Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 33:7 - ព្រះគម្ពីរខ្មែរសាកល

7 មើល៍! អ្នកខ្លាំងពូកែ​របស់ពួកគេ​ស្រែកឡើង​នៅតាម​ផ្លូវ ពួក​ទូត​នៃ​សន្តិភាព​យំសោក​យ៉ាងល្វីងជូរចត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 មើល៍! ពួក​ទាហាន​ដ៏​អង់​អាច​របស់​គេ នាំ​គ្នា​ស្រែក​តាម​ដង​ផ្លូវ ឯ​ពួក​‌ទូត​ដែល​ចចាររក​សន្តិ​ភាព គេ​យំ​សោក​យ៉ាង​ខ្លោច​ផ្សា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 នៅ​គ្រា​នោះ អ្នក​ក្រុង​អើរាល ស្រែក​តាម​ផ្លូវ រក​គេ​ជួយ រីឯ​អ្នក​ដែល​ទៅ​ចចារ​រក​សន្តិ‌ភាព បែរ​ជា​មក​វិញ នាំ​គ្នា​យំ​យ៉ាង​ខ្លោច‌ផ្សា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 មើលពួក​ទាហាន​ស្ទាត់​ជំនាញ​របស់​គេ​ក៏​ស្រែក​នៅ​ខាង​ក្រៅ​ហើយ ឯ​ពួក​រាជ‌ទូត​ដែល​សូម​មេត្រី​ភាព គេ​យំ​អណ្តឺត‌អណ្តក

សូមមើលជំពូក ចម្លង

អាល់គីតាប

7 នៅ​គ្រា​នោះ អ្នក​ក្រុង​យេរូ‌សាឡឹម ស្រែក​តាម​ផ្លូវ រក​គេ​ជួយ រីឯ​អ្នក​ដែល​ទៅ​ចចារ​រក​សន្តិ‌ភាព បែរ​ជា​មក​វិញ នាំ​គ្នា​យំ​យ៉ាង​ខ្លោច‌ផ្សា។

សូមមើលជំពូក ចម្លង




អេសាយ 33:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏ប៉ុន្តែ​យើង​នឹង​ធ្វើទុក្ខ​អើរាល នោះ​នាង​នឹង​មាន​ការថ្ងូរ និង​ការទួញសោក ហើយ​នាង​នឹង​បាន​ដូចជា​ចង្ក្រានអាសនា​ដល់​យើង​។


រីឯ​អេលាគីម​កូន​របស់​ហ៊ីលគីយ៉ា ជា​ចៅហ្វាវាំង សេបណា​ជា​ព្រះរាជលេខា និង​យ៉ូអា​កូន​របស់​អេសាភ ជា​ស្មៀនហ្លួង ក៏​ត្រឡប់មក​គាល់​ហេសេគា​វិញ ទាំង​សម្លៀកបំពាក់​រហែក ហើយ​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសាកេ​៕


ពេលនោះ អេលាគីម​កូន​របស់​ហ៊ីលគីយ៉ា ជា​ចៅហ្វាវាំង សេបណា​ជា​ព្រះរាជលេខា និង​យ៉ូអា​កូន​របស់​អេសាភ ជា​ស្មៀនហ្លួង ក៏​ចេញទៅ​ជួប​គាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម