នេះហើយជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ។ អ្នកទាំងនោះជាដើមកំណើតជាតិសាសន៍ទាំងឡាយ ដែលបែកខ្ញែកលើផែនដីក្រោយទឹកជំនន់ធំ។
សាការី 14:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមានអំបូរណានៅលើផែនដី មិនឡើងមកក្រុងយេរូសាឡឹម ដើម្បីថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះមហាក្សត្រទេ នោះនឹងគ្មានភ្លៀងធ្លាក់លើទឹកដីគេឡើយ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអម្បូរណានៅលើផែនដី មិនឡើងទៅយេរូសាឡិម ដើម្បីថ្វាយបង្គំស្ដេច គឺព្រះយេហូវ៉ានៃពលបរិវារទេ នោះនឹងគ្មានភ្លៀងដល់ពួកគេឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ក្នុងគ្រួសារទាំងអស់នៅផែនដី បើមានអ្នកណាដែលមិនឡើងទៅក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំមហាក្សត្រ គឺព្រះយេហូវ៉ានៃពួកពលបរិវារទេ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ក្នុងអស់ទាំងគ្រួសារនៅផែនដី បើមានណាដែលមិនឡើងទៅឯក្រុងយេរូសាឡិម ដើម្បីថ្វាយបង្គំមហាក្សត្រ គឺព្រះយេហូវ៉ានៃពួកពលបរិវារទេ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេឡើយ អាល់គីតាប ប្រសិនបើមានអំបូរណានៅលើផែនដី មិនឡើងមកក្រុងយេរូសាឡឹម ដើម្បីថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាស្តេចទេ នោះនឹងគ្មានភ្លៀងធ្លាក់លើទឹកដីគេឡើយ។ |
នេះហើយជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ។ អ្នកទាំងនោះជាដើមកំណើតជាតិសាសន៍ទាំងឡាយ ដែលបែកខ្ញែកលើផែនដីក្រោយទឹកជំនន់ធំ។
យើងនឹងឲ្យពរដល់ជនទាំងឡាយណា ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្ដាសា ដល់ជនទាំងឡាយណា ដែលដាក់បណ្ដាសាអ្នកដែរ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរដោយសារអ្នក» ។
ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នក និងពូជពង្សរបស់អ្នក។
លោកអេលីយ៉ាជាអ្នកភូមិធេសប៊ី ក្នុងស្រុកកាឡាដ ទូលព្រះបាទអហាប់ថា៖ «ទូលបង្គំសូមទូលព្រះករុណា ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលទូលបង្គំគោរពបម្រើថា: ប៉ុន្មានឆ្នាំតទៅមុខទៀត នឹងគ្មានសន្សើម គ្មានភ្លៀងទេ លើកលែងតែទូលបង្គំទូលសូម»។
កាលណាមេឃរាំងស្ងួត គ្មានភ្លៀង ព្រោះតែប្រជាជនប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គដាក់ទារុណកម្មពួកគេ ប្រសិនបើពួកគេអធិស្ឋានឆ្ពោះមកទីនេះ រួចសរសើរតម្កើងព្រះនាមព្រះអង្គ និងលះបង់អំពើបាប
កាលណាមេឃរាំងស្ងួត គ្មានភ្លៀង ព្រោះតែប្រជាជនប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គធ្វើទារុណកម្មពួកគេ ប្រសិនបើពួកគេទូលអង្វរឆ្ពោះមកទីនេះ រួចសរសើរតម្កើងព្រះនាមព្រះអង្គ និងលះបង់អំពើបាប
កាលណាយើងធ្វើឲ្យមេឃរាំង គ្មានភ្លៀង កាលណាយើងបញ្ជាឲ្យកណ្ដូបមកស៊ីបំផ្លាញស្រុក ឬចាត់ជំងឺរាតត្បាតមកប្រហារប្រជារាស្ត្ររបស់យើង
នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប នឹងនាំតង្វាយ មកថ្វាយព្រះអម្ចាស់នៃពិភពទាំងមូល គឺសាសន៍ដែលមនុស្សទាំងជិត ទាំងឆ្ងាយ ស្ញែងខ្លាច ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ ពួកគេនិយាយភាសាចម្លែក រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។ សាសន៍នេះនឹងនាំតង្វាយមកថ្វាយនៅភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះនាមរបស់ព្រះអម្ចាស់ស្ថិតនៅ។
អ្វីៗដែលយើងនិយាយចេញមក សុទ្ធតែជាពាក្យសច្ចៈ មិនអាចប្រែក្រឡាស់បានឡើយ។ យើងសុំប្រកាសយ៉ាងឱឡារិក ក្នុងនាមយើងផ្ទាល់ថា មនុស្សលោកទាំងអស់នឹងក្រាបថ្វាយបង្គំយើង ហើយមនុស្សគ្រប់ភាសានាំគ្នាសច្ចាថា នឹងគោរពបម្រើយើងដោយស្មោះ។
ខ្ញុំបំផ្លាញវាឲ្យដូចចម្ការដែល គេបោះបង់ចោល គ្មានអ្នកណាលួសមែក គ្មានអ្នកណាជ្រួយដីទៀតឡើយ គឺមានតែរពាក់ បន្លាដុះពាសពេញ ខ្ញុំនឹងហាមពពកមិនឲ្យបង្អុរភ្លៀង មកលើចម្ការនេះតទៅទៀតឡើយ។
ប្រជាជាតិណា និងនគរណា ដែលមិនបម្រើអ្នក មុខជាត្រូវវិនាសមិនខាន ប្រជាជាតិទាំងនោះនឹងត្រូវគេបំផ្លាញ។
សូមបំបែរព្រះពិរោធរបស់ព្រះអង្គ ទៅលើប្រជាជាតិនានាដែលពុំស្គាល់ព្រះអង្គ ទៅលើប្រជាជនទាំងឡាយដែលពុំគោរពបម្រើ ព្រះនាមរបស់ព្រះអង្គ! ដ្បិតពួកគេបានលេបបំបាត់ពូជពង្ស របស់លោកយ៉ាកុប ពួកគេបំបាត់ពូជសាសន៍នេះ ព្រមទាំងបំផ្លាញទឹកដីឲ្យទៅជា ទីស្មសានទៀតផង។
ក្នុងចំណោមព្រះដ៏ឥតបានការរបស់ ប្រជាជាតិទាំងឡាយ គ្មានព្រះណាអាចធ្វើឲ្យភ្លៀងធ្លាក់បានទេ! សូម្បីតែមេឃផ្ទាល់ ក៏មិនអាចបង្អុរភ្លៀងចុះមកបានដែរ។ ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ មានតែព្រះអង្គទេដែលអាចបង្អុរភ្លៀងបាន យើងខ្ញុំសង្ឃឹមលើព្រះអង្គតែមួយប៉ុណ្ណោះ ត្បិតហេតុការណ៍ទាំងនេះកើតមកពីព្រះអង្គ។
ពួកអ្នកធំប្រើអ្នកតូចតាចឲ្យទៅរកទឹក ពេលអ្នកទាំងនោះទៅដល់ស្រះ ពុំឃើញមានទឹកសោះ។ គេត្រឡប់មកវិញ ក្អមទទេ ហើយខកចិត្ត អាម៉ាស់ និងអស់សង្ឃឹមទៀតផង។
អ្នកស្រែចម្ការខកចិត្តជាខ្លាំង ហើយអស់សង្ឃឹម ដោយឃើញដីបែកក្រហែង ព្រោះគ្មានភ្លៀងធ្លាក់មកលើស្រុកនោះទេ។
ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា ប៉ុណ្ណោះទេ ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។
ពេលនោះ ក្នុងចំណោមប្រជាជាតិទាំងអស់ ដែលបានវាយលុកក្រុងយេរូសាឡឹម អស់អ្នកដែលនៅសេសសល់នឹងនាំគ្នាមក ជារៀងរាល់ឆ្នាំ ដើម្បីថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះមហាក្សត្រ ហើយពួកគេប្រារព្ធពិធីបុណ្យបារាំ។
ព្រះអម្ចាស់នឹងធ្វើជាព្រះមហាក្សត្រគ្រងរាជ្យ លើផែនដីទាំងមូល។ នៅថ្ងៃនោះ មនុស្សគ្រប់ៗគ្នានឹងថ្វាយបង្គំ ព្រះអម្ចាស់តែមួយព្រះអង្គគត់ គឺមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ។
បើមិនដូច្នេះទេ ព្រះអម្ចាស់មុខជាព្រះពិរោធទាស់នឹងអ្នករាល់គ្នា ព្រះអង្គនឹងបង្ខាំងមេឃ មិនឲ្យបង្អុរភ្លៀង រីឯដីក៏មិនបង្កើតភោគផល ហើយអ្នករាល់គ្នាមុខជាត្រូវវិនាសយ៉ាងឆាប់ៗ នៅក្នុងស្រុកដ៏ល្អដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា។
ព្យាការីអេលីយ៉ាជាមនុស្សដូចយើងដែរ លោកបានអធិស្ឋានអស់ពីចិត្ត សុំកុំឲ្យមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។
អ្នកទាំងពីរមានអំណាចធ្វើឲ្យមេឃរាំង គ្មានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលគាត់ថ្លែងព្រះបន្ទូល ហើយក៏មានអំណាចធ្វើឲ្យទឹកក្លាយទៅជាឈាម ព្រមទាំងធ្វើឲ្យគ្រោះកាចគ្រប់យ៉ាងអាចកើតមាននៅលើផែនដីពេលណាក៏បាន តាមតែគាត់ចង់។