Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 14:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ប្រសិន​បើ​អំបូរ​របស់​ជន‌ជាតិ​អេស៊ីប មិន​ឡើង​មក​ទេ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន ចំពោះ​ពួក​គេ ដូច​ប្រជា‌ជាតិ​នានា​ដែល​មិន​ព្រម​ឡើង​មក ប្រារព្ធ​ពិធី​បុណ្យ​បារាំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ប្រសិនបើ​ពូជអម្បូរ​អេហ្ស៊ីប​មិន​ឡើងទៅ គឺ​មិន​មក​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ដល់​ពួកគេ​ដែរ ជា​គ្រោះកាច​ដែល​ព្រះយេហូវ៉ា​នឹង​វាយ​បណ្ដា​ប្រជាជាតិ​ដែល​មិន​ឡើងទៅ​ប្រារព្ធ​បុណ្យបោះជំរំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ប្រសិន​បើ​សាសន៍​អេស៊ីព្ទ​មិន​ឡើង​មក គឺ​ពួក​គេ​មិន​មក​សោះ នោះ​នឹង​មាន គ្រោះ​កាច​មក​លើ​គេ ដែល​ព្រះ‌យេហូវ៉ា​នឹង​វាយ​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​ទៅ​ធ្វើ​បុណ្យ​បារាំនោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 បើ​សាសន៍​អេស៊ីព្ទ​មិន​ឡើង​ទៅ គឺ​មិន​មក​សោះ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​គេ ហើយ​នឹង​មាន​សេចក្ដី​វេទនា ដែល​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ប្រើ​វាយ​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​ទៅ​ធ្វើ​បុណ្យ​បារាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ប្រសិន​បើ​អំបូរ​របស់​ជន‌ជាតិ​អេស៊ីប មិន​ឡើង​មក​ទេ អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន ចំពោះ​ពួក​គេ ដូច​ប្រជា‌ជាតិ​នានា​ដែល​មិន​ព្រម​ឡើង​មក ប្រារព្ធ​ពិធី​បុណ្យ​ជំរំ​ដែរ។

សូមមើលជំពូក ចម្លង




សាការី 14:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌ជាតិ​ណា និង​នគរ​ណា ដែល​មិន​បម្រើ​អ្នក មុខ​ជា​ត្រូវ​វិនាស​មិន​ខាន ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ត្រូវ​គេ​បំផ្លាញ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: រៀង​រាល់​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី និង​រៀង​រាល់​ថ្ងៃ​សប្ប័ទ* មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា មក​ក្រាប​ថ្វាយ‌បង្គំ​យើង។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ*​សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។


ចូរ​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​អ្នក ចូរ​កម្ទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ!


ព្រះ‌អម្ចាស់​នឹង​ប្រហារ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​បាន​លើក​ទ័ព​មក​វាយ​លុក ក្រុង​យេរូ‌សាឡឹម ដោយ​ប្រើ​គ្រោះ​កាច​ដូច​ត​ទៅ: សាច់​របស់​ពួក​គេ​នឹង​ត្រូវ​រលួយ នៅ​ពេល​ពួក​គេ​ឈរ គ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​ក្នុង​ភ្នែក អណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។


គ្រោះ​កាច​ក៏​នឹង​កើត​មាន​ចំពោះ​សេះ លា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់ នៅ​ក្នុង​ជំរំ​របស់​ពួក​គេ គ្រោះ​កាច​នេះ ក៏​ដូច​គ្រោះ​កាច​មុន​ដែរ។


ទោស​នេះ​នឹង​កើត​មាន​ចំពោះ​ស្រុក​អេស៊ីប និង​ប្រជា‌ជាតិ​ទាំង​អស់​ដែល​មិន​ឡើង​មក ប្រារព្ធ​ពិធី​បុណ្យ​បារាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម