ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 15:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សម្រែក​របស់​ប្រជា‌ជន​លាន់​ឮ​ជុំ‌វិញ ព្រំ‌ដែន​ស្រុក​ម៉ូអាប់​ទាំង​មូល ទំនួញ​របស់​ពួក​គេ​ឮ​ទៅ​ដល់​អេក‌ឡែម ទំនួញ​របស់​ពួក​គេ​ឮ​ទៅ​ដល់​បៀរ-‌អេលីម។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​សម្រែក​បាន​ឡោមព័ទ្ធ​ព្រំដែន​ម៉ូអាប់​ហើយ សម្រែកទ្រហោយំ​របស់ពួកគេ​ទៅដល់​អេកឡែម សម្រែកទ្រហោយំ​របស់ពួកគេ​ទៅដល់​បៀរ-អេលីម​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពី​ព្រោះ​សម្រែក​បាន​ឮ​ព័ទ្ធ​ជុំ‌វិញ ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់​ហើយ សូរ​ទ្រហោ‌យំ​ក៏​បាន​ឮ​ទៅ​ដល់​ក្រុង​អេក‌ឡែម សូរ​ទ្រហោ‌យំ​នោះ បាន​ឮ​រហូត​ដល់​ក្រុង​ប្អៀរ-អេលីម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​សំរែក​បាន​ឮ​ព័ទ្ធ​ជុំវិញ​ព្រំ​ស្រុក​ម៉ូអាប់​ហើយ សូរ​ទ្រហោ‌យំ​ក៏​បាន​ឮ​ទៅ​ដល់​ក្រុង​អេក‌ឡែម សូរ​ទ្រហោ‌យំ​នោះ បាន​ឮ​រហូត​ដល់​ក្រុង​ប្អៀរ-អេលីម

សូមមើលជំពូក

អាល់គីតាប

សំរែក​របស់​ប្រជា‌ជន​លាន់​ឮ​ជុំ‌វិញ ព្រំ‌ដែន​ស្រុក​ម៉ូអាប់​ទាំង​មូល ទំនួញ​របស់​ពួក​គេ​ឮ​ទៅ​ដល់​អេក‌ឡែម ទំនួញ​របស់​ពួក​គេ​ឮ​ទៅ​ដល់​បៀរ-‌អេលីម។

សូមមើលជំពូក



អេសាយ 15:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ប្រមែ‌ប្រមូល អ្វីៗ​ដែល​នៅ​សល់​នាំ​យក​ទៅ​ទុក នៅ​ឆ្ងាយ​ហួស​ជ្រោះ​ដើម​ចាក​ទៅ​ទៀត។


ទឹក​អូរ​ដែល​ហូរ​កាត់​ភូមិ​ឌីម៉ូន មាន​សុទ្ធ​តែ​ឈាម ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា កើត​មាន​ដល់​ភូមិ​ឌីម៉ូន​នេះ​ថែម​ទៀត គឺ​សត្វ​សិង្ហ​នឹង​មក​ខាំ​ជន‌ជាតិ​ម៉ូអាប់ ដែល​នៅ​សល់​លើ​ទឹក​ដី​របស់​គេ។


ពេល​នោះ មាន​អ្នក​នេសាទ​រាយ​អួន​របស់​ខ្លួន​ចាប់​ពី​អេន-‌កេឌី រហូត​ដល់​អេន-‌អេក‌លែម។ ត្រី​នៅ​ក្នុង​នោះ មាន​ពូជ​ច្រើន​ប្រភេទ ដូច​ពូជ​ត្រី​នៅ​ក្នុង​មហា‌សាគរ។


បន្ទាប់​មក ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​បៀរ គឺ​ត្រង់​អណ្ដូង​ទឹក ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ឲ្យ​ប្រមូល​ប្រជា‌ជន ដើម្បី​ប្រទាន​ទឹក​ឲ្យ​ពួក​គេ។