Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 6:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​រំលោភ​លើ សម្ពន្ធ‌មេត្រី* ដូច​អដាំ គឺ​អ្នក​រាល់​គ្នា​បាន​ក្បត់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប៉ុន្តែ គេ​បាន​បំពាន​លើ​សេចក្ដី​សញ្ញា​នៅ​ក្រុង​អ័ដាម គេ​បាន​ក្បត់​នឹង​យើង​ក្នុង​សេចក្ដី​នោះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ប៉ុន្តែគេ​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ល្មើស គឺ​បាន​កន្លង​នឹង​សេចក្ដី​សញ្ញា គេ​បាន​ក្បត់​នឹង​អញ ក្នុង​សេចក្ដី​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​រំលោភ​លើ សម្ពន្ធ‌មេត្រី ដូច​អាដាម គឺ​អ្នក​រាល់​គ្នា​បាន​ក្បត់​យើង។

សូមមើលជំពូក ចម្លង




ហូសេ 6:7
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នរណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​នោះ​ឬ?»។


ស្ត្រី​មើល​ទៅ​ដើម​ឈើ ឃើញ​ថា​មាន​រស‌ជាតិ​ឆ្ងាញ់​ពិសា គួរ​ឲ្យ​គយ‌គន់ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​ទៀត​ផង នាង​ក៏​បេះ​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្ដី​ដែល​នៅ​ជា​មួយ ហើយ​ប្ដី​ក៏​បរិភោគ​ដែរ។


ពួក​គេ​បាន​បោះ‌បង់​ចោល​ច្បាប់​របស់​ព្រះអង្គ ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​ដូនតា​របស់​ពួក​គេ ពួក​គេ​មិន​អើពើ​នឹង​ដំបូន្មាន​ដែល​ព្រះអង្គ​ព្រមាន​ពួក​គេ ហើយ​នាំ​គ្នា​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ​ដែរ។ ពួក​គេ​ជាប់​ពាក់‌ព័ន្ធ​នឹង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​ប្រជា‌ជាតិ​ដែល​ព្រះ‌អម្ចាស់​បាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​យក​តម្រាប់​តាម។


ខ្ញុំ​មិន​ដែល​លាក់​អំពើ​ទុច្ចរិត​របស់​ខ្ញុំ ដូច​មនុស្ស​ឯ​ទៀតៗ ដែល​បង្កប់​កំហុស​ទុក​នៅ​ក្នុង​ចិត្ត។


យើង​បាន​ឮ​សូរ​ចម្រៀង ពី​ចុង​ខាង​នាយ​ផែនដី​មក​ថា: «សូម​លើក​តម្កើង​ព្រះ​ដ៏​សុចរិត!»។ ប៉ុន្តែ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ពោល​ថា: ខ្ញុំ​វិនាស​បាត់​បង់​ហើយ! ខ្ញុំ​វេទនា​ហើយ! ពួក​ក្បត់​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ក្បត់​ច្រើន​ឡើងៗ!


ផែនដី​ក្លាយ​ទៅ​ជា​អាស្រូវ ដោយ‌សារ​មនុស្ស​ជាន់​ឈ្លី គឺ​ពួក​គេ​បាន​បំពាន​លើ​ក្រឹត្យ‌វិន័យ ពួក​គេ​រំលោភ​ច្បាប់​របស់​ព្រះ‌អម្ចាស់ ហើយ​ពួក​គេ​បាន​ផ្ដាច់ សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជានិច្ច ដែល​ព្រះអង្គ​ចង​ជា​មួយ​គេ។


អ្នក​មិន​ព្រម​ចង់​ដឹង ចង់​ឮ ហើយ​តាំង​ពី​ដើម​មក អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ យើង​ស្គាល់​អ្នក​ច្បាស់​ណាស់​ថា អ្នក​ជា​មនុស្ស​ដែល​មិន​អាច​ទុក​ចិត្ត​បាន គេ​ហៅ​អ្នក​ថា​ជា​មេ​បះ‌បោរ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។


យើង​គិត​ថា ពេល​ណា​នាង​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​រួច​ហើយ នាង​មុខ​ជា​វិល​មក​រក​យើង​វិញ​មិន​ខាន។ ប៉ុន្តែ អ៊ីស្រា‌អែល​ពុំ​បាន​វិល​ត្រឡប់​មក​វិញ​ទេ យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ ក៏​បាន​ឃើញ​ដែរ។


សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ នៅ​គ្រា​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​នោះ នាំ​ចេញ​ពី​ស្រុក​អេស៊ីប​ទេ។ ទោះ​បី​យើង​ជា​ម្ចាស់​របស់​ពួក​គេ​ក្ដី ក៏​ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ដែរ។


យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ដែល​បាន​រំលោភ​លើ​កិច្ច​សន្យា​របស់​យើង ដោយ​កាប់​កូន​គោ​ជា​ពីរ ហើយ​នាំ​គ្នា​ដើរ​នៅ​ចន្លោះ​សាច់​ទាំង​ពីរ​ចំហៀង ​យ៉ាង​នោះ​ដែរ ដ្បិត​ពួក​គេ​មិន​បាន​គោរព​លក្ខ‌ខណ្ឌ ដែល​គេ​បាន​សន្យា​ជា​មួយ​យើង នៅ​ពេល​ចុះ​កិច្ច​សន្យា​នោះ​ឡើយ។


ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា សុទ្ធ​តែ​បាន​ក្បត់​យើង​ទាំង​ស្រុង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ផ្ទួនៗ​គ្នា ហើយ​បោក​បញ្ឆោត​មិន​ឈប់​ឈរ ពួក​គេ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​យើង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ពួក​គេ​បាន​ក្បត់​ព្រះ‌អម្ចាស់ ដោយ​បង្កើត​កូន​ឥត​ខាន់‌ស្លា។ ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​ក្លាយ​ទៅ​ជា មហន្ត‌រាយ​ដល់​ពួក​គេ និង​ទឹក​ដី​របស់​ពួក​គេ។


ចូរ​ផ្លុំ​ស្នែង​ប្រកាស​ភាព​អាសន្ន! ខ្មាំង​សត្រូវ​បោះ‌ពួយ​ដូច​សត្វ​ឥន្ទ្រី មក​លើ​ទឹក​ដី​របស់​យើង ជា​ព្រះ‌អម្ចាស់ ដ្បិត​ប្រជា‌ជន​បាន​រំលោភ​លើ​សម្ពន្ធ‌មេត្រី របស់​យើង ពួក​គេ​ប្រព្រឹត្ត​បំពាន​លើ​ច្បាប់​របស់​យើង។


ប៉ុន្តែ តាំង​ពី​សម័យ​លោក​អដាំ​មក​ទល់​នឹង​សម័យ​លោក​ម៉ូសេ មច្ចុរាជ​បាន​សោយ​រាជ្យ​លើ​មនុស្ស​លោក​រួច​ស្រេច​ទៅ​ហើយ ទោះ​បី​គេ​ពុំ​បាន​ប្រព្រឹត្ត​បទ​ល្មើស ដូច​លោក​អដាំ​ជា​និមិត្ត‌រូប​នៃ​ព្រះ‌គ្រិស្ត​ដែល​ត្រូវ​យាង​មក​នោះ​ក៏​ដោយ។


យើង​នឹង​នាំ​ជន‌ជាតិ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។ ពេល​មាន​អាហារ​បរិភោគ​ឆ្អែត បាន​ធំ​ធាត់ ពួក​គេ​នឹង​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​គោរព​បម្រើ​ព្រះ​ទាំង​នោះ។ ពួក​គេ​នឹង​ប្រមាថ​មាក់‌ងាយ​យើង ហើយ​ផ្ដាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង។


សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី​ដែល យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​គេ នៅ​ថ្ងៃ​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​ទាំង​នោះ ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។ ពួក​គេ​ពុំ​បាន​គោរព​តាម​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​គេ​នោះ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទេ យើង​ក៏​លែង​រវី‌រវល់​នឹង​ពួក​គេ​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម