ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 14:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

វិញ្ញាណ‌ក្ខ័ន្ធ​ទាំង​នោះ​នឹង​ពោល​មក​កាន់​អ្នក​ថា: “អុញ ព្រះ‌ករុណា​អស់​ឫទ្ធិ​ដូច​យើង​ដែរ​តើ! គឺ​មិន​ខុស​ពី​យើង​ទេ!។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ទាំងអស់គ្នា​ឆ្លើយតប​នឹង​អ្នក​ថា​: ‘ឯង​ក៏​បាន​ត្រឡប់ជាខ្សោយ​ដូច​ពួកយើង​ដែរ​! ឯង​ក៏​បានដូច​ពួកយើង​ដែរ​!’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​នឹង​និយាយ​មក​អ្នក​គ្រប់​គ្នា​ថា អ្នក​ត្រឡប់​ជា​ខ្សោយ​ដូច​យើង! បាន​ត្រឡប់​ដូច​ជា​យើង​ដែរ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​នឹង​និយាយ​រចល់​មក​ឯង​គ្រប់​គ្នា​ថា អុញ​ន៏ ឯង​បាន​ទៅ​ជា​ខ្សោយ​ដូច​យើង​ឬ បាន​ត្រឡប់​ដូច​ជា​យើង​ដែរ​ឬ

សូមមើលជំពូក

អាល់គីតាប

ព្រលឹង​ទាំង​នោះ​នឹង​ពោល​មក​កាន់​អ្នក​ថា: “អុញ ស្តេច​អស់​ឫទ្ធិ​ដូច​យើង​ដែរ​តើ! គឺ​មិន​ខុស​ពី​យើង​ទេ!។

សូមមើលជំពូក



អេសាយ 14:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ដែល​មាន​កិត្តិយស​រុងរឿង តែ​មិន​យល់​អ្វី​សោះ​នោះ គេ​នឹង​បាត់​បង់​ទៅ​ដូច​សត្វ​តិរច្ឆាន​ដែរ។


អ្នក​ប្រាជ្ញ​មិន​ខុស​ប្លែក​ពី​មនុស្ស​លេលា​ទេ ដ្បិត​គ្មាន​នរណា​នឹក​នា​ដល់​គេ រហូត​អស់‌កល្ប​ជានិច្ច​ឡើយ។ ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ ហើយ​មនុស្ស​ក៏​ភ្លេច​អ្វីៗ​ទាំង​អស់​ដែរ។ អ្នក​ប្រាជ្ញ​នឹង​ស្លាប់​ដូច​មនុស្ស​លេលា។


យើង​នឹង​ទម្លាក់​អ្នក​ចុះ​ទៅ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ​មុន​អ្នក។ យើង​នឹង​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ផែនដី ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ជា​កន្លែង​វិនាស​បង់​អស់‌កល្ប​ជានិច្ច។ អ្នក​នឹង​មិន​វិល​ត្រឡប់​មក​ផែនដីទទួល​កន្លែង​ក្នុង​ពិភព​របស់​អស់​អ្នក​ដែល​មាន​ជីវិត​ឡើយ។


នៅ​ស្ថាន​មច្ចុរាជ ពួក​អ្នក​ចម្បាំង​ដ៏​អង់‌អាច និង​សម្ពន្ធ‌មិត្ត​របស់​ស្រុក​អេស៊ីប​កាល​ពី​មុន នឹង​ពោល​ថា “ពួក​ទមិឡ​ទាំង​នេះ​ដែល​ត្រូវ​គេ​ចាក់​ដោយ​មុខ​ដាវ ក៏​ចុះ​មក​នៅ​ជា​មួយ​ពួក​យើង​ដែរ​ហ្ន៎!”។