សូមរំដោះទូលបង្គំឲ្យរួចពីអំណាច របស់ជនបរទេសទាំងនេះផង ពួកគេមិនដែលនិយាយពាក្យពិតទេ ហើយក៏មិនដែលគោរពពាក្យ សម្បថរបស់ខ្លួនដែរ។
ហូសេ 5:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានក្បត់ព្រះអម្ចាស់ ដោយបង្កើតកូនឥតខាន់ស្លា។ ឥឡូវនេះ បុណ្យចូលខែថ្មីក្លាយទៅជា មហន្តរាយដល់ពួកគេ និងទឹកដីរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានក្បត់នឹងព្រះយេហូវ៉ា ដ្បិតគេបានបង្កើតកូនឥតខាន់ស្លា។ ឥឡូវនេះ បុណ្យចូលខែថ្មីនឹងស៊ីបង្ហិនគេ ព្រមទាំងស្រែចម្ការរបស់គេផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានប្រព្រឹត្តការកំបត់ចំពោះព្រះយេហូវ៉ា ដ្បិតគេបានបង្កើតកូនកំផិតឡើង ដូច្នេះ ដល់ចូលខែថ្មី គេនឹងត្រូវវិនាសទៅ ព្រមទាំងស្រែចំការរបស់គេផង។ អាល់គីតាប ពួកគេបានក្បត់អុលឡោះតាអាឡា ដោយបង្កើតកូនឥតខាន់ស្លា។ ឥឡូវនេះ បុណ្យចូលខែថ្មីក្លាយទៅជា មហន្តរាយដល់ពួកគេ និងទឹកដីរបស់ពួកគេ។ |
សូមរំដោះទូលបង្គំឲ្យរួចពីអំណាច របស់ជនបរទេសទាំងនេះផង ពួកគេមិនដែលនិយាយពាក្យពិតទេ ហើយក៏មិនដែលគោរពពាក្យ សម្បថរបស់ខ្លួនដែរ។
សូមលាតព្រះហស្ដពីស្ថានលើមករំដោះទូលបង្គំ សូមស្រង់ទូលបង្គំឲ្យចេញផុតពីទឹកសមុទ្រ សូមរំដោះទូលបង្គំឲ្យរួចពីអំណាច របស់ជនបរទេសទាំងនេះផង។
យើងស្អប់បុណ្យចូលខែថ្មី និងពិធីបុណ្យផ្សេងៗ របស់អ្នករាល់គ្នាណាស់ ពិធីបុណ្យទាំងនេះធ្វើឲ្យយើងធុញទ្រាន់ ទ្រាំមិនបាន។
អ្នកមិនព្រមចង់ដឹង ចង់ឮ ហើយតាំងពីដើមមក អ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយ យើងស្គាល់អ្នកច្បាស់ណាស់ថា អ្នកជាមនុស្សដែលមិនអាចទុកចិត្តបាន គេហៅអ្នកថាជាមេបះបោរ តាំងពីក្នុងផ្ទៃម្ដាយមក។
យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត និងក្បត់ព្រះអម្ចាស់ ហើយងាកចេញឆ្ងាយពីព្រះរបស់យើងខ្ញុំ យើងខ្ញុំនិយាយអំពីការជិះជាន់អ្នកដទៃ ព្រមទាំងការបះបោរប្រឆាំងនឹងព្រះអង្គ ជាពាក្យសម្ដីហូរចេញពីជម្រៅចិត្តរបស់យើងខ្ញុំ យើងខ្ញុំនិយាយពាក្យភូតភរច្រំដែលៗ។
ប៉ុន្តែ ជនជាតិអ៊ីស្រាអែលអើយ អ្នករាល់គ្នាបានក្បត់ចិត្តយើង ដូចស្ត្រីក្បត់ចិត្តប្ដីដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា សុទ្ធតែបានក្បត់យើងទាំងស្រុង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ហេតុនេះ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្វីៗដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
យើងធ្វើឲ្យនាងបាត់បង់ ការសប្បាយទាំងប៉ុន្មាន ហើយពិធីបុណ្យនានា បុណ្យចូលខែថ្មី បុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មាន ក៏លែងមានទៀតដែរ។
យើងនឹងមិនអាណិតអាសូរកូនរបស់នាងទេ ព្រោះកូនទាំងនេះសុទ្ធតែជាកូនដែលកើតពី អំពើពេស្យាចារ។
ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ សម្ពន្ធមេត្រី* ដូចអដាំ គឺអ្នករាល់គ្នាបានក្បត់យើង។
ពួកគេពិតជាត្រូវវេទនាពុំខាន ព្រោះពួកគេបានរត់ចេញឆ្ងាយពីយើង ពួកគេពិតជាត្រូវអន្តរាយ ដ្បិតពួកគេបានបះបោរប្រឆាំងនឹងយើង។ តើឲ្យយើងលោះពួកគេដូចម្ដេចបាន បើពួកគេចេះតែនាំគ្នានិយាយកុហក ដាក់យើងដូច្នេះ?
ខ្ញុំកម្ចាត់ពួកគង្វាលទាំងបីក្នុងពេលតែមួយខែ ខ្ញុំទ្រាំនឹងចៀមលែងបានទៀតហើយ ហើយពួកគេក៏ស្អប់ខ្ញុំដែរ។