យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាព្រៃរនាម ដែលមានតែសត្វកាំប្រមារស់នៅ យើងនឹងបោសក្រុងបាប៊ីឡូន ឥតទុកអ្វីឲ្យនៅសល់ឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
អេសាយ 13:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែសត្វព្រៃប៉ុណ្ណោះដែលនឹងនាំគ្នាមក ស្នាក់អាស្រ័យនៅ មានសត្វទីទុយនាំគ្នាមកធ្វើសំបុកនៅតាមផ្ទះ សត្វត្មាតនាំគ្នាមករស់នៅ សត្វពពែព្រៃនាំគ្នាមកលោតលេង។ ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ សត្វព្រៃនៅទីរហោស្ថាននឹងដេកនៅទីនោះ សត្វព្រៃដែលគ្រហឹមនឹងពេញក្នុងផ្ទះពួកគេ អូទ្រីសនឹងរស់នៅទីនោះ ពពែព្រៃនឹងលោតកញ្ឆេងនៅទីនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺនឹងមានតែសត្វដែលនៅទីរហោស្ថាន បានដេកនៅទីនោះវិញ ឯផ្ទះគេនឹងមានពេញដោយសំឡេងសត្វយំ សត្វអូទ្រុសនឹងអាស្រ័យនៅ ហើយពពែព្រៃនឹងលោតកញ្ឆេងនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនឹងមានតែសត្វដែលនៅទីរហោស្ថានបានដេកនៅទីនោះវិញ ឯផ្ទះគេនឹងមានពេញដោយសំឡេងសត្វយំ សត្វអូសទ្រីចនឹងអាស្រ័យនៅ ហើយពពែព្រៃនឹងលោតកញ្ឆេងនៅទីនោះ អាល់គីតាប មានតែសត្វព្រៃប៉ុណ្ណោះដែលនឹងនាំគ្នាមក ស្នាក់អាស្រ័យនៅ មានសត្វទីទុយនាំគ្នាមកធ្វើសំបុកនៅតាមផ្ទះ សត្វត្មាតនាំគ្នាមករស់នៅ សត្វពពែព្រៃនាំគ្នាមកលោតលេង។ |
យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាព្រៃរនាម ដែលមានតែសត្វកាំប្រមារស់នៅ យើងនឹងបោសក្រុងបាប៊ីឡូន ឥតទុកអ្វីឲ្យនៅសល់ឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
ចូរមើលទៅស្រុកខាល់ដេ! ស្រុកនោះលែងមានប្រជាជនទៀតហើយ ព្រោះជនជាតិអាស្ស៊ីរីបានធ្វើឲ្យស្រុកនោះ ក្លាយទៅជាជម្រករបស់សត្វព្រៃ។ ពួកគេបានដំឡើងប៉មចាំយាម ហើយផ្ដួលរំលំដំណាក់ទាំងឡាយនៅក្រុងទីរ៉ុស ឲ្យបាក់បែកអស់។
ព្រះអង្គបានរំលាយទីក្រុងឲ្យ ក្លាយទៅជាគំនរឥដ្ឋ ព្រះអង្គធ្វើឲ្យបុរីដែលមានកំពែងរឹងមាំ ក្លាយទៅជាគំនរបាក់បែក បន្ទាយរបស់ខ្មាំងបានរលាយសូន្យ លែងមានឈ្មោះជាទីក្រុងទៀត ហើយក៏គ្មាននរណាសង់ឡើងវិញឡើយ។
វិមានដ៏ស្កឹមស្កៃនឹងត្រូវគេបោះបង់ចោល ក្រុងដែលធ្លាប់អ៊ូអរនឹងក្លាយទៅជាស្ងាត់ជ្រងំ កំពែងខ្ពស់ៗ និងប៉មរបស់ទីក្រុង នឹងក្លាយទៅជាជម្រករបស់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងចៀម។
ហេតុនេះហើយបានជាសត្វព្រៃ និងសត្វសាហាវ នាំគ្នាមកស្នាក់អាស្រ័យនៅក្នុងក្រុងនេះ សត្វត្មាតក៏មកធ្វើសំបុករស់នៅដែរ គ្មានមនុស្សរស់នៅ អស់កល្បជាអង្វែងតរៀងទៅ។
ហេតុនេះហើយបានជាខ្ញុំយំសោកសង្រេង ខ្ញុំដើរជើងទទេ និងខ្លួនទទេ ខ្ញុំស្រែកលូដូចឆ្កែចចក ហើយថ្ងូរដូចព្រាប
ហ្វូងសត្វនឹងមកធ្វើជម្រកនៅកណ្ដាលក្រុងនោះ ហើយសត្វគ្រប់ប្រភេទ គឺមានសត្វទុង កាំប្រមា ក៏មកជ្រកនៅតាមសសរអាគាររបស់ក្រុងនោះដែរ។ សំឡេងសត្វព្រៃនឹងលាន់ឮនៅតាមបង្អួច។ ក្របទ្វារផ្ទះបាក់បែកអស់ ហើយឈើដ៏មានតម្លៃក៏បាក់ជ្រុះអស់ដែរ។
លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «រលំហើយ! មហានគរបាប៊ីឡូនបានរលំហើយ!។ ក្រុងនេះបានក្លាយទៅជាលំនៅរបស់ពួកអារក្ស ជាជម្រករបស់វិញ្ញាណអាក្រក់ទាំងអស់ ហើយក៏ជាជម្រករបស់សត្វស្លាបទាំងប៉ុន្មានដែលមិនបរិសុទ្ធ គួរឲ្យខ្ពើម