ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាគ្រឿងសស្ត្រាវុធ ក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ?
អេសាយ 13:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះមកពីស្រុកឆ្ងាយៗ គឺមកពីជើងមេឃ ព្រះអម្ចាស់នឹងប្រើពួកគេ ដើម្បីសម្រេចតាមព្រះពិរោធរបស់ព្រះអង្គ និងបំផ្លាញស្រុកនោះទាំងមូល។ ព្រះគម្ពីរខ្មែរសាកល ពួកគេមកពីស្រុកឆ្ងាយ ពីចុងបំផុតនៃផ្ទៃមេឃ គឺព្រះយេហូវ៉ា និងអាវុធនៃសេចក្ដីក្រេវក្រោធរបស់ព្រះអង្គនឹងមក ដើម្បីបំផ្លាញផែនដីទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមកពីស្រុកឆ្ងាយ ជាប្រទេសនៅជើងមេឃទីបំផុត គឺព្រះយេហូវ៉ា និងគ្រឿងអាវុធ នៃសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គ ដើម្បីនឹងបំផ្លាញស្រុកនោះទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមកពីស្រុកឆ្ងាយ ជាប្រទេសនៅជើងមេឃទីបំផុត គឺព្រះយេហូវ៉ា ហើយនឹងគ្រឿងអាវុធនៃសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់ ដើម្បីនឹងបំផ្លាញស្រុកនោះទាំងមូលទៅ។ អាល់គីតាប អ្នកទាំងនោះមកពីស្រុកឆ្ងាយៗ គឺមកពីជើងមេឃ អុលឡោះតាអាឡានឹងប្រើពួកគេ ដើម្បីសម្រេចតាមកំហឹងរបស់ទ្រង់ និងបំផ្លាញស្រុកនោះទាំងមូល។ |
ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាគ្រឿងសស្ត្រាវុធ ក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ?
ជនជាតិអាស្ស៊ីរីត្រូវវេទនាហើយ! យើងនឹងប្រើពួកគេជាដំបង ដើម្បីធ្វើតាមកំហឹងរបស់យើង។
យើងនឹងជំរុញជនជាតិមេឌី ឲ្យលើកគ្នាមកវាយប្រហារពួកគេ។ អ្នកទាំងនោះគ្មានចិត្តចង់បានមាស ឬប្រាក់ទេ។
ព្រះអម្ចាស់នឹងបំផ្លាញផែនដីឲ្យ វិនាស។ ព្រះអង្គនឹងរម្លើងផែនដី ហើយកម្ចាត់កម្ចាយ មនុស្សម្នាដែលរស់នៅលើផែនដី
ឱប្រជាជនរបស់ខ្ញុំអើយ! ចូរនាំគ្នាចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា ហើយបិទទ្វារឲ្យជិត។ ត្រូវនៅសម្ងំលាក់ខ្លួន រហូតទាល់តែព្រះអម្ចាស់លែងព្រះពិរោធ
មើល ព្រះអម្ចាស់ផ្ទាល់នឹងយាងមកពីចម្ងាយ ទាំងខ្ញាល់ ដូចខ្យល់បក់បោកយ៉ាងខ្លាំង ព្រះអង្គមានព្រះបន្ទូលដោយព្រះពិរោធ ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
ព្រះអម្ចាស់ទាស់ព្រះហឫទ័យនឹង ប្រជាជាតិទាំងអស់ ព្រះអង្គព្រះពិរោធនឹងកងទ័ពទាំងប៉ុន្មាន របស់ពួកគេ។ ព្រះអង្គបំផ្លាញពួកគេថ្វាយផ្ដាច់ដល់ព្រះអង្គ ព្រះអង្គបញ្ជូនពួកគេទៅឲ្យខ្មាំង សម្លាប់រង្គាល។
ប្រជាជនទាំងមូលអើយ ចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ! មិត្តសម្លាញ់របស់យើងនឹងប្រហារក្រុងបាប៊ីឡូន ព្រមទាំងដាក់ទោសជនជាតិខាល់ដេ ស្របតាមបំណងរបស់យើង។ ក្នុងចំណោមព្រះឯទៀតៗ តើព្រះណាបានប្រាប់ ឲ្យដឹងជាមុនអំពីព្រឹត្តិការណ៍នេះ។
ព្រះអង្គលើកទង់ឡើង ជាសញ្ញាដល់ប្រជាជាតិ ដែលនៅឆ្ងាយៗ ព្រះអង្គធ្វើសញ្ញាហៅពួកគេ ពីស្រុកដាច់ស្រយាលនៃផែនដី ពួកគេក៏នាំគ្នារូតរះមកយ៉ាងឆាប់រហ័ស។
កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹម បានសុខសាន្តដូច្នេះ អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ ដូចស្មៅលាស់ស្រស់បំព្រង។ ព្រះអម្ចាស់នឹងសម្តែងព្រះបារមី ឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញ តែព្រះអង្គសម្តែងព្រះពិរោធទាស់នឹង ខ្មាំងសត្រូវរបស់ព្រះអង្គ។
នៅគ្រានោះ ព្រះអម្ចាស់នឹងហៅហ្វូងរុយ ដែលនៅខាងចុងជ្រោយទន្លេនីល និងហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី
ព្រះអម្ចាស់បានបើកឃ្លាំងរបស់ព្រះអង្គ ហើយយកគ្រឿងសស្ត្រាវុធ នៃព្រះពិរោធចេញមក ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលត្រូវការប្រើ គ្រឿងសស្ត្រាវុធទាំងនេះ នៅស្រុកខាល់ដេ។
ប្រជាជាតិមួយនៅទិសខាងជើង លើកទ័ពមកវាយក្រុងបាប៊ីឡូន ធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសាន គ្មាននរណារស់នៅទៀតទេ គឺទាំងមនុស្ស ទាំងសត្វ រត់ចេញពីទីនោះ អស់គ្មានសល់។
យើងនឹងប្រមូលប្រជាជាតិនានា ដែលជាមហាអំណាច ពីស្រុកខាងជើង ឲ្យមកវាយលុកក្រុងបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងរៀបក្បួនទ័ព វាយយកក្រុងនេះ ព្រួញរបស់ពួកគេបាញ់មិនចេះខុសទេ គឺប្រៀបដូចជាទាហានដ៏មានថ្វីដៃ ដែលឥតត្រឡប់មកវិញ ដោយពុំបានប្រហារជីវិតមនុស្សឡើយ។
ចូរសម្រួចមុខព្រួញ ហើយដាក់ព្រួញពេញបំពង់ ព្រះអម្ចាស់មានគម្រោងការកម្ទេចក្រុងបាប៊ីឡូន ហេតុនេះបានជាព្រះអង្គជំរុញ ស្ដេចស្រុកមេឌីឲ្យសម្រេចការនេះ ដ្បិតព្រះអម្ចាស់សងសឹកពួកបាប៊ីឡូន ព្រោះពួកគេកម្ទេចព្រះវិហាររបស់ព្រះអង្គ!
សម្រែកយំសោកនៃប្រជាជនរបស់ខ្ញុំ លាន់ឮពីដែនដីដ៏សែនឆ្ងាយ ព្រះអម្ចាស់លែងគង់នៅក្រុងស៊ីយ៉ូនហើយឬ? ក្រុងស៊ីយ៉ូនលែងមានព្រះមហាក្សត្រហើយឬ? «ហេតុអ្វីបានជាពួកគេធ្វើឲ្យយើងខឹង ដោយសាររូបព្រះក្លែងក្លាយជាព្រះឥតបានការ របស់សាសន៍ដទៃដូច្នេះ?»។
ដូច្នេះ យើងនឹងជះកំហឹងរបស់យើងទៅលើពួកគេ ភ្លើងនៃកំហឹងរបស់យើងផ្ដន្ទាទោសពួកគេ។ យើងដាក់ទោសពួកគេតាមអំពើដែលខ្លួនបានប្រព្រឹត្ត» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ពេលនោះ មានសំឡេងត្រែលាន់ឮរំពងឡើង លោកក៏ចាត់ពួកទេវតា*របស់លោកឲ្យទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ចាប់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង»។