Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 5:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពួក​គេ​នាំ​គ្នា​ស្វែង​រក​ព្រះ‌អម្ចាស់ ដោយ​យក​ចៀម និង​គោ​ទៅ​ជា​មួយ ដើម្បី​ថ្វាយ​យញ្ញ‌បូជា តែ​ពួក​គេ​រក​ព្រះអង្គ​ពុំ​ឃើញ​ឡើយ ព្រោះ​ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គេ​នឹង​ទៅ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទាំង​មាន​ហ្វូង​គោ ហ្វូង​ចៀម​ទៅ​ជា‌មួយ តែ​គេ​នឹង​រក​ព្រះ‌អង្គ​មិន​ឃើញ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ថយ​ចេញ​ពី​គេ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 គេ​នឹង​នាំ​ទាំង​ហ្វូង​សត្វ​ធំ​តូច ទៅ​ស្វែង​រក​ព្រះ‌យេហូវ៉ា តែ​នឹង​មិន​ប្រទះ​ឃើញ​ទ្រង់​ទេ ដ្បិត​ទ្រង់​បាន​ថយ​ចេញ​ពី​គេ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពួក​គេ​នាំ​គ្នា​ស្វែង​រកអុលឡោះ‌តាអាឡា ដោយ​យក​ចៀម និង​គោ​ទៅ​ជា​មួយ ដើម្បី​ធ្វើ​គូរបាន តែ​ពួក​គេ​រក​ទ្រង់​ពុំ​ឃើញ​ឡើយ ព្រោះ​ទ្រង់​បោះ​បង់​ចោល​ពួក​គេ​ហើយ។

សូមមើលជំពូក ចម្លង




ហូសេ 5:6
23 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ម៉ូសេ​ទូល​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស និង​កូន​ស្រី ព្រម​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​នឹង​ចេញ​ទៅ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌អម្ចាស់»។


ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ស្រែក​អង្វរ​ឲ្យ​យើង​ជួយ តែ​យើង​មិន​ឆ្លើយ​តប​ទេ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង តែ​រក​មិន​ឃើញ​ឡើយ។


ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់​ឡើយ តែ​ព្រះអង្គ​ទទួល​ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​ទៀង‌ត្រង់។


ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់​ទេ ដ្បិត​ពួក​គេ​យក​មក​ថ្វាយ​ដោយ​បំណង​អាក្រក់។


ខ្ញុំ​បើក​ទ្វារ​ថ្វាយ​ម្ចាស់​ចិត្ត​របស់​ខ្ញុំ តែ​គាត់​ចាក​ចេញ​ទៅ​បាត់។ ខ្ញុំ​ប្រាថ្នា​ចង់​ឮ​សំឡេង​របស់​គាត់​ណាស់។ ខ្ញុំ​តាម​រក​គាត់ តែ​រក​ពុំ​ឃើញ ខ្ញុំ​ស្រែក​ហៅ​គាត់ តែ​គាត់​ពុំ​ឆ្លើយ​ទេ។


រីឯ​អ្នក​ដែល​យក​គោ​មក​ថ្វាយ​ជា​យញ្ញ‌បូជា តែ​សម្លាប់​មនុស្ស អ្នក​ដែល​យក​ចៀម​មក​ធ្វើ​យញ្ញ‌បូជា តែ​វាយ​បំបាក់​ក​ឆ្កែ អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ តែ​តង្វាយ​នេះ​ជា​ឈាម​ជ្រូក អ្នក​ដែល​ដុត​គ្រឿង​ក្រអូប តែ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ គឺ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ប្រព្រឹត្ត​តាម ការ​យល់​ឃើញ​របស់​ខ្លួន ហើយ​ចូល​ចិត្ត​តែ​អំពើ​គួរ​ស្អប់​ខ្ពើម


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ធ្លាក់​មក​លើ​ពួក​គេ ពួក​គេ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។ ពួក​គេ​នឹង​ស្រែក​អង្វរ​យើង តែ​យើង​មិន​ស្ដាប់​ពួក​គេ​ទេ។


«រីឯ​អ្នក​វិញ កុំ​ទូល‌អង្វរ​ឲ្យ​ប្រជា‌ជន​នេះ​ធ្វើ​អ្វី! គឺ​កុំ​ស្រែក​អង្វរ ឬ​អធិស្ឋាន​ឲ្យ​ពួក​គេ​ឡើយ ដ្បិត​ពេល​ពួក​គេ​មាន​ទុក្ខ ហើយ​នាំ​គ្នា​អង្វរ​រក​យើង យើង​នឹង​មិន​ស្ដាប់​ពួក​គេ​ជា​ដាច់​ខាត»។


ទោះ​បី​ពួក​គេ​តម​អាហារ​ក្ដី ក៏​យើង​មិន​ស្ដាប់​ពាក្យ​អង្វរ​របស់​ពួក​គេ​ដែរ។ ទោះ​បី​ពួក​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ផ្សេងៗ​ទៀត​ក៏​យើង​មិន​ព្រម​ទទួល​ដែរ ដ្បិត​យើង​នឹង​ប្រហារ​ពួក​គេ​ឲ្យ​វិនាស ដោយ‌សារ​សង្គ្រាម ដោយ‌សារ​ទុរ្ភិក្ស និង​ដោយ‌សារ​អាសន្ន‌រោគ»។


មិន​ត្រូវ​អះ‌អាង​លើ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បញ្ឆោត​ខ្លួន​ឯង​ថា “ទី​នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់!”ឡើយ។


ព្រះអង្គ​ពួន​នៅ​ក្នុង​ពពក* ដើម្បី​កុំ​ឲ្យ​ពាក្យ​ដែល​យើង​ខ្ញុំ​ទូល‌អង្វរ ឮ​ទៅ​ដល់​ព្រះអង្គ​ឡើយ។


យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​កំហឹង​របស់​យើង។ យើង​នឹង​មិន​អាណិត​មេត្តា​ពួក​គេ ហើយ​ក៏​មិន​ត្រា​ប្រណី​ពួក​គេ​ដែរ។ កាល​ណា​ពួក​គេ​ស្រែក​អង្វរ​យើង យើង​នឹង​មិន​ស្ដាប់​ពួក​គេ​ឡើយ»។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​ឬ​ទេ? ពូជ‌ពង្ស​អ៊ីស្រា‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ធ្វើ​ឲ្យ​យើង​ចាក​ចេញ​ឆ្ងាយ​ពី​ទីសក្ការៈ*​របស់​យើង។ ប៉ុន្តែ អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​បំផុត​ជា​ច្រើន​ទៀត»។


ពួក​គេ​យក​សត្វ​មក​ធ្វើ​យញ្ញ‌បូជា​ឲ្យ​យើង ព្រោះ​ពួក​គេ​ចូល​ចិត្ត​បរិភោគ​សាច់។ ប៉ុន្តែ យើង​ជា​ព្រះ‌អម្ចាស់ មិន​ពេញ​ចិត្ត​នឹង​តង្វាយ​របស់​ពួក​គេ​ទេ យើង​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ ហើយ​រាប់​ចំនួន​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត។ ពួក​គេ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។


ពួក​គេ​នឹង​ដើរ​ចុះ​ឡើង ពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយ ត្រាច់‌ចរ​ពី​ទិស​ខាង​ជើង ទៅ​ទិស​ខាង​កើត ដើម្បី​ស្វែង​រក​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ តែ​រក​មិន​ឃើញ​ឡើយ។


អ្នក​រាល់​គ្នា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​មក​វិញ​ឡើយ ពេល​នោះ ព្រះអង្គ​គេច​ព្រះ‌ភ័ក្ត្រ​ពី​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។


បើ​នៅ​តែ​ដូច្នេះ គួរ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ព្រះ‌វិហារ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើង ជា​អសារ‌បង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត! យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ទទួល​តង្វាយ​ពី​ដៃ របស់​អ្នក​រាល់​គ្នា​ដែរ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​យាង​ទៅ​ទី​ស្ងាត់ ដើម្បី​អធិស្ឋាន*។


អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង ដែល​ខ្ញុំ​នៅ​នោះ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម