ឥឡូវនេះ ព្រះអម្ចាស់ដាក់វិញ្ញាណភូតកុហក ក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ដ្បិតព្រះអម្ចាស់បានសម្រេចដាក់ទោសព្រះករុណាឲ្យរងទុក្ខវេទនាហើយ»។
អេសាយ 19:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេឡប់ស្មារតី ពួកគេនឹងនាំស្រុកអេស៊ីបឲ្យវង្វេង ក្នុងគ្រប់ វិស័យទាំងអស់ គឺប្រៀបដូចជាមនុស្សប្រមឹក ដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាបានលាយវិញ្ញាណនៃការវៀចវេរទៅក្នុងអេហ្ស៊ីប ដូច្នេះពួកគេនាំអេហ្ស៊ីបឲ្យវង្វេងក្នុងគ្រប់ទាំងកិច្ចការរបស់គេ ដូចជាមនុស្សស្រវឹងដើរទ្រេតទ្រោតក្នុងកម្អួតរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានបណ្តោយឲ្យមានគំនិតទទឹងទទែង លាយនៅក្នុងពួកគេ ហើយគេបាននាំសាសន៍អេស៊ីព្ទ ឲ្យធ្វើខុសក្នុងគ្រប់ទាំងកិច្ចការរបស់គេ ដូចជាមនុស្សស្រវឹងស្រាដែលដើរទ្រេតទ្រោត ក្នុងកម្អួតរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បានបណ្តោយ ឲ្យមានគំនិតទទឹងទទែងលាយនៅក្នុងពួកគេ ហើយគេបាននាំសាសន៍អេស៊ីព្ទឲ្យធ្វើខុសក្នុងគ្រប់ទាំងកិច្ចការរបស់គេ ដូចជាមនុស្សស្រវឹងស្រាដែលដើរទ្រេតទ្រោតក្នុងកំអួតរបស់ខ្លួន អាល់គីតាប អុលឡោះតាអាឡានឹងធ្វើឲ្យពួកគេឡប់ស្មារតី ពួកគេនឹងនាំស្រុកអេស៊ីបឲ្យវង្វេង ក្នុងគ្រប់ វិស័យទាំងអស់ គឺប្រៀបដូចជាមនុស្សប្រមឹក ដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។ |
ឥឡូវនេះ ព្រះអម្ចាស់ដាក់វិញ្ញាណភូតកុហក ក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ដ្បិតព្រះអម្ចាស់បានសម្រេចដាក់ទោសព្រះករុណាឲ្យរងទុក្ខវេទនាហើយ»។
ព្រះអង្គប្រកបដោយព្រះចេស្ដា ហើយសម្រេចកិច្ចការអ្វីៗ តាមព្រះហឫទ័យ រីឯអ្នកដែលវង្វេង និងអ្នកនាំគេឲ្យវង្វេង ស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ។
ពួកគេដើររាវពពើមនៅក្នុងទីងងឹត គ្មានពន្លឺ ព្រះអង្គធ្វើឲ្យពួកគេលែងដឹងខុសត្រូវ ដូចមនុស្សស្រវឹងស្រា។
មនុស្សដែលចេះត្រិះរិះពិចារណាតែងតែមានគេសរសើរ រីឯមនុស្សមានចិត្តវៀចវេរតែងតែមានគេមើលងាយ។
«យើងនឹងធ្វើឲ្យជនជាតិអេស៊ីបច្បាំងនឹងគ្នាឯង ម្នាក់ៗប្រហារបងប្អូន និងមិត្តភក្ដិរបស់ខ្លួន ក្រុងមួយច្បាំងនឹងក្រុងមួយ ហើយនគរមួយច្បាំងនឹងនគរមួយទៀត។
ឃ្លីងឃ្លោងដូចមនុស្សស្រវឹង ហើយទ្រេតទ្រោតដូចខ្ទមត្រូវខ្យល់បក់បោក ព្រោះអំពើបាបរបស់ផែនដីធ្ងន់ធ្ងរណាស់ ផែនដីត្រូវរលំ ក្រោកឡើងវិញពុំរួចឡើយ។
ហេតុនេះហើយបានជាយើងធ្វើឲ្យ ប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀត ដោយប្រើការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង ប្រែជាឥតបានការទៅវិញ។
ព្រះអម្ចាស់មានព្រះបន្ទូលថា: ប្រជាជនរបស់យើងត្រូវក្មេងក្មាង ជិះជាន់សង្កត់សង្កិន ស្រីៗក៏នាំគ្នាត្រួតត្រាលើពួកគេដែរ។ ប្រជាជនរបស់យើងអើយ ពួកមេដឹកនាំរបស់អ្នករាល់គ្នា នាំអ្នករាល់គ្នាឲ្យវង្វេង ពួកគេនាំអ្នករាល់គ្នាឲ្យដើរខុសផ្លូវ។
ពួកមេដឹកនាំដែលបានធ្វើឲ្យ ប្រជាជននេះវង្វេង ហើយអស់អ្នកដែលត្រូវគេដឹកនាំ ក៏វិនាសអន្តរាយដែរ។
«អ្នកត្រូវប្រកាសប្រាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា ចូរផឹកឲ្យស្រវឹងរហូតដល់ក្អួត។ ពេលឃើញដាវដែលយើងចាត់ឲ្យមកប្រហារអ្នករាល់គ្នាអ្នករាល់គ្នានឹងដួល ក្រោកពុំរួចឡើយ!”
ចូរបង្អកម៉ូអាប់ឲ្យស្រវឹងទៅ ព្រោះគេបានបះបោរប្រឆាំងនឹងព្រះអម្ចាស់ ម៉ូអាប់កំពុងននៀលក្នុងកំអួតរបស់ខ្លួន ហើយត្រូវមនុស្សម្នាសើចចំអកឲ្យ។
ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។
ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ឥទ្ធិពលមួយមកធ្វើឲ្យគេវង្វេង និងឲ្យគេជឿលើពាក្យភូតភរ
ក្រោយមក ព្រះជាម្ចាស់បានធ្វើឲ្យលោកអប៊ីម៉ាឡេក និងពួកអ្នកមុខអ្នកការនៅស៊ីគែម មានគំនិតបាក់បែកគ្នា គឺពួកគេបាននាំគ្នាក្បត់នឹងលោកអប៊ីម៉ាឡេក។