លោកកាអ៊ីនបានបបួលលោកអេបិលជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
ហូសេ 4:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា ការបោកប្រាស់គ្នា សម្លាប់គ្នា អំពើចោរកម្ម និងការផិតក្បត់ ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម ជាបន្តបន្ទាប់គ្នា ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទុយទៅវិញ មានតែការប្រទេចផ្ដាសា ភូតកុហក កាប់សម្លាប់ លួចប្លន់ ហើយប្រព្រឹត្តអំពើផិតក្បត់ គេរឹបជាន់ ហើយកម្ចាយឈាមជាបន្តបន្ទាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានសុទ្ធតែការប្រទេចផ្តាសា ភូតកុហក កាប់សំឡាប់ លួចប្លន់ ហើយផិតគ្នាទទេ គេរឹបជាន់ ហើយកំចាយឈាមតៗគ្នា អាល់គីតាប ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា ការបោកប្រាស់គ្នា សម្លាប់គ្នា អំពើចោរកម្ម និងការផិតក្បត់ ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម ជាបន្តបន្ទាប់គ្នា។ |
លោកកាអ៊ីនបានបបួលលោកអេបិលជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
ផែនដីក្លាយទៅជាអាស្រូវ ដោយសារមនុស្សជាន់ឈ្លី គឺពួកគេបានបំពានលើក្រឹត្យវិន័យ ពួកគេរំលោភច្បាប់របស់ព្រះអម្ចាស់ ហើយពួកគេបានផ្ដាច់ សម្ពន្ធមេត្រីអស់កល្បជានិច្ច ដែលព្រះអង្គចងជាមួយគេ។
អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកុប អ្នករាល់គ្នាដែលមានត្រកូលអ៊ីស្រាអែល ហើយជាពូជពង្សរបស់យូដាអើយ ចូរស្ដាប់សេចក្ដីនេះ! អ្នករាល់គ្នាតែងតែស្បថ ដោយយកព្រះនាមព្រះអម្ចាស់ធ្វើជាសាក្សី អ្នករាល់គ្នាតែងតែអង្វររកព្រះរបស់ ជនជាតិអ៊ីស្រាអែល តែគ្មានចិត្តស្មោះត្រង់ និងសុចរិតទេ។
ព្រោះពួកគេប្រព្រឹត្តខុសចំពោះព្រះដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រាអែល ពាសពេញក្នុងស្រុក។ ប៉ុន្តែ ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះ របស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដា ទ្រង់មិនបោះបង់ចោលប្រជារាស្ត្រ របស់ព្រះអង្គឡើយ។
អំពើអាក្រក់ហូរចេញពីក្រុងនេះ ដូចទឹកហូរចេញពីប្រភពទឹក។ ក្នុងទីក្រុងមានឮនិយាយតែអំពើឃោរឃៅ និងការបំផ្លិចបំផ្លាញ។ ការឈឺចុកចាប់ និងស្នាមរបួស ស្ថិតនៅក្រោមក្រសែភ្នែករបស់យើងជានិច្ច។
ហេតុការណ៍នេះកើតឡើង ព្រោះតែអំពើបាបរបស់ពួកព្យាការី និងកំហុសរបស់ពួកបូជាចារ្យ ដែលប្រហារជីវិតមនុស្សសុចរិតនៅក្នុងទីក្រុង!
«ចូររៀបចំច្រវាក់ ដ្បិតស្រុកនេះពោរពេញដោយអំពើឧក្រិដ្ឋ ទីក្រុងពោរពេញដោយអំពើឃោរឃៅ។
អ្នករាល់គ្នាសាបព្រោះអំពើអាក្រក់ នោះអ្នករាល់គ្នាទទួលផលជាអំពើទុច្ចរិត ហើយអ្នករាល់គ្នានឹងបរិភោគផ្លែបោកប្រាស់។ អ្នកបានពឹងផ្អែកលើរទេះចម្បាំង និងលើចំនួនទាហានដ៏អង់អាចរបស់អ្នក។
ពួកគេពោលពាក្យឥតបានការ និយាយស្បថបំពាន ហើយនាំគ្នាចុះសន្ធិសញ្ញាទៀតផង។ ប៉ុន្តែ ចំពោះពួកគេ យុត្តិធម៌ប្រៀបបាននឹង ពន្លកតិណជាតិមានជាតិពុល ដុះនៅតាមចម្ការដែលគេភ្ជួររាស់។
ព្រះអម្ចាស់បានប្រើព្យាការីមួយរូបឲ្យនាំ ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ហើយព្រះអង្គប្រើព្យាការីឲ្យមើលថែទាំ ប្រជារាស្ត្ររបស់ព្រះអង្គ។
ក្រុមបូជាចារ្យ*ប្រហារជីវិតមនុស្ស នៅតាមផ្លូវទៅស៊ីគែម ដូចពួកចោរលបចាំប្លន់មនុស្សដែរ ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត!
គឺនៅពេលយើងចង់ប្រោស អ៊ីស្រាអែលឲ្យបានជា នោះកំហុសរបស់អេប្រាអ៊ីម និងអំពើទុច្ចរិត របស់សាម៉ារី មុខជាលេចចេញមក ដ្បិតពួកគេបោកប្រាស់គ្នាទៅវិញទៅមក ខាងក្នុងមានចោរលួច ខាងក្រៅមានចោរប្លន់។
ពួកគេធ្វើឲ្យស្ដេចសប្បាយចិត្ត ដោយពួកគេប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើឲ្យមេដឹកនាំសប្បាយចិត្ត ដោយពួកគេបោកប្រាស់។
ពួកគេសុទ្ធតែជាមនុស្សផិតក្បត់ ពួកគេប្រៀបដូចជាឡនំបុ័ងដ៏ក្ដៅ ដែលអ្នកដុតនំបុ័ងលែងបន្ថែមអុស ចាប់ពីពេលគាត់រៀបចំម្សៅ រហូតដល់ពេលដែលម្សៅដោរឡើង។
ប៉ុន្តែ អ្នករាល់គ្នាបែរជាស្អប់អំពើល្អ ហើយចូលចិត្តអំពើអាក្រក់ទៅវិញ។ អ្នករាល់គ្នាកេងប្រវ័ញ្ចប្រជាជន រហូតដល់បកស្បែកគេ ហើយពន្លះសាច់គេរហូតដល់ឆ្អឹង។
នាម៉ឺនមន្ត្រីនៃកូនចៅលោកយ៉ាកុប មេដឹកនាំនៃកូនចៅលោកអ៊ីស្រាអែលអើយ សូមនាំគ្នាស្ដាប់! អស់លោកស្អប់យុត្តិធម៌ ហើយបង្ខូចច្បាប់។
បើក្នុងផ្ទះរបស់មនុស្សអាក្រក់ នៅតែមានទ្រព្យដែលរកបានដោយទុច្ចរិត និងមានថាំងរង្វាល់តូចជ្រុល ដែលគួរឲ្យស្អប់ខ្ពើមដូច្នេះ តើឲ្យយើងទ្រាំបានឬ?
នៅក្នុងស្រុក គ្មានសល់មនុស្សណាម្នាក់ ដែលស្មោះត្រង់នឹងព្រះជាម្ចាស់ ហើយក៏គ្មានសល់មនុស្សសុចរិតដែរ គឺពួកគេទាំងអស់គ្នាគិតតែពីពួនស្ទាក់ ចាំប្រហារជីវិតគ្នា ម្នាក់ៗគិតតែពីរកឧបាយកលធ្វើបាប បងប្អូនរបស់ខ្លួន។
យេរូសាឡឹមត្រូវវេទនាជាពុំខាន ព្រោះអ្នកក្រុងនេះជាជនបះបោរ ប្រព្រឹត្តអំពើពុករលួយ ជិះជាន់សង្កត់សង្កិនគ្នា។
ទេវតាពោលមកខ្ញុំថា៖ «នេះជាបណ្ដាសាដែលកើតមានក្នុងស្រុកទាំងមូល។ ផ្នែកខាងមុខនៃក្រាំងមានសរសេរថា ពួកចោរនឹងត្រូវដេញចេញពីស្រុក ហើយផ្នែកខាងខ្នងមានសរសេរថា ពួកស្បថបំពានក៏ត្រូវដេញចេញពីស្រុកដែរ។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: «ចូរវិនិច្ឆ័យដោយយុត្តិធម៌ ចូរមានចិត្តមេត្តាករុណា និងអាណិតអាសូរគ្នាទៅវិញទៅមក។
ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកអេបិលជាមនុស្សសុចរិតរហូតដល់លោកសាការី ជាបុត្ររបស់លោកបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការៈ* និងអាសនៈ*។
គ្មានព្យាការីណាម្នាក់ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះឡើយ។ បុព្វបុរសរបស់អស់លោកបានសម្លាប់អស់អ្នក ដែលប្រកាសទុកជាមុនថាព្រះដ៏សុចរិតនឹងយាងមក។ ឥឡូវនេះ អស់លោកបានចាប់ព្រះអង្គនោះបញ្ជូនទៅឲ្យគេ ហើយអស់លោកធ្វើគុតព្រះអង្គថែមទៀតផង។
មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់ឱនឲ្យអ្នកដែលយកព្រះនាមរបស់ព្រះអង្គ ទៅប្រើឥតបានការរបៀបនេះជាដាច់ខាត។
អ្នកទាំងនោះបានធ្វើគុតព្រះអម្ចាស់យេស៊ូ និងសម្លាប់ពួកព្យាការី* ព្រមទាំងធ្វើទុក្ខបៀតបៀនយើងទៀតផង។ អ្នកទាំងនោះមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ ហើយគេក៏ជាខ្មាំងសត្រូវនឹងមនុស្សលោកទាំងអស់!
ខ្ញុំឃើញស្ត្រីនោះស្រវឹងឈាមរបស់ប្រជាជនដ៏វិសុទ្ធ* និងឈាមអស់អ្នកដែលជាបន្ទាល់របស់ព្រះយេស៊ូ។ ពេលឃើញស្ត្រីនោះ ខ្ញុំងឿងឆ្ងល់ខ្លាំងណាស់។