នៅគ្រានោះ អ្នកក្រុងអើរាល ស្រែកតាមផ្លូវ រកគេជួយ រីឯអ្នកដែលទៅចចាររកសន្តិភាព បែរជាមកវិញ នាំគ្នាយំយ៉ាងខ្លោចផ្សា។
មើល៍! អ្នកខ្លាំងពូកែរបស់ពួកគេស្រែកឡើងនៅតាមផ្លូវ ពួកទូតនៃសន្តិភាពយំសោកយ៉ាងល្វីងជូរចត់។
មើល៍! ពួកទាហានដ៏អង់អាចរបស់គេ នាំគ្នាស្រែកតាមដងផ្លូវ ឯពួកទូតដែលចចាររកសន្តិភាព គេយំសោកយ៉ាងខ្លោចផ្សា។
មើលពួកទាហានស្ទាត់ជំនាញរបស់គេក៏ស្រែកនៅខាងក្រៅហើយ ឯពួករាជទូតដែលសូមមេត្រីភាព គេយំអណ្តឺតអណ្តក
នៅគ្រានោះ អ្នកក្រុងយេរូសាឡឹម ស្រែកតាមផ្លូវ រកគេជួយ រីឯអ្នកដែលទៅចចាររកសន្តិភាព បែរជាមកវិញ នាំគ្នាយំយ៉ាងខ្លោចផ្សា។
ហើយស្រែកហៅស្ដេចស្រុកយូដា។ ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង បានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។
លោកអេលាគីមជាកូនរបស់លោកហ៊ីលគីយ៉ា ហើយជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង លោកសិបណាជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេច នាំគ្នាវិលទៅគាល់ព្រះបាទហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលថ្វាយព្រះរាជានូវពាក្យរបស់មេទ័ពស្រុកអាសស៊ើរ។
ក៏យើងនឹងកម្ទេចក្រុងនេះចោលដែរ។ ពេលនោះនឹងមានសំឡេងយំសោក សម្រែកថ្ងូរ ហើយទីក្រុងទាំងមូលនឹងប្រៀបដូចជា អាសនៈធ្វើយញ្ញបូជា ។
លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង លោកសេបណា ជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ព្រះរាជា នាំគ្នាវិលទៅគាល់ព្រះបាទហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលថ្វាយព្រះរាជានូវពាក្យរបស់មេទ័ពស្ដេចស្រុកអាស្ស៊ីរី។
ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង ចេញទៅជួបមេទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរីនោះ ដោយមានលោកសេបណាជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអាជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។