Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 12:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ហេតុ​នេះ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្វីៗ​ដែល​យើង​ថ្លែង​តែង​តែ​សម្រេច​ជា​រូប​រាង ឥត​បង្អង់​ឡើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដូច្នេះ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ នឹង​គ្មាន​ពាក្យ​របស់​យើង​ណា​មួយ​ត្រូវ​បន្ថយ​ទៀត​ឡើយ គឺ​ពាក្យ​ដែល​យើង​បញ្ចេញ នោះ​នឹង​បាន​សម្រេច​ជា​ពិត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ដូច្នេះ ចូរ​ប្រាប់​ដល់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ នឹង​គ្មាន​ពាក្យ​របស់​អញ​ណា​មួយ​ត្រូវ​បន្ថយ​ទៀត​ឡើយ គឺ​ពាក្យ​ដែល​អញ​បញ្ចេញ នោះ​នឹង​បាន​សំរេច​ជា​ពិត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ហេតុ​នេះ ចូរ​ប្រាប់​ពួក​គេ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: អ្វីៗ​ដែល​យើង​ថ្លែង​តែង​តែ​សម្រេច​ជា​រូប​រាង ឥត​បង្អង់​ឡើយ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 12:28
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖ «យេរេមា​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «ទូលបង្គំ​ឃើញ​ស្វាយ‌ចន្ទី​មួយ ​មែក»។


បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្វី​ដែល​អ្នក​ឃើញ ត្រឹម​ត្រូវ​ហើយ ដ្បិត​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ពាក្យ​របស់​យើង​បាន​សម្រេច​ជា​រូប​រាង»។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ជា​លើក​ទី​ពីរ​ថា៖ «តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​តប​វិញ​ថា៖ «ទូលបង្គំ​ឃើញ​ឆ្នាំង​ទឹក​មួយ​កំពុង​តែ​ពុះ​នៅ​លើ​ចង្ក្រាន ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ជើង»។


សត្វ​តោ​លោត​ចេញ​ពី​រូង​របស់​វា​ហើយ មេ​បំផ្លាញ​ប្រជា‌ជាតិ​នានា​កំពុង​តែ​ចាក​ចេញ ពី​កន្លែង​របស់​ខ្លួន ដើម្បី​កម្ទេច​ស្រុក​របស់​អ្នក ក្រុង​ទាំង‌ឡាយ​របស់​អ្នក​នឹង​ត្រូវ​វិនាស​អន្តរាយ លែង​មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ហើយ។


មនុស្ស​មួយ​ចំនួន​តូច ដែល​គេច​ផុត​ពី​មុខ​ដាវ​នឹង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ។ ដូច្នេះ ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់​ទាំង​ប៉ុន្មាន ពី​ចំណោម​អស់​អ្នក​ដែល​មក​រស់​នៅ​ស្រុក​អេស៊ីប​នេះ មុខ​ជា​ដឹង​ថា ពាក្យ​របស់​នរណា​បាន​សម្រេច​ជា​រូប​រាង តើ​ពាក្យ​របស់​យើង ឬ​ពាក្យ​របស់​ពួក​គេ»។


«កូន​មនុស្ស​អើយ កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ថា “និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​អ្នក​ឃើញ​នេះ គឺ​សម្រាប់​អនាគត‌កាល​ដ៏​យូរ‌លង់ ហើយ​សេចក្ដី​ដែល​គាត់​ថ្លែង​ក៏​សម្រាប់​ពេល​ដ៏​ឆ្ងាយ​ខាង​មុខ​ដែរ”។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖


អ្នក​លក់​ពុំ​អាច​ប្រមូល​យក​អ្វីៗ​ដែល​ខ្លួន​លក់​នោះ​បាន​មក​វិញ​ទេ ទោះ​បី​គេ​នៅ​មាន​ជីវិត​ក៏​ដោយ។ ពាក្យ​ដែល​យើង​ប្រកាស​ដាក់​ទោស​ប្រជា‌ជន​ទាំង​នោះ នឹង​សម្រេច​ជា​រូប​រាង។ ដោយ‌សារ​កំហុស​ដែល​ម្នាក់ៗ​ប្រព្រឹត្ត ពួក​គេ​មិន​អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឡើយ។


អ្នក​ស្រុក​អើយ ពេល​ដែល​អ្នក​ត្រូវ​វិនាស​មក​ដល់​ហើយ ពេល​កំណត់​ក៏​មក​ដល់​ដែរ។ ថ្ងៃ​នោះ​មក​ដល់​ហើយ គឺ​ថ្ងៃ​ដែល​លែង​មាន​សម្រែក​អរ​សប្បាយ​នៅ​តាម​ភ្នំ ផ្ទុយ​ទៅ​វិញ មាន​តែ​សម្រែក​ស្លន់‌ស្លោ។


ដូច្នេះ ចូរ​នឹក​គិត​អំពី​របៀប​ដែល​អ្នក​បាន​ទទួល និង​បាន​ឮ​ព្រះ‌បន្ទូល ហើយ​ប្រតិបត្តិ​តាម រួច​កែ​ប្រែ​ចិត្ត​គំនិត​ទៅ។ ប្រសិន​បើ​អ្នក​មិន​ភ្ញាក់​ស្មារតី​ទេ យើង​នឹង​មក​ដូច​ចោរ​ចូល​លួច គឺ​អ្នក​ពុំ​ដឹង​ថា យើង​នឹង​មក​ដល់​ថ្មើរ​ណា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម