កងទ័ពអេឡាមស្ពាយបំពង់ព្រួញមក ហើយក៏មានរទេះចម្បាំង និងកងពលសេះ មកជាមួយដែរ។ រីឯកងទ័ពគៀរនាំគ្នារៀបចំខែល។
អេសាយ 22:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យេរូសាឡឹមអើយ! ជ្រលងភ្នំដ៏ស្រស់បំព្រងរបស់អ្នក មានពេញទៅដោយរទេះចម្បាំង ហើយកងពលសេះតម្រៀបគ្នា នៅមាត់ទ្វាររបស់អ្នក។ ព្រះគម្ពីរខ្មែរសាកល ជ្រលងភ្នំដ៏ល្អបំផុតរបស់អ្នកបានពេញដោយរទេះចម្បាំង ពលសេះក៏តម្រៀបគ្នានៅខ្លោងទ្វារក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះ ច្រកភ្នំយ៉ាងល្អបំផុតរបស់អ្នក បានពេញដោយរទេះចម្បាំង ហើយពួកពលសេះក៏តម្រៀបគ្នានៅមាត់ទ្វារក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ ច្រកភ្នំយ៉ាងល្អបំផុតរបស់ឯង បានពេញដោយរទេះចំបាំង ហើយពួកពលសេះក៏ដំរៀបគ្នានៅមាត់ទ្វារក្រុង អាល់គីតាប យេរូសាឡឹមអើយ! ជ្រលងភ្នំដ៏ស្រស់បំព្រងរបស់អ្នក មានពេញទៅដោយរទេះចំបាំង ហើយកងពលសេះតំរៀបគ្នា នៅមាត់ទ្វាររបស់អ្នក។ |
កងទ័ពអេឡាមស្ពាយបំពង់ព្រួញមក ហើយក៏មានរទេះចម្បាំង និងកងពលសេះ មកជាមួយដែរ។ រីឯកងទ័ពគៀរនាំគ្នារៀបចំខែល។
យូដាគ្មានអ្វីការពារខ្លួនទេ នៅថ្ងៃនោះ អ្នកបែរចិត្តទៅរកគ្រឿង សស្ត្រាវុធនៅក្នុងប្រាសាទព្រៃ ។
ស្ដេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលមកក្នុងក្រុងនេះឡើយ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ដ្បិតយើងនឹងហៅប្រជាជនទាំងអស់នៅអាណាចក្រខាងជើង ឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពួកគេនឹងនាំគ្នាបោះទ័ពតាមទ្វារក្រុងយេរូសាឡឹម និងនៅមុខកំពែងដែលព័ទ្ធជុំវិញក្រុង ព្រមទាំងបោះទ័ពនៅជុំវិញក្រុងទាំងប៉ុន្មាន ក្នុងស្រុកយូដាផង។
បន្ទាប់មក ចូរដាក់ខ្មាំងសត្រូវឡោមព័ទ្ធក្រុងនោះ ព្រមទាំងសង់ប៉ម និងលើកទួលឡើងសម្រាប់វាយលុកក្រុងនោះផង។ ចូរដាក់ទីតាំងទ័ព និងដាក់គ្រឿងសស្ត្រាវុធដ៏ធំៗ ត្រៀមជុំវិញទីក្រុង ដើម្បីទម្លុះកំពែង។
ចូរយកបន្ទះដែកមួយមកធ្វើជាជញ្ជាំងខណ្ឌអ្នកពីក្រុងនោះ។ ចូរសម្លឹងទៅរកទីក្រុង ហើយឡោមព័ទ្ធក្រុងនោះ ទុកជាទីសម្គាល់ឲ្យជនជាតិអ៊ីស្រាអែលដឹងថា ខ្មាំងសត្រូវនឹងព័ទ្ធក្រុងយេរូសាឡឹម។