Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 4:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ព្យាការី និង​កំហុស​របស់​ពួក​បូជា‌ចារ្យ ដែល​ប្រហារ​ជីវិត​មនុស្ស​សុចរិត​នៅ​ក្នុង​ទីក្រុង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 នេះ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ហោរា និង​អំពើ​ទុច្ចរិត​របស់​ពួក​សង្ឃ ជា​ពួក​អ្នក​ដែល​បាន​កម្ចាយ​ឈាម មនុស្ស​សុចរិត​នៅ​ក្នុង​ទី​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នេះ​គឺ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ហោរា នឹង​អំពើ​ទុច្ចរិត​របស់​ពួក​សង្ឃ ជា​ពួក​អ្នក​ដែល​គេ​បាន​កំចាយ​ឈាម​របស់​មនុស្ស​សុចរិត នៅ​កណ្តាល​ទី​ក្រុង​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ណាពី និង​កំហុស​របស់​ពួក​អ៊ីមុាំ ដែល​ប្រហារ​ជីវិត​មនុស្ស​សុចរិត​នៅ​ក្នុង​ទីក្រុង!

សូមមើលជំពូក ចម្លង




បរិទេវ 4:13
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​វិញ​ថា៖ «ព្យាការី​ទាំង​នោះ​ថ្លែង​សេចក្ដី​មិន​ពិត ពួក​គេ​យក​ឈ្មោះ​យើង​មក​ប្រើ ដោយ​យើង​មិន​បាន​ចាត់ ឬ​បង្គាប់​ពួក​គេ​ឲ្យ​ថ្លែង​ពាក្យ​របស់​យើង​ឡើយ។ សេចក្ដី​ដែល​គេ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ក្លែង‌ក្លាយ ពាក្យ​ទស្សន៍‌ទាយ​ប្រឌិត និង​ពាក្យ​ឥត​បាន​ការ ដែល​ជា​ការ​បោក​ប្រាស់។


តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ អ្នក​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង ព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​យើង។ អ្នក​បាន​ពោល​ថា: “ខ្ញុំ​មិន​ចង់​ធ្វើ​ជា​ទាសករ​ទៀត​ទេ!”។ អ្នក​បាន​ផិត​ក្បត់​យើង ទៅ​ថ្វាយ‌បង្គំ​ព្រះ​នានា​នៅ​តាម​កំពូល​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។


យើង​បាន​វាយ​ប្រដៅ​កូន​ចៅ​អ្នក​រាល់​គ្នា តែ​គ្មាន​ផល​ប្រយោជន៍​អ្វី​សោះ ដ្បិត​ពួក​គេ​មិន​ព្រម​រាង‌ចាល​ទេ អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​សិង្ហ​សាហាវ គឺ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ពួក​ព្យាការី* របស់​អ្នក​រាល់​គ្នា។


គឺ​ពួក​ព្យាការី​នាំ​គ្នា​ថ្លែង​ពាក្យ ក្នុង​នាម​ព្រះ​ក្លែង‌ក្លាយ ក្រុម​បូជា‌ចារ្យ​គិត​តែ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ពេញ​ចិត្ត​នឹង អំពើ​ទាំង​នោះ​ណាស់! ទៅ​អនាគត តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ យ៉ាង​ណា​ទៀត?»។


ពួក​គេ​ទាំង​អស់​គ្នា ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ គិត​តែ​ពី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ទាំង​ព្យាការី ទាំង​បូជា‌ចារ្យ សុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។


ពួក​ព្យាការី​របស់​នាង​បាន​នាំ​សុបិន​និមិត្ត ឥត​បាន​ការ និង​ឥត​ខ្លឹមសារ​មក​ប្រាប់​នាង ពួក​គេ​ពុំ​បាន​បង្ហាញ​អំពើ​អាក្រក់​របស់​នាង ដើម្បី​ស្ដារ​ស្រុក​របស់​នាង​ឡើង​វិញ​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​តែ​សុបិន​និមិត្ត ឥត​បាន​ការ​មក​បញ្ឆោត​នាង។


អ្នក​រាល់​គ្នា​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មាន​សាក‌សព​ពាស‌ពេញ​ផ្លូវ។


ព្យាការី​របស់​អ្នក​ឃុប‌ឃិត​គ្នា​នៅ​ក្នុង​ក្រុង​នេះ ដូច​សិង្ហ​គ្រហឹម​បម្រុង​ហែក​រំពា​ស៊ី។ ពួក​គេ​ប្រហារ​ជីវិត​មនុស្ស ដើម្បី​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ និង​របស់​របរ​ដ៏​មាន​តម្លៃ ពួក​គេ​ធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ​កើន​ចំនួន​ច្រើន​ឡើងៗ​នៅ​ក្នុង​ទីក្រុង។


អ្នក​រាល់​គ្នា​ពោល​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​រាល់​គ្នា​ចោទ​ខ្លួន​ឯង ថា​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ព្យាការី។


គ្មាន​ព្យាការី​ណា​ម្នាក់​ដែល​បុព្វបុរស​របស់​អស់​លោក​មិន​បាន​បៀត‌បៀន​នោះ​ឡើយ។ បុព្វបុរស​របស់​អស់​លោក​បាន​សម្លាប់​អស់​អ្នក ដែល​ប្រកាស​ទុក​ជា​មុន​ថា​ព្រះ​ដ៏​សុចរិត​នឹង​យាង​មក។ ឥឡូវ​នេះ អស់​លោក​បាន​ចាប់​ព្រះអង្គ​នោះ​បញ្ជូន​ទៅ​ឲ្យ​គេ ហើយ​អស់​លោក​ធ្វើ​គុត​ព្រះអង្គ​ថែម​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម