ពុកដាក់បណ្ដាសាកំហឹងរបស់គេ ព្រោះកំហឹងនេះកាចសាហាវណាស់ ហើយពេលគេក្ដៅក្រហាយ គេគ្មានចិត្តត្រាប្រណីទាល់តែសោះ! ពុកនឹងបំបែកអ្នកទាំងពីរក្នុងពូជពង្សយ៉ាកុប ពុកនឹងកម្ចាត់កម្ចាយគេក្នុងស្រុកអ៊ីស្រាអែល។
សុភាសិត 27:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្មក៏ធ្ងន់ ហើយដីខ្សាច់ក៏ធ្ងន់ដែរ ប៉ុន្តែ កំហឹងរបស់មនុស្សល្ងីល្ងើរឹតតែធ្ងន់លើសនេះទៅទៀត។ ព្រះគម្ពីរខ្មែរសាកល ថ្មធ្ងន់ ហើយខ្សាច់ក៏មានទម្ងន់ដែរ ប៉ុន្តែកំហឹងរបស់មនុស្សល្ងីល្ងើ ធ្ងន់ជាងវាទាំងពីរទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដុំថ្មជារបស់ធ្ងន់ ហើយខ្សាច់ក៏មានទម្ងន់ដែរ តែសេចក្ដីកំហឹងរបស់មនុស្សល្ងីល្ងើ នោះធ្ងន់ជាងទាំងពីរមុខនោះទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដុំថ្មជារបស់ធ្ងន់ ហើយខ្សាច់ក៏មានទំងន់ដែរ តែសេចក្ដីកំហឹងរបស់មនុស្សល្ងីល្ងើ នោះធ្ងន់ជាងទាំង២មុខនោះទៅទៀត។ អាល់គីតាប ថ្មក៏ធ្ងន់ ហើយដីខ្សាច់ក៏ធ្ងន់ដែរ ប៉ុន្តែ កំហឹងរបស់មនុស្សល្ងីល្ងើរឹតតែធ្ងន់លើសនេះទៅទៀត។ |
ពុកដាក់បណ្ដាសាកំហឹងរបស់គេ ព្រោះកំហឹងនេះកាចសាហាវណាស់ ហើយពេលគេក្ដៅក្រហាយ គេគ្មានចិត្តត្រាប្រណីទាល់តែសោះ! ពុកនឹងបំបែកអ្នកទាំងពីរក្នុងពូជពង្សយ៉ាកុប ពុកនឹងកម្ចាត់កម្ចាយគេក្នុងស្រុកអ៊ីស្រាអែល។
ការមួម៉ៅរមែងសម្លាប់មនុស្សល្ងីល្ងើ ការក្ដៅក្រហាយក៏រមែងធ្វើឲ្យ មនុស្សចោលម្សៀតបាត់បង់ជីវិតដែរ។
កុំសរសើរខ្លួនឯងឡើយ ត្រូវទុកឲ្យអ្នកដទៃសរសើរពីអ្នកវិញ គឺដាច់ខាតកុំសរសើរខ្លួនឯង។
កំរោលរបស់មនុស្សឃោរឃៅណាស់ ហើយកំហឹងរបស់មនុស្សប្រៀបបាននឹងទឹកជន់បាក់ទំនប់ រីឯចិត្តប្រច័ណ្ឌវិញ តើនរណាអាចទប់ទល់បាន។
ពេលនោះ ព្រះចៅនេប៊ូក្នេសាទ្រង់ខ្ញាល់នឹងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោយ៉ាងខ្លាំង ព្រះភ័ក្ត្ររបស់ស្ដេចបានផ្លាស់ប្រែ។ ទ្រង់ក៏បញ្ជាឲ្យគេដុតឡភ្លើងឲ្យក្ដៅជាងធម្មតាប្រាំពីរដង
លាឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ក្រាបចុះ ធ្វើឲ្យលោកបាឡាមខឹងជាខ្លាំង ហើយយកដំបងវាយលា។
យើងមិនត្រូវធ្វើដូចកាអ៊ីន ដែលកើតចេញមកពីមារ*កំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្តសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត*។