Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 1:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ខ្ញុំ​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ព្រះអង្គ​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «ស្នែង​ទាំង​បួន​បាន​កម្ចាត់‌កម្ចាយ​អ្នក​ស្រុក​យូដា គ្មាន​នរណា​អាច​តទល់​នឹង​ពួក​គេ​បាន​ឡើយ។ ប៉ុន្តែ ជាង​ដែក​ទាំង​បួន​នាក់​នាំ​គ្នា​មក ដើម្បី​បំភ័យ និង​កម្ទេច​ស្នែង​នៃ​ប្រជា‌ជាតិ​ទាំង​បួន​ដែល​បាន​ប្រើ​កម្លាំង​វាយ​ស្រុក​យូដា និង​កម្ចាត់‌កម្ចាយ​ប្រជា‌ជន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ខ្ញុំ​ទូល​សួរថា​៖ “តើ​អ្នកទាំងនោះ​មក​ធ្វើ​អ្វី​?”។ ព្រះអង្គ​ក៏​មានបន្ទូល​ថា​៖ “ទាំងនេះ​ជា​ស្នែង​ដែល​កម្ចាត់កម្ចាយ​យូដា រហូតដល់​គ្មាន​អ្នកណា​បាន​ងើប​ក្បាល​ឡើង ប៉ុន្តែ​អ្នកទាំងនោះ​បាន​មក​ដើម្បី​បំភ័យ​ស្នែងទាំងនេះ ហើយ​វាយទម្លាក់​ស្នែង​របស់​បណ្ដា​ប្រជាជាតិ​ដែល​បាន​លើក​ស្នែង​ឡើង​ទាស់នឹង​ដែនដី​យូដា​ដើម្បី​កម្ចាត់កម្ចាយ​គេ”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ខ្ញុំ​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​មក​ធ្វើ​អ្វី?» ទេវតា​ប្រាប់​ថា៖ «គឺ​ស្នែង​ទាំង​នេះ​ដែល​កម្ចាត់‌កម្ចាយ​ពួក​យូដា ដែល​គ្មាន​អ្នក​ណា​ងើប​ក្បាល​ឡើង​ទៀត តែ​ពួក​នេះ​បាន​មក​បំភ័យ​គេ ហើយ​វាយ​ទម្លាក់​ស្នែង​របស់​សាសន៍​ដទៃ ដែល​បាន​លើក​ស្នែង​នេះ​ទាស់​នឹង​ស្រុក​យូដា ដើម្បី​កម្ចាត់‌កម្ចាយ​គេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ខ្ញុំ​ក៏​សួរ​ថា អ្នក​ទាំង​នេះ​មក​ធ្វើ​អី ទេវតា​ប្រាប់​ថា គឺ​ស្នែង​ទាំង​នេះ​ដែល​កំចាត់‌កំចាយ​ពួក​យូដា ដល់‌ម៉្លេះ​បាន​ជា​ឥត​មាន​អ្នក​ណា​ងើប​ក្បាល​ឡើង​ទៀត តែ​ពួក​នេះ​បាន​មក ដើម្បី​បំភ័យ​គេ ហើយ​វាយ​ទំលាក់​ស្នែង​របស់​សាសន៍​ដទៃ ដែល​បាន​លើក​ស្នែង​នេះ​ទាស់​នឹង​ស្រុក​យូដា ដើម្បី​នឹង​កំចាត់‌កំចាយ​គេ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ខ្ញុំ​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ទ្រង់​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «ស្នែង​ទាំង​បួន​បាន​កំចាត់‌កំចាយ​អ្នក​ស្រុក​យូដា គ្មាន​នរណា​អាច​តទល់​នឹង​ពួក​គេ​បាន​ឡើយ។ ប៉ុន្តែ ជាង​ដែក​ទាំង​បួន​នាក់​នាំ​គ្នា​មក ដើម្បី​បំភ័យ និង​កំទេច​ស្នែង​នៃ​ប្រជា‌ជាតិ​ទាំង​បួន​ដែល​បាន​ប្រើ​កម្លាំង​វាយ​ស្រុក​យូដា និង​កំចាត់‌កំចាយ​ប្រជា‌ជន»។

សូមមើលជំពូក ចម្លង




សាការី 1:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ពាល តែ​ព្រះអង្គ​នឹង​លើក​មុខ​មនុស្ស​សុចរិត​ឡើង ។


ដ្បិត​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ កំពុង​តែ​ធ្វើ​សកម្ម‌ភាព អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ កំពុង​តែ​នាំ​គ្នា​បះ‌បោរ។


ព្រះ‌អម្ចាស់​សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ថ្លែង​ទុក តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ ព្រះអង្គ​បាន​កម្ទេច​នាង ឥត​ត្រា‌ប្រណី ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​អរ​សប្បាយ ដោយ​ឃើញ​នាង​បរា‌ជ័យ ព្រះអង្គ​ប្រទាន​កម្លាំង ឲ្យ​បច្ចា‌មិត្ត​របស់​នាង។


ទេវតា​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​ឈរ​នៅ​លើ​ទឹក​ទន្លេ លើក​ដៃ​ទាំង​ពីរ​ឆ្ពោះ​ទៅ​លើ​មេឃ ហើយ​ខ្ញុំ​ឮ​លោក​ប្រកាស​យ៉ាង​ឱឡា‌រិក ក្នុង​នាម​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជានិច្ច​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​មាន​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ហើយ​នឹង​ត្រូវ​ចប់​នៅ​ពេល ដែល​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ​លែង​មាន​កម្លាំង​ទ្រាំ‌ទ្រ​ទៀត​បាន»។


ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ថា៖ «តើ​ស្នែង​ទាំង​បួន​នោះ​ជា​តំណាង​អ្វី?»។ ទេវតា​តប​មក​ខ្ញុំ​ថា៖ «ស្នែង​ទាំង​នោះ​ជា​តំណាង​ប្រជា‌ជាតិ​ដែល​បាន​កម្ចាត់‌កម្ចាយ​អ្នក​ស្រុក​យូដា អ្នក​ស្រុក​អ៊ីស្រា‌អែល និង​អ្នក​ក្រុង​យេរូ‌សាឡឹម»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម