មានផ្សែងហុយចេញមកពីព្រះនាសារបស់ព្រះអង្គ ព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមក ហើយក៏មានរងើកភ្លើងខ្ទាតចេញមក ពីព្រះឱស្ឋរបស់ព្រះអង្គដែរ។
វិវរណៈ 11:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមាននរណាម្នាក់ចង់ធ្វើទុក្ខអ្នកទាំងពីរ នោះនឹងមានភ្លើងចេញពីមាត់គាត់ មកឆេះបំផ្លាញមារសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើមានអ្នកណាចង់ធ្វើទុក្ខពួកគេ ភ្លើងនឹងចេញមកពីមាត់ពួកគេ ហើយបំផ្លាញខ្មាំងសត្រូវរបស់ពួកគេ។ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខពួកគេ អ្នកនោះត្រូវតែត្រូវបានសម្លាប់បែបនេះឯង។ Khmer Christian Bible បើមានអ្នកណាម្នាក់ចង់ធ្វើទុក្ខពួកគេ នោះនឹងមានភ្លើងចេញពីមាត់ពួកគេមក ហើយឆេះបំផ្លាញខ្មាំងសត្រូវរបស់ពួកគេ។ ដូច្នេះ បើមានអ្នកណាម្នាក់ចង់ធ្វើទុក្ខពួកគេ អ្នកនោះត្រូវតែស្លាប់បែបនេះឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើមានអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ នោះនឹងមានភ្លើងចេញពីមាត់គេមក ហើយបញ្ឆេះបំផ្លាញខ្មាំងសត្រូវរបស់គេ។ ដូច្នេះ បើមានអ្នកណាចង់ធ្វើទុក្ខគេ អ្នកនោះត្រូវស្លាប់បែបនេះឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាចង់ធ្វើទុក្ខដល់អ្នក២នាក់នោះ នឹងមានភ្លើងចេញពីមាត់គេ មកបញ្ឆេះបំផ្លាញពួកខ្មាំងសត្រូវវិញ បើសិនជាអ្នកណាចង់ធ្វើទុក្ខគេ នោះត្រូវស្លាប់ទៅយ៉ាងដូច្នោះ អាល់គីតាប ប្រសិនបើមាននរណាម្នាក់ ចង់ធ្វើទុក្ខអ្នកទាំងពីរនោះនឹងមានភ្លើងចេញពីមាត់គាត់ មកឆេះបំផ្លាញសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។ |
មានផ្សែងហុយចេញមកពីព្រះនាសារបស់ព្រះអង្គ ព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមក ហើយក៏មានរងើកភ្លើងខ្ទាតចេញមក ពីព្រះឱស្ឋរបស់ព្រះអង្គដែរ។
ព្រះអង្គនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ កាត់ក្ដីឲ្យជនទុគ៌ត ដោយទៀងត្រង់។ ព្រះអង្គប្រើព្រះបន្ទូលជាដំបង ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ ហើយពេលព្រះអង្គចេញបញ្ជា មនុស្សអាក្រក់ត្រូវតែស្លាប់។
មើលថ្ងៃនេះ យើងតែងតាំងអ្នកឲ្យមានអំណាចលើប្រជាជាតិ និងលើអាណាចក្រទាំងឡាយ ដើម្បីឲ្យអ្នករម្លើង និងរំលំ ដើម្បីឲ្យអ្នកកម្ទេច និងបំផ្លាញ ហើយដើម្បីឲ្យអ្នកសង់ និងដាំឡើងវិញ»។
ហេតុនេះហើយបានជាព្រះអម្ចាស់ ជាព្រះនៃ ពិភពទាំងមូល មានព្រះបន្ទូលថា៖ «យេរេមាអើយ ដោយពួកគេពោលដូច្នេះ យើងនឹងយកពាក្យដែលយើងដាក់ ក្នុងមាត់អ្នកធ្វើជាភ្លើង ហើយយកប្រជាជននេះធ្វើជាអុស ដែលភ្លើងឆេះបំផ្លាញ។
និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនៅពេលនោះ ក៏ដូចនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញ នៅពេលព្រះអង្គយាងមកកម្ទេចក្រុងយេរូសាឡឹម។ និមិត្តហេតុអស្ចារ្យទាំងពីរនេះក៏ដូចជានិមិត្តហេតុអស្ចារ្យ ដែលខ្ញុំបានឃើញនៅមាត់ទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ ឱនមុខដល់ដី។
ហេតុនេះហើយបានជាយើងប្រើពួកព្យាការី ឲ្យទៅវាយអ្នករាល់គ្នា។ យើងប្រហារអ្នករាល់គ្នា ដោយពាក្យសម្ដីដែលយើងថ្លែងប្រាប់។ ការវិនិច្ឆ័យរបស់យើង មកដល់ដូចផ្លេកបន្ទោរ
ដូនតារបស់អ្នករាល់គ្នាឮពាក្យរបស់យើង និងច្បាប់ដែលយើងបានបង្គាប់ដល់ពួកព្យាការីជាអ្នកបម្រើរបស់យើង។ ដូនតារបស់អ្នករាល់គ្នាបានវិលមកវិញ ហើយពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូលប្រព្រឹត្តចំពោះពួកយើង ដូចព្រះអង្គបានសម្រេចស្របតាមមារយាទ និងអំពើដែលពួកយើងប្រព្រឹត្ត”»។
ព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់ប្រទានអំណាច និងចាត់ខ្ញុំឲ្យទៅ ប្រាប់ប្រជាជាតិនានា ដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា: «អ្នកណាប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។
សត្វនោះបានសម្តែងទីសម្គាល់ដ៏សម្បើមអស្ចារ្យ រហូតដល់ទៅធ្វើឲ្យមានភ្លើងធ្លាក់ចុះពីលើមេឃមកផែនដី ឲ្យមនុស្សលោកឃើញ។
ក្នុងនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ មានសេះ និងពលទាហានដែលជិះពីលើវា ពាក់អាវក្រោះពណ៌ក្រហមដូចភ្លើង ពណ៌បៃតងខ្ចី និងពណ៌លឿងដូចស្ពាន់ធ័រ។ រីឯក្បាលសេះវិញ មានរាងដូចជាក្បាលសិង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់វាមកផង។