត​ពី​លោហិត ពី​ចំណង់​តណ្ហា ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើត​ពី​ព្រះ‌ជាម្ចាស់​វិញ។


តើ​នរណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? តើ​នរណា​បាន​ថ្វាយ​យោបល់​ទៅ​ព្រះអង្គ?


ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖ «តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? តើ​អ្នក​ណា​អាច​ថ្វាយ​យោបល់ ព្រះអង្គ​បាន?»។ រីឯ​យើង​វិញ យើង​មាន​គំនិត​របស់​ព្រះ‌គ្រិស្ត*​ហើយ។


ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​យើង​ទុក​ដោយ​ឡែក ក្នុង​អង្គ​ព្រះ‌គ្រិស្ត ព្រះអង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ព្រះអង្គ ដែល​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម