ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 3:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រាជ្ញា​ដឹក​នាំ​មនុស្ស​ឲ្យ​រស់​នៅ​ដោយ​សុខដុម‌រមនា និង​សុខ‌សាន្ត។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ផ្លូវ​របស់នាង​ជា​ផ្លូវ​នៃ​សេចក្ដីសោមនស្ស ហើយ​អស់ទាំង​គន្លង​របស់នាង​គឺ​សេចក្ដីសុខសាន្ត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ ក៏​ជា​សេចក្ដី​សុខ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ​ក៏​ជា​សេចក្ដី​សុខ​ដែរ

សូមមើលជំពូក

អាល់គីតាប

ប្រាជ្ញា​ដឹក​នាំ​មនុស្ស​ឲ្យ​រស់​នៅ​ដោយ​សុខដុម‌រមនា និង​សុខ‌សាន្ត។

សូមមើលជំពូក



សុភា‌សិត 3:17
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ពេញ​ចិត្ត​នឹង​គោរព​តាម ព្រះ‌បញ្ជា​របស់​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!


ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​អាហារ ដ៏​ឆ្ងាញ់​ពិសេស សម្រាប់​ទូលបង្គំ ហើយ​ក៏​មាន​រស‌ជាតិ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត។


ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​អនុវត្ត​តាម ដំបូន្មាន​របស់​ព្រះអង្គ ដូច​ជា​ទូលបង្គំ​សប្បាយ​ចិត្ត នឹង​មាន​សម្បត្តិ​ដ៏​ស្តុក‌ស្តម្ភ។


អស់​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ នឹង​បាន​សុខ​ក្សេម‌ក្សាន្ត គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​សោះ​ឡើយ។


ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ប្រាថ្នា​ចង់​ឃើញ​ព្រះអង្គ សង្គ្រោះ​ទូលបង្គំ​ណាស់ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ជា​ខ្លាំង។


ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជា​របស់​ព្រះអង្គ ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​នេះ​ណាស់។


ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ស្មោះ​ត្រង់​ទាំង​ស្រុង ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី* និង​គោរព​ដំបូន្មាន​របស់​ព្រះអង្គ។


រីឯ​មនុស្ស​ទន់‌ទាប​វិញ គេ​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​នឹង​បាន​សប្បាយ​សុខ​ក្សេម‌ក្សាន្ត។


កាល​ណា​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិរិយា​មារយាទ​របស់​អ្នក​ណា​ម្នាក់ សូម្បី​តែ​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ព្រះអង្គ​ផ្សះ‌ផ្សា​ឲ្យ​ជា​នា​គ្នា​វិញ​ដែរ។


ដូច្នេះ កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​នឹង​មាន​ចិត្ត​ត្រេក‌អរ​ដោយ​ចេះ​ដឹង។


នោះ​អ្នក​នឹង​សប្បាយ​ចិត្ត ដោយ​ចង‌ចាំ ហើយ​ត្រៀម​ខ្លួន​ស្រដី​ចេញ​មក​ជានិច្ច។


ព្រះអង្គ​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ជានិច្ច​និរន្តរ៍ ដល់​ប្រជា‌ជាតិ​នេះ ព្រោះ​គេ​មាន​ជំហរ​រឹង‌ប៉ឹង ហើយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ដាក់​ពាក្យ​សរសើរ​តម្កើង នៅ​ក្នុង​មាត់​ពួក​គេ។ ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់ អ្នក​ដែល​នៅ​ឆ្ងាយៗ​ក៏​ដូច​ជា​អ្នក​ដែល​នៅ​ជិត យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ បាន​ជា​សះ‌ស្បើយ​មែន!


និង​ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទី‌ងងឹត ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​តម្រង់​ផ្លូវ​យើង ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ‌សាន្ត»។


ដូច្នេះ ដោយ​ព្រះ‌ជា‌ម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត ព្រោះ​តែ​យើង​មាន​ជំនឿ យើង​ក៏​មាន​សន្តិ‌ភាព​ជា​មួយ​នឹង​ព្រះអង្គ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​អម្ចាស់​នៃ​យើង​ដែរ។