ដ្បិតយើងបានទូន្មានបុព្វបុរសរបស់អ្នករាល់គ្នា តាំងពីថ្ងៃដែលយើងនាំពួកគេចេញពីស្រុកអេស៊ីប រហូតមកទល់ថ្ងៃនេះ គឺតាំងពីដើមរៀងមក យើងតែងតែដាស់តឿនថា “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង!”។
ហូសេ 5:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យអើយ ចូរស្ដាប់សេចក្ដីនេះ! ពូជពង្សអ៊ីស្រាអែលអើយ ចូរផ្ចង់ចិត្ត! ញាតិវង្សរបស់ស្ដេចអើយ ចូរត្រង់ត្រាប់ស្ដាប់! គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌ ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា អ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាបោរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកសង្ឃអើយ ចូរស្តាប់សេចក្ដីនេះ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ ឱពូជពង្សរបស់ស្តេចអើយ ចូរផ្ទៀងត្រចៀកដែរ ដ្បិតការជំនុំជម្រះគឺសម្រាប់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាជាអន្ទាក់នៅមីសប៉ា ហើយជាមងដែលលាតនៅលើភ្នំតាបោរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកសង្ឃអើយ ចូរស្តាប់សេចក្ដីនេះ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ ឯពូជពង្សនៃស្តេចអើយ ចូរផ្ទៀងត្រចៀកដែរ ដ្បិតសេចក្ដីយុត្តិធម៌កំពុងតែកាត់ទោសដល់ឯងរាល់គ្នាហើយ ពីព្រោះឯងជាអន្ទាក់នៅត្រង់មីសប៉ា ហើយជាមងលាតទៅលើភ្នំតាបោរ អាល់គីតាប អ៊ីមុាំអើយ ចូរស្ដាប់សេចក្ដីនេះ! ពូជពង្សអ៊ីស្រអែលអើយ ចូរផ្ចង់ចិត្ត! ញាតិវង្សរបស់ស្ដេចអើយ ចូរត្រង់ត្រាប់ស្ដាប់! គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌ ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា អ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាបោរ |
ដ្បិតយើងបានទូន្មានបុព្វបុរសរបស់អ្នករាល់គ្នា តាំងពីថ្ងៃដែលយើងនាំពួកគេចេញពីស្រុកអេស៊ីប រហូតមកទល់ថ្ងៃនេះ គឺតាំងពីដើមរៀងមក យើងតែងតែដាស់តឿនថា “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង!”។
ចូរទូលស្ដេច និងមាតារបស់ស្ដេចថា: “សូមគង់ផ្ទាល់នឹងដីទៅ! ដ្បិតមកុដរាជ្យរបស់ព្រះករុណា បានធ្លាក់ចុះពីសិរសាហើយ”។
ព្រះមហាក្សត្រដែលមានព្រះនាមថា ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូល ដោយយកព្រះជន្មរបស់ ព្រះអង្គផ្ទាល់ជាសាក្សីថា៖ «តាបោរ ពិតជាភ្នំមួយក្នុងចំណោមភ្នំឯទៀតៗ ហើយភ្នំកើមែលនៅជាប់នឹងសមុទ្រយ៉ាងណា ខ្មាំងសត្រូវពិតជាមកដល់យ៉ាងនោះដែរ។
នេះជាផលវិបាកនៃអំពើអាក្រក់ដ៏ហួសហេតុ ដែលអ្នករាល់គ្នាបានប្រព្រឹត្តនៅបេតអែល។ នៅពេលថ្ងៃរះ ស្ដេចស្រុកអ៊ីស្រាអែលនឹងត្រូវ វិនាសសូន្យ។
យើងនឹងប្រហារពួកគេយ៉ាងសាហាវ ដូចខ្លាឃ្មុំញីបាត់កូន។ យើងនឹងហែកទ្រូងពួកគេ យើងហែកពួកគេស៊ី ដូចសិង្ហញីត្របាក់លេប ហើយសត្វព្រៃនឹងមកហែកស៊ីសាកសព របស់ពួកគេ។
ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់កំពុងតែប្ដឹងនឹងអ្នកស្រុកនេះ ដ្បិតនៅក្នុងស្រុកនេះ គ្មានការស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មាននរណាស្គាល់ព្រះជាម្ចាស់ដែរ។
ក្រុមបូជាចារ្យ*ប្រហារជីវិតមនុស្ស នៅតាមផ្លូវទៅស៊ីគែម ដូចពួកចោរលបចាំប្លន់មនុស្សដែរ ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត!
អ្នកយាមល្បាតឲ្យអេប្រាអ៊ីម គឺព្យាការី ស្ថិតនៅជាមួយព្រះរបស់ខ្ញុំ។ គេដាក់អន្ទាក់ចាំចាប់គាត់ពីគ្រប់ទិសទី ហើយគេប្រឆាំងនឹងគាត់ នៅក្នុងដំណាក់នៃព្រះរបស់គាត់។
ពួកព្រឹទ្ធាចារ្យអើយ ចូរស្ដាប់! អ្នកទាំងអស់គ្នាដែលរស់នៅក្នុងស្រុកអើយ ចូរផ្ទៀងត្រចៀកស្ដាប់! តើហេតុការណ៍នេះធ្លាប់កើតមាន នៅជំនាន់អ្នករាល់គ្នា ឬនៅជំនាន់ដូនតារបស់អ្នករាល់គ្នា?
ជនជាតិអ៊ីស្រាអែលអើយ! ចូរនាំគ្នាស្ដាប់សេចក្ដីដែលព្រះអម្ចាស់ មានព្រះបន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។ «យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ ដែលយើងបាននាំចេញពីស្រុកអេស៊ីប។
កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេ នឹងត្រូវខ្ទេចខ្ទី ហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រាអែល ក៏នឹងត្រូវវិនាសដែរ។ យើងនឹងប្រហារក្រុមគ្រួសារ របស់ស្ដេចយេរ៉ូបោម ដោយមុខដាវ»។
ពួកមេដឹកនាំកូនចៅលោកយ៉ាកុប និងពួកអ្នកគ្រប់គ្រងលើ ពូជពង្សអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យខ្ញុំ! អ្នករាល់គ្នាត្រូវតែស្គាល់ច្បាប់។
នាម៉ឺនមន្ត្រីនៃកូនចៅលោកយ៉ាកុប មេដឹកនាំនៃកូនចៅលោកអ៊ីស្រាអែលអើយ សូមនាំគ្នាស្ដាប់! អស់លោកស្អប់យុត្តិធម៌ ហើយបង្ខូចច្បាប់។
នៅក្នុងស្រុក គ្មានសល់មនុស្សណាម្នាក់ ដែលស្មោះត្រង់នឹងព្រះជាម្ចាស់ ហើយក៏គ្មានសល់មនុស្សសុចរិតដែរ គឺពួកគេទាំងអស់គ្នាគិតតែពីពួនស្ទាក់ ចាំប្រហារជីវិតគ្នា ម្នាក់ៗគិតតែពីរកឧបាយកលធ្វើបាប បងប្អូនរបស់ខ្លួន។
«ធម្មតា កូនតែងតែគោរពឪពុក ហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។ ប្រសិនបើយើងជាបិតាមែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាបិតា? ប្រសិនបើយើងជាម្ចាស់មែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាម្ចាស់? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នា ដែលជាបូជាចារ្យវិញ អ្នករាល់គ្នាមាក់ងាយនាមរបស់យើង តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ ព្រះនាមរបស់ព្រះអង្គត្រង់ណា?”។
មានគេជម្រាបលោកស៊ីសេរ៉ាថា លោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម បានឡើងទៅលើភ្នំតាបោរ។
ថ្ងៃមួយ លោកស្រីដេបូរ៉ាបានកោះហៅលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម ដែលរស់នៅភូមិកេដែស ក្នុងដែនដីណែបថាលី ហើយមានប្រសាសន៍ទៅគាត់ថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកលោកដូចតទៅ: “ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ ក្នុងកុលសម្ព័ន្ធណែបថាលី និងសាប់យូឡូន ហើយនាំគេឡើងទៅលើភ្នំតាបោរ។
រៀងរាល់ឆ្នាំ លោកតែងធ្វើដំណើរជុំវិញស្រុកអ៊ីស្រាអែល ពីបេតអែលទៅគីលកាល់ និងមីសប៉ា ហើយលោកកាត់ក្ដីឲ្យជនជាតិអ៊ីស្រាអែលនៅកន្លែងទាំងនោះ។
លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរប្រមូលផ្ដុំជនជាតិអ៊ីស្រាអែលទាំងអស់ នៅមីសប៉ា រួចហើយខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ឲ្យអ្នករាល់គ្នា»។
ជនជាតិអ៊ីស្រាអែលក៏ប្រជុំគ្នានៅមីសប៉ា ពួកគេបានដងទឹកយកទៅចាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយតមអាហារនៅថ្ងៃនោះ។ ពួកគេសារភាពថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់ព្រះអម្ចាស់»។ លោកសាំយូអែលគ្រប់គ្រងប្រជាជនអ៊ីស្រាអែល នៅមីសប៉ា។