Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 12:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌អម្ចាស់​បាន​ប្រើ​ព្យាការី​មួយ​រូប​ឲ្យ​នាំ ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​ព្រះអង្គ​ប្រើ​ព្យាការី​ឲ្យ​មើល​ថែ​ទាំ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 អេប្រាអិម​បាន​ធ្វើ​ឲ្យព្រះ‌យេហូវ៉ា​ខ្ញាល់ ហេតុ​នេះ ព្រះ​អម្ចាស់​របស់​គេ​នឹង​ធ្វើ​ឲ្យ​ឈាម​របស់​គេ នៅ​ជាប់​លើ​ខ្លួន​គេ ហើយ​ព្រះ‌អង្គ​នឹង​សង​សេចក្ដី​ដំណៀល របស់​គេ​ទៅ​លើ​គេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​ដោយ‌សារ​ហោរា​ម្នាក់ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​ពួក​អ៊ីស្រាអែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ការ‌ពារ ដោយ‌សារ​ហោរា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អុលឡោះ‌តាអាឡា​បាន​ប្រើ​ណាពី​មួយ​នាក់​ឲ្យ​នាំ ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​ទ្រង់​ប្រើ​ណាពី​ឲ្យ​មើល​ថែ​ទាំ ប្រជា‌រាស្ត្រ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ហូសេ 12:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ដាវីឌ​ពោល​ថា៖ «អ្នក​ស្លាប់ ព្រោះ​តែ​កំហុស​របស់​អ្នក​ទេ ពាក្យ​សម្ដី​របស់​អ្នក​បាន​នាំ​ទោស​មក​លើ​ខ្លួន​ឯង ព្រោះ​អ្នក​ពោល​ថា អ្នក​បាន​ធ្វើ​គុត​ស្ដេច​ដែល​ព្រះ‌អម្ចាស់​ចាក់​ប្រេង​អភិ‌សេក»។


ក៏​ប៉ុន្តែ ប្រសិន​បើ​មនុស្ស​សុចរិត​នោះ​មាន​កូន​ប្រុស​ម្នាក់​លួច​ប្លន់ កាប់​សម្លាប់ និង​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ


ឲ្យ​ប្រាក់​គេ​ខ្ចី ដើម្បី​យក​ការ និង​ទារ​កម្រៃ​ហួស​ហេតុ។ តើ​កូន​របៀប​នេះ​អាច​រស់​បាន​ឬ? ទេ កូន​នោះ​មិន​អាច​រស់​បាន​ឡើយ។ គេ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។


គេ​បាត់​បង់​ជីវិត ព្រោះ​តែ​កំហុស​របស់​ខ្លួន ដ្បិត​គេ​បាន​ឮ​សំឡេង​ស្នែង តែ​មិន​អើពើ។ រីឯ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ប្រកាស នឹង​បាន​រួច​ជីវិត។


ដូច្នេះ ស្ដេច​នោះ​ក៏​បែរ​ទៅ​រក​កោះ​នានា ហើយ​វាយ​យក​បាន​ជា​ច្រើន។ ប៉ុន្តែ មាន​មេ‌ទ័ព​ម្នាក់​មក​បញ្ឈប់​សកម្ម‌ភាព​ដ៏​អាម៉ាស់​របស់​ស្ដេច តែ​ស្ដេច​មិន​អាច​ធ្វើ​ឲ្យ​គាត់​ត្រូវ​អាម៉ាស់​វិញ​ទេ។


ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ដាក់​បណ្ដាសា​គ្នា ការ​បោក​ប្រាស់​គ្នា សម្លាប់​គ្នា អំពើ​ចោរ‌កម្ម និង​ការ​ផិត​ក្បត់ ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ និង​ឃាត‌កម្ម ជា​បន្ត​បន្ទាប់​គ្នា ។


ពួក​គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​យើង​ទេ ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។ មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ ព្រោះ​ពាក្យ​សម្ដី​ព្រហើន​កោង​កាច​របស់​ខ្លួន។ ហេតុ‌ការណ៍​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​អេស៊ីប សើច​ចំអក​ឡក‌ឡឺយ​ដាក់​ពួក​គេ»។


អ្នក​ធ្វើ​តាម​ច្បាប់​របស់​ស្ដេច​អ៊ុមរី និង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​ប៉ុន្មាន ដែល​រាជ‌វង្ស​ស្ដេច​អហាប់​ធ្លាប់​ប្រព្រឹត្ត អ្នក​រស់​នៅ​តាម​ទម្លាប់​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​តក់‌ស្លុត ហើយ​អ្នក​ក្រុង​ត្រូវ​គេ​ប្រមាថ​មាក់‌ងាយ។ អ្នក​រាល់​គ្នា​នឹង​រង​នូវ​ភាព​អាម៉ាស់​នៃ​ប្រជា‌ជន របស់​យើង»។


ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ក្នុង​ចំណោម​អ្នក ហើយ​លោក​ជា​បងប្អូន​របស់​អ្នក។ ចូរ​នាំ​គ្នា​ស្ដាប់​តាម​ព្យាការី​នោះ​ចុះ


យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​អ្នក ងើប​ឡើង​ពី​ក្នុង​ចំណោម​បងប្អូន​របស់​ខ្លួន យើង​នឹង​ដាក់​ព្រះ‌បន្ទូល​របស់​យើង​ក្នុង​មាត់​របស់​ព្យាការី​នោះ លោក​នឹង​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់។


ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់‌ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។


ហេតុ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជ‌ពង្ស​នៃ​បុព្វបុរស​របស់​អ្នក គឺ​ពូជ‌ពង្ស​របស់​អ្នក នឹង​បម្រើ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡា‌រិក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្ដល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើល‌ងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម