ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ តែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លា ខ្ញុំនឹងកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
អេសាយ 33:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាតិសាសន៍ទាំងឡាយនឹងឆេះក្នុងឡ និងដូចបន្លារពាក់ដែលគេកាប់យកទៅដុត»។ ព្រះគម្ពីរខ្មែរសាកល ជាតិសាសន៍ទាំងឡាយនឹងត្រូវបានដុតជាផេះ គឺដូចជាបន្លាដែលត្រូវគេកាប់ ហើយដុតក្នុងភ្លើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអស់ទាំងប្រជាជាតិនឹងបានដូចជាការដុតធ្វើកំបោរ គឺដូចជាគុម្ពបន្លាដែលកាប់យកទៅដុតក្នុងភ្លើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអស់ទាំងប្រជាជាតិនឹងបានដូចជាការដុតធ្វើកំបោរ គឺដូចជាគុម្ពបន្លាដែលកាប់យកទៅដុតក្នុងភ្លើង។ អាល់គីតាប ជាតិសាសន៍ទាំងឡាយនឹងឆេះក្នុងឡ និងដូចបន្លារពាក់ដែលគេកាប់យកទៅដុត»។ |
ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ តែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លា ខ្ញុំនឹងកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
ក្នុងរយៈពេលតែមួយថ្ងៃ ព្រះអម្ចាស់ដែលជាពន្លឺ និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ប្រែទៅជាភ្លើង ឆាបឆេះបន្លា និងរពាក់។
យើងមិនខឹងសម្បារនឹងវាទៀតទេ ប៉ុន្តែ ប្រសិនបើយើងឃើញ បន្លា ឬអញ្ចាញដុះនៅក្នុងនោះ យើងនឹងកាប់ឆ្ការវា ព្រមទាំងដុតកម្ទេចចោលទៀតផង។
ពេលនោះ ទេវតារបស់ព្រះអម្ចាស់បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
ហេតុនេះហើយបានជាព្រះអម្ចាស់ មិនអាណិតយុវជនរបស់ពួកគេឡើយ ព្រះអង្គក៏មិនមេត្តាក្មេងកំព្រា និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ និងជាមនុស្សពាល។ មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយប្រដៅគេជានិច្ច។
អំពើអាក្រក់របស់គេប្រៀបបាននឹង ភ្លើងដែលឆេះគុម្ពបន្លា និងគុម្ពរពាក់ រួចហើយរាលដាលឆេះព្រៃរបោះ ធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើងទៅលើមេឃ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកម៉ូអាប់បាន ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានដុតធាតុរបស់ស្ដេច ស្រុកអេដុមឲ្យទៅជាផេះ។