សូមលើកតម្កើងព្រះអម្ចាស់ ដែលជាថ្មដារបស់ខ្ញុំ ព្រះអង្គបង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។
សាការី 9:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងយកយូដាធ្វើជាធ្នូរបស់យើង យើងនឹងយកអេប្រាអ៊ីមធ្វើជាព្រួញ ក្រុងស៊ីយ៉ូនអើយ យើងនឹងចាត់កូនចៅរបស់អ្នក ឲ្យទៅប្រហារកូនចៅពួកយ៉ាវ៉ន យើងនឹងប្រើអ្នក ដូចដាវរបស់វីរបុរស!។ ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងបានយឹតយូដាជាធ្នូសម្រាប់យើង ហើយដាក់អេប្រាអិមជាព្រួញ។ ស៊ីយ៉ូនអើយ យើងនឹងដាស់កូនចៅរបស់អ្នកឡើងឲ្យទាស់នឹងកូនចៅក្រិក! យើងនឹងធ្វើឲ្យអ្នកបានដូចជាដាវរបស់មនុស្សខ្លាំងពូកែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងបានលើកយូដាដូចជាធ្នូ ហើយដាក់អេប្រាអិមនៅធ្នូ យើងទុកដូចជាព្រួញ ឱស៊ីយ៉ូនអើយ យើងនឹងដាស់តឿនកូនប្រុសរបស់អ្នក ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រិក ហើយនឹងធ្វើឲ្យអ្នកដូចជាដាវរបស់មនុស្សខ្លាំងពូកែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអញបានដំឡើងយូដាដូចជាធ្នូ ហើយដាក់អេប្រាអិមនៅធ្នូ អញទុកដូចជាព្រួញ ឱស៊ីយ៉ូនអើយ អញនឹងដាស់តឿនកូនប្រុសរបស់ឯង ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រេក ហើយនឹងធ្វើឲ្យឯងបានដូចជាដាវរបស់មនុស្សខ្លាំងពូកែ អាល់គីតាប យើងនឹងយកយូដាធ្វើជាធ្នូរបស់យើង យើងនឹងយកអេប្រាអ៊ីមធ្វើជាព្រួញ ក្រុងស៊ីយ៉ូនអើយ យើងនឹងចាត់កូនចៅរបស់អ្នក ឲ្យទៅប្រហារកូនចៅពួកយ៉ាវ៉ន យើងនឹងប្រើអ្នក ដូចដាវរបស់វីរបុរស!។ |
សូមលើកតម្កើងព្រះអម្ចាស់ ដែលជាថ្មដារបស់ខ្ញុំ ព្រះអង្គបង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។
សូមឲ្យគេសរសើរតម្កើងព្រះអង្គ មិនដាច់ពីមាត់ ហើយឲ្យគេកាន់ដាវមុខពីរ នៅជាប់នឹងដៃជានិច្ច
ឱវីរបុរសដ៏មានឫទ្ធិអើយ សូមពាក់ព្រះខ័នរាជ្យដ៏រុងរឿង និងភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះអង្គទៅ។
ព្រះអង្គបានប្រទានឲ្យមាត់ខ្ញុំមុតដូចដាវ ព្រះអង្គលាតព្រះហស្ដការពារខ្ញុំ។ ព្រះអង្គធ្វើឲ្យខ្ញុំទៅជាព្រួញមួយស្រួច ហើយលាក់ទុកក្នុងបំពង់ព្រួញរបស់ព្រះអង្គ។
«បាប៊ីឡូនអើយ កាលពីមុន អ្នកប្រៀបបាននឹងញញួរ ជាគ្រឿងសស្ត្រាវុធ យើងបានប្រើអ្នក សម្រាប់វាយដំប្រជាជាតិនានា និងកម្ទេចនគរទាំងឡាយ។
ប្រជាជននៃក្រុងស៊ីយ៉ូនមានតម្លៃណាស់ គឺមានតម្លៃដូចមាស។ ម្ដេចក៏អ្នកទាំងនោះត្រូវគេចាត់ទុកដូចជា ក្អមដីដែលជាស្នាដៃរបស់ជាងស្មូនដូច្នេះ!
យើងបានធ្វើឲ្យពួកព្យាការីងើបឡើង ពីចំណោមកូនចៅរបស់អ្នករាល់គ្នា និងឲ្យពួកណាសារីត*ងើបឡើង ពីចំណោមពួកយុវជនរបស់អ្នករាល់គ្នា តើពិតជាដូច្នេះមែនឬកូនចៅអ៊ីស្រាអែល? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?»។ ព្រះអង្គពន្យល់ប្រាប់ខ្ញុំថា៖ «ស្នែងទាំងបួនបានកម្ចាត់កម្ចាយអ្នកស្រុកយូដា គ្មាននរណាអាចតទល់នឹងពួកគេបានឡើយ។ ប៉ុន្តែ ជាងដែកទាំងបួននាក់នាំគ្នាមក ដើម្បីបំភ័យ និងកម្ទេចស្នែងនៃប្រជាជាតិទាំងបួនដែលបានប្រើកម្លាំងវាយស្រុកយូដា និងកម្ចាត់កម្ចាយប្រជាជន»។
ចូរទទួលការសង្គ្រោះយកមកធ្វើជាមួកដែក និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាដាវរបស់ព្រះវិញ្ញាណ។
ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។
ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស។
លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់លោក ហើយមុខលោកប្រៀបបីដូចជាថ្ងៃពេញកម្ដៅ។
ស្ដេចទាំងដប់នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអម្ចាស់នានា និងជាព្រះមហាក្សត្រលើមហាក្សត្រនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជម្នះរួមជាមួយកូនចៀមដែរ»។
មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារជាតិសាសន៍ទាំងឡាយព្រះអង្គនឹងកាន់ដំបងដែកដឹកនាំគេ ហើយព្រះអង្គជាន់ទំពាំងបាយជូរនៅក្នុងធុង ឲ្យចេញជាស្រានៃព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។
រីឯអ្នកឯទៀតៗក៏បានស្លាប់ដោយដាវ ចេញមកពីព្រះឱស្ឋរបស់ព្រះអង្គដែលគង់នៅលើសេះ ហើយសត្វស្លាបទាំងប៉ុន្មានក៏បានស៊ីសាច់ពួកគេឆ្អែតរៀងៗខ្លួន។
«ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ*នៅក្រុងពើកាម៉ុស ដូចតទៅនេះ៖ ព្រះអង្គដែលមានដាវដ៏ស្រួចមុខពីរ ទ្រង់មានព្រះបន្ទូលថា: